backup og meta

កំពុងពពោះ​ មាន​ជំងឺ​សើស្បែក​ Psoriasis ប៉ះពាល់គភ៌​អត់?

កំពុងពពោះ​ មាន​ជំងឺ​សើស្បែក​ Psoriasis ប៉ះពាល់គភ៌​អត់?

អំឡុង​ពេល​ពពោះ​ គឺ​ជា​ពេល​វេលា​រីករាយ​បំផុត ក៏​ជាពេលស្រីៗ​មាន​ក្តី​បារម្ភ​ច្រើន​បំផុត​ក្នុង​ជីវិត​ដូច​គ្នា បារម្ភ​ពីនេះ បារម្ភ​ពីនោះ និយាយរួម​គឺ​គ្រប់​រឿង​តែ​ម៉ង ពិសេស​សុខភាព​គភ៌​ក្នុង​ផ្ទៃនេះ​ឯង។ ចុះ​បើ​យើង​មាន​ជំងឺ​សើ​ស្បែក Psoriasis ហើយ​មាន​ផ្ទៃ​ពោះ គួរ​ឲ្យ​បារម្ភ​ខ្លាំ​ងអត់ អាចឆ្លង​ដល់​កូន​អត់? ចុះ​ត្រូវ​បង្ការ​ដោយ​វិធីណា​ ដើម្បី​កុំឲ្យ​ប៉ះពាល់​កូន​ក្នុងផ្ទៃ? ចង់​ដឹង​ចម្លើយ អានអត្ថបទ​នេះ​ដឹង​ហើយ។

១-  ពពោះ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​សើ​ស្បែក Psoriasis

ស្រីៗ​មាន​ផ្ទៃ​ពោះ​ សុទ្ធ​តែ​មាន​លក្ខណៈ​ខុស​ៗ​គ្នា ដូច្នេះចំពោះ​គ្នា​យើង​​មាន​ផ្ទៃ​ពោះ​ ហើយ​កើត​​ជំងឺ Psoriasis ក៏​មាន​ភាព​ខុស​ៗ​គ្នា​ដែរ។ ប្រមាណ ៦០% ស្រីៗមាន​ផ្ទៃ​ពោះ ​ត្រូវ​បាន​គេ​រក​ឃើញ​ មាន​លេច​ចេញ​រោគ​​សញ្ញា​ជំងឺសើស្បែក Psoriasis ហើយ​រោគ​សញ្ញា​ទាំង​នោះ​ អាចវិវត្ត​ខ្លាំង​ឡើង​ៗ ​អំឡុង​ពេល​ពរ​ពោះ​ទាំង​ប្រាំបួន​ខែ ដោយ​សារការ​កើន​ឡើង​អ័រម៉ូន​ប្រូហ្គេស្តេរ៉ូន ធ្វើ​ឲ្យ​​កាត់​បន្ថយការ​ឆ្លើយ​តប​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ បង្ក​ឲ្យ​មាន​ជំងឺនេះ​ឯង។ ចំពោះ​ស្រីៗ ១០-២០ ភាគរយផ្សេង​ទៀត​ អំឡុងពេល​មាន​ផ្ទៃ​ពោះ ​អាច​ធ្វើ​ឲ្យ​ជំងឺ Psoriasis កាន់​តែ​អាក្រក់​ឡើង។ ​បើ​គ្នា​យើង​ស្ថិត​ក្នុង​ចំណោមស្រីៗ​ពពោះ បាន​រៀប​រាប់​ខាង​លើ ត្រូវ​ទៅ​ជួប​ពេទ្យ ​ដើម្បី​គ្រប់​គ្រង​រោគ​សញ្ញា​ និង​​រក​វិធី​ព្យាបាល កុំ​ឲ្យ​​បង្ក​គ្រោះ​ថ្នាក់​គភ៌​ក្នុង​ផ្ទៃ​បាន។

២- ផល​ប៉ះ​ពាល់​ពី​​ជំងឺស្បែក Psoriasis លើ​ស្រីៗ​មានផ្ទៃពោះ

ជំងឺ Psoriasis មិន​មាន​ជះ​ឥទ្ធិពល​ដល់​ការ​មាន​កូន​នោះទេ ​​ក៏​មិន​អាច​បណ្តាល​ឲ្យ​មាន​ពិការ​ភាព​ពី​កំណើត ឬ​បញ្ហា​រលូត​កូន​ដែរ។ យ៉ាង​ណា ការ​សិក្សា​មួយ​​រក​ឃើញ​ថា ស្រីៗ​មាន​ជំងឺ Psoriasis ធ្ងន់​ធ្ងរ ប្រឈម​ហានិភ័យ​ខ្ពស់​​មាន​កូន​មិន​គ្រប់​គីឡូ ខុស​ពី​ស្រី​ពពោះ​មាន​សុខភាព​ធម្មតា។ គ្នាយើង​​មាន​ជំងឺ Psoriasis ទាំង​អស់​ មិន​មាន​ហានិភ័យ​ដូច​គ្នា​នោះ​ទេ បញ្ហា​ធំ​បំផុត​ពេល​មាន​ផ្ទៃ​ពោះ គឺ​ថ្នាំ​យើង​​ប្រើ​ព្យាបាល​ជំងឺ Psoriasis នេះ​តែ​ម្តង។ ទោះ​ជា​ថ្នាំ​ខ្លះ ​មាន​សុវត្ថភាព​ក៏​ដោយ​ តែ​ថ្នាំ​ផ្សេង​ទៀត​ អាច​ធ្វើ​ឲ្យយើង​​រលូត​កូន ឬគភ៌​​ពិការ​ភាព​ពី​កំណើត​ ​មិន​អាច​ចៀសបាន​​តែ​ម្តង។

៣- ថ្នាំព្យាបាលជំងឺ Psoriasis មាន​សុវត្ថិភាព​សម្រាប់​ស្រីៗ​មានផ្ទៃពោះ

ថ្នាំ​ព្យាបាល​ជំងឺ Psoriasis មាន​សុវត្ថិ​ភាព​បំផុត អំឡុងកំពុងពពោះ ​គឺជា​ថ្នាំ​សម្រាប់​ព្យាបាល​លើ​ស្បែក ​ពិសេស​ថ្នាំ​ផ្តល់​សំណើម និង​ទឹក​រំអិល ​ដូច​ជា Petroleum Jelly រីឯក្រែម​លាប​ស្តេរ៉ូអ៊ីត ​ក៏​អាច​ប្រើ​បាន​ដូច​គ្នា។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ពេល​កូន​កើតរួច ​មិន​ត្រូវលាប​ក្រែម​ស្តេរ៉ូអ៊ីត​ នៅ​លើ​សុដន់ជា​ដាច់​ខាត ឬ​ត្រូវ​ប្រាកដ​ថា យើង​​បាន​លាង​សម្អាត​ក្រែម​ចេញ​បាន​ស្អាត​ល្អ​ មុន​ពេល​បំបៅ​កូន។ ​បើ​ស្រី​ៗមានជំងឺ Psoriasis ធ្ងន់​ធ្ងរ ឬ​ក្រែម និង​ប្រេង​មិន​អាច​គ្រប់​គ្រង​រោគ​សញ្ញា​បាន អាច​សាក​ល្បង​វិធី​​ព្យាបាល​ដោយ​ពន្លឺ​កាំ​រស្មី ​Ultraviolet B (UVB) ខណៈវិធី​​ព្យាបាល​ដោយ​ប្រើ​ពន្លឺ Ultraviolet A ជាមួយ​នឹង​ការ​ប្រើ​ថ្នាំ Psoralen មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ឬ​បំបៅ​ដោះ​កូន​នោះទេ​ ដោយ​សារ​តែ​ជាតិ​ថ្នាំ ​អាច​ចូល​ទៅ​ក្នុង​ទឹក​ដោះ​ម្តាយ និង​អាច​ធ្វើ​ឲ្យ​ទារក​មាន​សភាព​ចាញ់​ពន្លឺ។

ជំងឺសើស្បែកពេលពពោះ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • មានផ្ទៃពោះមិនលូតលាស់ជាគភ៌ បែរជាកូនពង មកពីអ្វី?
  • វិធីសាស្ត្រយក​កូន​ម្តង​ទៀត ក្រោយ​​រលូត

៤- ថ្នាំ​គួរចៀស​​វាង​ក្នុងអំឡុង​ពេល​មាន​ផ្ទៃ​ពោះ

ត្រូវ​ព្យាយាម​ចៀផស​វាង​ប្រើ​ថ្នាំ​​មាន​ក្នុង​បញ្ជី​ខាង​ក្រោម ព្រោះ​ថ្នាំ​ទាំង​នេះ​ មិន​ត្រូវ​បាន​ស្រាវ​ជ្រាវ​ពេញ​លេញ ​ដើម្បី​​កំណត់​ថា​ មាន​សុវត្ថិភាព​លើ​ស្រីៗ​កំពុង​មាន​ផ្ទៃ​ពោះនៅ​ឡើយទេ៖

– ថ្នាំ​លាប​ ដូច​ជា Coal tar និង Tazarotene (Tazorac)

– ថ្នាំ​ជីវសាស្រ្ត​ ដូច​ជា ថ្នាំ Adalimumab (Humira) ថ្នាំ Etanercept (Enbrel) និងថ្នាំ Infliximab (Remicade)

ចៀ​ស​វាង​ថ្នាំ​ទាំង​នេះ​ ដោយ​សារ​មិន​មាន​សុវត្ថិភាព​ដល់​ទារក៖

– ថ្នាំ Methotrexate (Trexall) អាច​ធ្វើ​ឲ្​រលូត​កូន រលាក​ក្រអូម​មាត់ និង​ពិការ​ភាព​ពី​កំណើត។ ថ្នាំ​នេះ​ ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ក្រូម៉ូសូម ដូច្នេះ​ទាំងប្រុសៗ និង​ស្រីៗ គួរ​ឈប់​ប្រើ​យ៉ាង​ហោច​ណាស់​រយៈពេល​បី​ខែ​ មុន​ពេល​យក​កូន។

– ថ្នាំ​លេប Retinoids ដូច​ជា Acitretin (Soriatane) អាច​បណ្តាល​ឲ្យ​មាន​ពិការ​ភាព​ពី​កំណើត​ ពិសេស​ពេល​យើង​​ប្រើ​អំឡុងពេល​ត្រី​មាស​ទី ១ នៃ​ព​ពោះ។ ពេទ្យជាធម្មតា ណែនាំ​ឲ្យ​យើង​​ត្រូវ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​នេះ ​ឲ្យ​បាន​ពីរ​ឆ្នាំ ​មុន​ពេល​មាន​ផ្ទៃ​ពោះ ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Will My Psoriasis Affect Pregnancy http://www.healthline.com/health/psoriasis/psoriasis-and-pregnancy#1. Accessed March 04, 2017.

 

 

Psoriasis and Pregnancy: What You Need to Know. http://www.everydayhealth.com/psoriasis/living-with/psoriasis-and-pregnancy/. Accessed March 04, 2017.

កំណែ​ប្រែបច្ចុប្បន្ន

20/06/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម