ដូចដឹងស្រាប់ហើយ របបអាហារមានសារៈសំខាន់ចំពោះស្រី្តពពោះ ក៏ដូចជាទ្រទ្រង់ការលូតលាស់គភ៌ក្នុងផ្ទៃ បើម៉ាក់ៗទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ កូនក៏ទទួលបានមិនគ្រប់គ្រាន់ដូចគ្នា។ យ៉ាងណា អំឡុងពេលពពោះ អាហារមិនមែនចេះតែញ៉ាំបានទាំងអស់ទេ ត្រូវដឹងថា អាហារណាល្អខ្លាំង មានសារធាតុបំប៉នចាំបាច់សម្រាប់គភ៌ ព្រោះការសិក្សាឃើញថា បម្រែបម្រួលហ្សែនទារកក្នុងផ្ទៃ មានជាប់ទាក់ទងជាមួយរបបអាហារដែលម៉ាក់ៗញ៉ាំ។
១- ការសិក្សាស្រាវជ្រាវ
អ្នកជំនាញមួយក្រុម បានសិក្សាអំពីរបបអាហារស្រីៗនៅក្នុងប្រទេសមួយនៅទ្វីបអាហ្រ្វិក ដោយរកឃើញថា ហ្សែនរបស់ទារក អាចប្រែប្រួលបាន អាស្រ័យលើសារធាតុចិញ្ចឹមម៉ាក់ៗបានញ៉ាំមុនពេលមានផ្ទៃពោះ ដែលការសិក្សានេះ ត្រូវបានគេឲ្យឈ្មោះ Epigenetics គឺជាគន្លឹះសំខាន់ដែលអាចបង្ហាញពីបម្រែបម្រួលហ្សែនទារកក្នុងផ្ទៃ និងរបបអាហារ ហើយ Epigenetics មួយចំនួន ត្រូវបានបញ្ជូនពីម៉ាក់ប៉ា ទៅកូនបានដោយផ្ទាល់ផងដែរ។
១- របបអាហាមានផ្សារភ្ជាប់ទៅនឹងហ្សែនទារក
ការសិក្សានេះ ផ្តោតលើដំណើរការនៃ Epigenetics លើ DNA Methylation ដែលជាសារធាតុគីមីត្រូវបានគេស្គាល់ថា ស្ថិតក្នុងក្រុម Methyl នឹងបានភ្ជាប់ទៅនឹង DNA គភ៌ក្នុងផ្ទៃ។ សារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន ដូចជា អាស៊ីដហ្វូលីក និងវីតាមីន B2, B6 និង B12 ក៏អាចបង្កើតឲ្យមានដំណើរការនេះ Epigenetics ដូចគ្នា។ នៅពេលហ្សែន បានភ្ជាប់ជាមួយនឹងក្រុម Methyl ធ្វើឲ្យមានដំណើរការមួយហៅថា ហ្សែនស្ងៀមស្ងាត់ ឬ Gene silencing កើតឡើង មានន័យថា ហ្សែនមួយចំនួន មិនត្រូវបានបង្ហាញនៅក្នុងខ្លួនទេ។
នៅពេលស្រីៗធ្វើការផ្លាស់ប្តូររបបអាហារនោះ នឹងមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើការបង្ហាញហ្សែនរបស់ទារក ចំណែកសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន គួរញ៉ាំក្នុងពេលសមស្រប។
អ្នកស្រាវជ្រាវ បានធ្វើការសិក្សា ដោយបែងចែកស្រ្តីមានផ្ទៃពោះជនជាតិជាពីរក្រុម មួយក្រុមគ្រប់ខែនៅរដូវភ្លៀង និងមួយក្រុមទៀតគ្រប់ខែនៅរដូវប្រាំង។ អ្នកជំនាញ បានធ្វើតេស្តឈាមលើស្ត្រីមានផ្ទៃពោះ និងកម្រិតសារធាតុចិញ្ចឹមសំខាន់ៗពួកគេបានញ៉ាំ។ ក្រោយកើត អ្នកជំនាញបានធ្វើតេស្តឈាម និងគល់សក់ លើទារកមានអាយុចាប់ពី ២-៨ ខែ បានឃើញថា ទារកកើតនៅរដូវវស្សា គឺមានកម្រិត DNA Methylation ខ្ពស់ជាង ទារកកើតនៅរដូវប្រាំង ដោយសារការញ៉ាំនូវសារធាតុចិញ្ចឹម។ បរិមាណសមាសធាតុ Cysteine និង Homocysteine នៅក្នុងចរន្តឈាម ក៏ត្រូវបានគេរកឃើញថា មានផលប៉ះពាល់ដល់ការបង្ហាញហ្សែនរបស់ទារកផងដែរ ជាមួយនឹងសន្ទស្សន៍ម៉ាសរាងកាយ (BMI) ត្រូវបានគេធ្វើដើម្បីវាស់ពីជាតិខ្លាញ់ក្នុងខ្លួន។
អត្ថបទពាក់ព័ន្ធ៖
- អាហារអីខ្លះល្អខ្លាំងសម្រាប់ស្រីៗកំពុងពពោះ?
- ខ្លាញ់ត្រីល្អខ្លាំង តែពេលពពោះ ញ៉ាំបានអត់?
២- ចំណុចសំខាន់ស្រី្តមានផ្ទៃពោះគួរធ្វើ
ការស្រាវជ្រាវ សង្កត់ធ្ងន់ទៅលើការវាយតម្លៃដោយយន្តការរបស់សារធាតុ Methylation (Methylation Machinery) ដែលអាចធ្វើឲ្យទារកមានបញ្ហាកង្វះសារធាតុចិញ្ចឹម បណ្តាលឲ្យមានជំងឺផ្សេងៗ។ ការកំណត់នូវរបបអាហារចំពោះស្ត្រីកំពុងពពោះ គឺសំខាន់ជាងគេ ដើម្បីការពារប្រឆាំងនឹងភាពមិនប្រក្រតីនៃសារធាតុ Methylation។ អាហារបំប៉នអាស៊ីដហ្វូលីកមុនពេលពពោះ (Pre-conceptional folic acid) ត្រូវបានគេប្រើ ដើម្បីការពារភាពមិនប្រក្រតីរបស់អំប្រ៊ីយ៉ុង ខណៈពេលនេះ មានការស្រាវជ្រាវថ្មីៗបង្ហាញថា ញ៉ាំស្រាក្រឡុក អាចប៉ះពាល់សារធាតុចិញ្ចឹមពីអាហារ ឬពីថ្នាំបំប៉នបន្ថែម។
ការស្រាវជ្រាវនេះ មិនបានបង្ហាញពីអាថ៌កំបាំងរបបអាហារសម្រាប់ស្រីៗកំពុងពពោះនោះឡើយ ប៉ុន្តែការកែប្រែរបបអាហារ អាចជួយឲ្យសុខភាពទាំងម៉ាក់ៗ និងទារក កាន់តែល្អឡើង។ យ៉ាងណា គ្នាយើងត្រូវរក្សាទម្ងន់ខ្លួនឲ្យបានល្អ ដោយការញ៉ាំអាហារឲ្យមានតុល្យភាព ហាត់ប្រាណឲ្យបានញឹកញាប់ និងញ៉ាំវីតាមីននៅពេលមានផ្ទៃពោះ តាមការណែនាំពីគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញដើម្បីស្វែងយល់ពីដំណោះស្រាយរបស់អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]