backup og meta

ម៉ាក់ៗ ធ្វើការពាក់ព័ន្ធជាមួយរបស់ទាំងនេះ កូនកើតមកប្រឈមខ្ពស់នឹងអូទីស្សឹម

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 17, 2019

    ម៉ាក់ៗ ធ្វើការពាក់ព័ន្ធជាមួយរបស់ទាំងនេះ កូនកើតមកប្រឈមខ្ពស់នឹងអូទីស្សឹម

    ទាំងគូស្នេហ៍​ថ្មីថ្មោង ដែល​បម្រុង​ក្លាយ​ប៉ាម៉ាក់ និង​ប៉ាម៉ាក់​កំពុង​មាន​កូនតូចៗ ភាគច្រើន ពិតជា​បារម្ភ​ណាស់​ចំពោះ​ជំងឺ​អូទីស្សឹម ព្រោះជំងឺនេះ កំពុង​កើតមាន​លើ​ក្មេងៗ​ជាច្រើន ហើយ​មូលហេតុ​បង្ក​ពិតប្រាកដ ពុំទាន់​ដឹងច្បាស់​នៅ​ឡើយទេ។

    ពាក់ព័ន្ធ​នឹង​ជំងឺនេះ ការសិក្សា​ចុងក្រោយ រកឃើញថា ស្រ្តី ដែល​បម្រើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​រំលាយ ប្រឈម​ខ្ពស់​នឹង​ការ​មាន​កូន​កើត​អូទីស្សឹម។ អ្នកស្រាវជ្រាវ បាន​ពិនិត្យ​មើល​លើ​ទិន្នន័យ​ម៉ាក់ៗ ៧៥០​នាក់ និង​ប៉ាៗ ៨៩១​នាក់ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ភ្នាក់ងារ​សារធាតុ​រំលាយ ១៦​មុខ មុន និង​អំឡុង​ពេល​ពពោះ។ ភា្នក់ងារ​សាធាតុ​រំលាយទាំងនោះ មាន​ដូចជា ឱសថ ជាតិ​លោហៈ ថ្នាំសម្លាប់សត្វល្អិត ថ្នាំស្ពឹក បា្លស្ទិក វិទ្យុសកម្ម ថ្នាំសម្អាត កៅស៊ូ Asphalt និង​សារធាតុ​គីមី​មួយ​ចំនួន​ទៀត។

    លទ្ធផល រកឃើញ​ថា ម៉ាក់ៗ ដែល​រងផល​ប៉ះពាល់​ដោយ​ភ្នាក់ងារ​សារធាតុ​រំលាយ​ណាមួយ ប្រឈម ៥០% នឹង​ការមាន​កូន​កើត​អូទីស្សឹម បើធៀប​នឹង​ម៉ាក់ៗ មិន​ប៉ះពាល់​នឹង​សារធាតុ​ទាំង​នេះ។ ការ​ប៉ះពាល់​នឹង​សារធាតុ​ទាំងនេះ កាន់តែខ្លាំង ការប្រឈម​នឹង​អូទីស្សឹម អាច​កើនដល់ ៨៥%។

    លោក Erin McCanlies អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព និង​សុខភាព​ការងារ នៅ​រដ្ឋ Virginia របស់​អាមេរិក និង​ជាអ្នកដឹកនាំ​ការសិក្សា ណែនាំ​ថា “ប្រសិនបើ​អ្នកពពោះ ឬ​មាន​គម្រោង​ពពោះ គួរជជែក​ជាមួយ​ថៅកែ​របស់​អ្នក ដើម្បី​ស្វែងរកថាតើ​មាន​ភ្នាក់ងារ​សារធាតុរំលាយ​អ្វីខ្លះ​នៅ​កន្លែង​ការងារ“។ លោក​បន្ដថា ភ្នាក់ងារ​សារធាតុ​រំលាយ ប៉ះពាល់​ដល់​សុខភាព និង​គភ៌។

    អត្ថបទពាក់ព័ន្ធ៖ ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម

    អ្នកស្រាវជ្រាវ បញ្ជាក់​ថា ដោយសារ​ទារក​កំពុង​វិវត្ត​នៅ​ក្នុង​រាងកាយ​របស់​ម៉ាក់ៗ ដូច្នេះ​ភ្នាក់ងារ​សារធាតុ​រំលាយ អាច​បង្ក​ផលប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​ទារក​នៅ​ក្នុង​សុក ប្រសិន​បើ​ម៉ាក់ ធ្វើការ​ជាមួយ​សារធាតុ​ទាំង​នេះ។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់​ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម