backup og meta

កូនកាត់​ទៅប៉ា ឬទៅម៉ាក់ ពេល​ខ្លះដូចអ្នកផ្សេងវិញ ដោយសារមូលហេតុនេះ

កូនកាត់​ទៅប៉ា ឬទៅម៉ាក់ ពេល​ខ្លះដូចអ្នកផ្សេងវិញ ដោយសារមូលហេតុនេះ

ជាប៉ា​ម៉ាក់គេ កូន​ទើប​សម្រាល​ភ្លាម​ ច្បាស់​ជា​ចាប់​អារម្មណ៍​ខ្លាំង ពិសេស​រឹត​តែ​ចង់​ដឹង​កូន​កាត់​ទៅម៉ាក់ ឬ​កាត់​ទៅប៉ា។ ចុះ​បើ​ម៉ាក់ៗក៏មិន​ដូច ប៉ាៗ​ក៏​មិន​ដូច ចុះ​កាត់​ទៅ​រក​អ្នក​ណា​ ហេតុ​អី?។ អូន​តូចខ្លះ កើត​មក​ភ្លាម​មើល​ដឹង​ភ្លាម ពិសេសត្រង់ ភ្នែក​ និង​ទម្រង់មុខ ប៉ុន្តែ​ខ្លះ​អាច​ដល់​វ័យ​ ១-២ ខួប  យ៉ាង​ណា​ ជា​ធម្មតា​ទាល់តែ​ពេញ​វ័យ​​ទើប​មើល​ច្បាស់។ “Hello គ្រូពេទ្យ’ នឹង​ពន្យល់​គ្នា​យើងខ្លះៗ ហេតុ​អីកូនមុខ​កាត់ទៅប៉ា តែ​ភ្នែក​កាត់​ទៅ​ម៉ាក់ និង​មូលហេតុ​កូន​មិន​កាត់​ដូច​ទាំង​ប៉ាទាំង​ម៉ាក់។

១- មុខ​មាត់ ​និង​រូបរាង

ក្មេង​ភាគ​ច្រើន​ធំឡើង​កាត់​ទៅ​រក​ប៉ា ​ឬ​ម៉ាក់ តែ​ក្មេង​ខ្លះ​ទៀត​អត់​មាន​កាត់​ដូច​អីតិច ករណី​នេះ​អ្នក​ជំនាញ​បាន​ពន្យល់​ថា គឺ​ដោយ​សារ​ភាព​ខុស​គ្នារវាង​ហ្សែន​ក្មេង​នីមួយៗ ដែល​ជា​ធម្មតា​ទទួល​បាន​បាន​ពាក់​កណ្តាល​ពី​ប៉ា និង​ពាក់​កណ្តាល​ទៀត​ពីម៉ាក់។ បើ​សិន​ជា​ក្មេង​មើល​ទៅ​ដូច​ឪពុក​ច្រើន ឬ​ម្តាយ​ច្រើន​នោះ​ គឺ​ដោយ​សារ​គេ​បាន​ទទួល​ហ្សែន​លុប (ហ្សែន​ខ្លាំង​អាច​លុប​ពី​លើ​ហ្សែន​អន់) ពីម៉ាក់ៗ ឬ​ប៉ាៗ​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​ក្មេង​ទទួល​បាន​ហ្សែនអន់ (Recessive genes) អាច​នឹងមិន​ដូច​ទាំង​ម៉ាក់ ទាំង​ប៉ា បែរ​ទៅ​ជា​ដូច​អ្នក​​ផ្សេង​ទៅ​វិញ។ ហើយ​បង​ប្អូន​បង្កើត​ មាន​មុខ​ស្រដៀង​គ្នា ​ក៏​ដោយ​សារ​តែ​ការ​រួម​បញ្ចូល​គ្នារវាងហ្សែនប៉ាម៉ាក់​​ស្រ​ដៀង​គ្នាដែរ។

លក្ខណៈ​រូប​កាយ​មួយ​ចំនួន​ ​គឺ​ជាហ្សែន​លុប ​ត្រូវ​បាន​ចែក​បន្ត​គ្នា ​រាប់​រយ​ជំនាន់​មក​រួម​មាន រូប​រាង​ប្រអប់​ដៃ ម្រាម​ដៃ ម្រាម​ជើង ថ្ពាល់​ខួច ច្រមុះ​វៀច​ខ្ទង់ និង​រូប​រាង​ធ្មេញ​ជា​ដើម។ តែ​ក៏​មាន​ចំណុច​ខ្លះ​ នឹង​ប្រែ​ប្រួល​ដែរ ដូច​ជា ​គ្រោង​ឆ្អឹងនឹង​ពេញ​លក្ខណៈ​នៅ​ពេល​អាយុ​ ២០​ ឆ្នាំ​ជាង​ប៉ុណ្ណោះ។ ដូច​នេះ​រូប​រាង​កូន​នៅ​ពេល​នេះ នឹង​វិវត្ត​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

២- កម្ពស់ ​និង​ទម្ងន់

យោង​តាម​ការ​សិក្សា​ផ្សេងៗ​ គ្នា​យើង​ជា​ច្រើន ទោះ​បី​កំពស់​ជា​លក្ខណៈ​តំណ​ពូជ​ក៏​ដោយ តែក៏​អាច​ប្រែប្រួល​បានដូច​គ្នា​ ដោយ​សារ​តែ​ទទួល​ឥទ្ធិពល​ប្រមាណ ៦០-៨០ ភាគរយ​ពី​កត្តាហ្សែន​ ឯ​ចំណែក​ភាគរយ​​សេស​សល់ ​គឺ​ពឹង​ទៅ​លើ​កត្តា​បរិយាស្ថាន​ជុំ​វិញខ្លួន លំហាត់​ប្រាណ របបអាហារ និង​កម្រិត​ស្រ្តេស​មនុស្ស​ម្នាក់ៗ។

ទម្ងន់​ក្មេង ​គឺ​អាស្រ័យ​ខ្លាំង​ទៅលើ​ប៉ាម៉ាក់ ជា​ពិសេស​ម៉ាក់ៗ​តែ​ម្តង។ យ៉ាង​ណា​វិញ យើង​នៅ​តែ​មិនអាច​​ធានាបាន​ថា ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ពេល​អនាគត​ឡើយ តែ​គេ​ច្រើន​សង្កេត​ឃើញ ក្មេងមានប៉ាម៉ាក់​ធាត់​ខ្លាំង ​នឹង​ធាត់​ខ្លាំង​ទៅ​តាម​នឹងដែរ តែ​បើ​ក្មេងទទួល​បាន​ការ​រស់​នៅ​ល្អ​សម្រាប់​សុខ​ភាព ​និងមាន​អាហារល្អ​ព្រម​​គ្នា​នោះ ក្មេង​នឹង​មានរូប​​រាង​ស្អាត ​រាង​កាយ​ក៏​​រឹង​មាំដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

  • ចង់​ឲ្យ​កូន​ក្លាយ​ជា​ក្មេង​ចិត្ត​ល្អ ម៉ាក់ប៉ា​ៗ​អាច​បង្រៀន​វិធី​ទាំងនេះ
  • ខ្លាច​ក្មេងៗ​លង់ខ្លួនរត់​ចេញ​ពីផ្ទះ ប៉ាម៉ាក់​ត្រូវ​ដឹង​តិចនិក​ដោះ​ស្រាយ​ទាំងនេះ

៣- ចំណុច​គួរ​ឲ្យ​ភ្ញាក់​ផ្អើលពី​ឥទ្ធិពល​ហ្សែន

ចំណែក​ឯ​បញ្ហា​ទំពែក​វិញ ការ​សិក្សា​ស្រាវជ្រាវ​ថ្មីៗ​នេះ​​បញ្ជាក់​ថា​ ​អាច​មក​ពី​ទាំង​សង​ខាង​ ទាំង​ម៉ាក់ៗ និងប៉ាៗ មិន​មែន​ដោយ​សារ​តែ​ហ្សែន​ប៉ា​តែ​ម្ខាង​ទេ។

ភ្នែក​ធំ ច្រមុះ​ខ្ពស់ បបូរ​មាត់​ក្រាស់ និង​រោម​ភ្នែក​វែង​ គឺ​ជា​លក្ខណៈហ្សែន​លុប។ សក់​ត្រង់​ ជា​លក្ខណៈ​ហ្សែនលុប​នៃ​ជនជាតិ​​​អាស៊ី តែ​​ផ្ទុយពី​ជនជាតិ​ផ្សេងៗ ដូច​ជា​ហ្សែន​ជនជាតិ​អាហ្រ្វិក ដែលមាន​សក់​រួញ។ ឯ​ចំណុចប្លែកៗ ​ដូច​ជា ថ្ពាល់​ខួច ធ្មេញ​ចន្លោះខ្មោច និង​ច្រមុះ​កោង ​គឺ​សុទ្ធ​តែ​មក​​ពី​តំណពូជ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

In the Genes: Where Baby’s Looks Come From http://www.parents.com/getting-pregnant/genetics/tests/baby-looks /

Genetics and Your Baby http://www.parents.com/getting-pregnant/genetics/genetics-and-your-baby/

IT’S IN THE GENES https://www.babble.com/pregnancy/its-in-the-genes/

កំណែ​ប្រែបច្ចុប្បន្ន

03/07/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Jul 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម