ម៉ាក់ៗ ទាំងឡាយមានផែនការចង់យកបេប៊ី កុំបណ្តោយខ្លួនឲ្យឡើងទម្ងន់ខ្លាំង ព្រោះអាចបញ្ហាមួយចំនួនទាក់ទងនឹងជំងឺមហារីក ដល់អូនៗពេលកើតមក នេះបើតាមការស្រាវជ្រាវរបស់ក្រុមវេជ្ជបណ្ឌិតនៅអាមេរិក។
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Pittsburgh បានវិភាគទិន្នន័យប្រៀបធៀប ទៅលើអត្រាទារកទើបកើតជិត ២លាននាក់ ទៅនឹងករណីជំងឺមហារីក ជាង ៣០០០ករណី នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០០៣។ លទ្ធផលវិភាគបង្ហាញថា ស្រីៗកំពុងពពោះ ដែលមានកម្រិតអាំងស៊ុយលីនប្រែប្រួល អាចបង្កផលប៉ះពាល់ ទាក់ទងទៅនឹងការវិវត្តចេញជារោគគោលិកាស ដែលមានន័យថា ឈានទៅរកជំងឺមហារីកតាំងពីវ័យក្មេង សម្រាប់ទារកកើតមក រហូតដល់អាយុ ៥ ឆ្នាំ។
ក្រុមអ្នកស្រាវជ្រាវ បញ្ជាក់ចំពោះលទ្ធផលខាងលើថា ចំពោះទំនាក់ទំនងជំងឺមហារីក កើតទៅលើទារក ពិតជាកើតមាន បើស្រីៗកំពុងពពោះមានទម្លាប់បណ្តោយខ្លួនឲ្យធាត់ខ្លាំង ជាតួយ៉ាង ការចូលចិត្តអាហារ Fast Food ភេសជ្ជៈជាតិស្ករ ដែលសុទ្ធសឹងបង្កឲ្យអាំងស៊ុយលីនក្នុងខ្លួនប្រែប្រួល កត្តានេះហើយនាំឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃពី ៤០-៥៧ ភាគរយ ចំពោះហានិភ័យមហារីក។
អត្ថបទពាក់ព័ន្ធ៖
- ឃើញអីក៏ឃ្លាន ញ៉ាំមិនចេះឆ្អែត មកពីបញ្ហាអី?
- ចំណាយ ២០នាទី ជាមួយធម្មជាតិ ជួយបន្ថយបញ្ហាស្ត្រេសយ៉ាងល្អ
លោកវេជ្ជបណ្ឌិត Shaina Stacy អ្នកដឹកនាំការស្រាវជ្រាវខាងលើ បាននិយាយថា៖ “លទ្ធផលបង្ហាញប្រាប់យើងថា ការប្រយ័ត្នប្រយែង រក្សាទម្ងន់បានសមល្មមនឹងរូបរាង មានសុខភាពល្អ សម្រាប់ម៉ាក់ៗ គឺពិតជាមានទំនាក់ទំនងខ្លាំងដល់ទារក។ ដូចនេះ គប្បីរក្សាទម្ងន់ខ្លួនឲ្យបានល្អ និងព្យាយាមទម្លាប់រស់នៅជាមួយរបបអាហារសុខភាព និងរក្សាសុខភាពឲ្យបានល្អ’។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]