backup og meta

ពិតទេ ផឹកទឹកផ្ទុកជាតិ​រ៉ែ​នេះ ពេលពពោះ ធ្វើឲ្យកូនអត់ឆ្លាត?

ពិតទេ ផឹកទឹកផ្ទុកជាតិ​រ៉ែ​នេះ ពេលពពោះ ធ្វើឲ្យកូនអត់ឆ្លាត?

សារធាតុ​រ៉ែ ជួយ​កាត់​បន្ថយ​ការ​ខូច​ធ្មេញ ដែល​មាន​ក្នុង​ទឹក ​ភ្លុយអរ (Fluoride) កំពុង​ក្លាយ​ជា​ប្រធានបទ​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល ចំពោះ​ករណីស្ត្រី​​ពពោះ ញ៉ាំទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការ​លូតលាស់​ផ្នែក​វ័យឆ្លាត ឬ​ IQ របស់​កូន​ចុះទាប។  តើ​ពិត​ ឬ​យ៉ាង​ណា? 

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​អាមេរិក (CDC) ក៏បញ្ជាក់​ផងដែរ​ថា សមាសធាតុ​ភ្លុយអរ​ក្នុង​ទឹក ពិតជា​បាន​ចូលរួម​ក្នុង​ការ​កាត់បន្ថយ​ការ​ខូច​ធ្មេញ​ អស់រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ ប៉ុន្តែ​បែរ​ជា​ថ្មីៗ​នេះ មាន​ការ​អះអាង​ថ្មី មួយ​ពី​គុណវិប្បត្តិ ដែល​អាច​ប៉ះពាល់​ដល់​កូន​ទៅ​វិញ។

នៅ​ក្រុង៦ ឯ​ប្រទេស​កាណាដា ដើម្បី​ច្បាស់​ការ​លើ​ផលប៉ះពាល់​ពី​ធាតុ​រ៉ែ​ក្នុង​ទឹក (ភ្លុយអរ)​នេះ បាន​សិក្សា​លើ​ម្ដាយ-កូន ៥១២​គូ។  ជា​លទ្ធផល​​ រកឃើញ​ថា ផឹកទឹក​ផ្ទុក​សារធាតុ​ភ្លុយអរ (Fluoride) ពេល​ពពោះ ធ្វើឲ្យ​ភាព​វៃឆ្លាត (IQ) របស់​កូន​ធ្លាក់​ចុះ​មែន។

បរិមាណ​ដែល​អាច​ផ្ដល់​ចម្លើយ​បាន​គឺ​​ស មាសធាតុ​ភ្លុយអរ ១មិល្លីក្រាម/លីត្រ នៅ​ក្នុង​ទឹកនោម បណ្ដាល​ឲ្យ​ពិន្ទុ IQ ធ្លាក់ចុះ ៤,៥ ក្នុង​ចំណោម​ក្មេងប្រុស អាយុ​ពី ៣-៤​ឆ្នាំ ប៉ុន្ដែ​ចំពោះ​ក្មេងស្រី អត់អីទេ។ នៅពេល​ពិនិត្យ​លើ​សមាសធាតុ​ភ្លុយអរ​ក្នុង​ទឹកផឹក​ប្រចាំ​ថ្ងៃ​វិញ សមាសធាតុ​ភ្លុយអរ ១​មិល្លីក្រាម/លីត្រ ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់ចុះ ពិន្ទុ IQ ៣,៧ ទាំង​ក្មេង​ប្រុស និង​ក្មេង​ស្រី។

លោកស្រី Christine Till សាស្ត្រាចារ្យ​សាកលវិទ្យាល័យ York របស់​កាណាដា និង​ជាអ្នកដឹកនាំគម្រោង​នេះ បញ្ជាក់​ថា លោកស្រី និង​ក្រុមការងារ បាន​កត់សម្គាល់ថា មាន​ចម្ងល់​ជាច្រើន​អំពី​សុវត្ថិភាព​នៃ​សមាសធាតុ​ភ្លុយអរ ជាពិសេស​សម្រាប់​ស្ត្រី និង​កុមារ​តូចៗ។ លោកស្រី​បន្ថែថា “វាសំខាន់ ដើម្បី​ធ្វើការ​សម្រេច​ចិត្តយោងតាម​ភស្ដុតាង“។

អត្ថបទពាក់ព័ន្ធ៖

គួរបញ្ជាក់​ថា អាជ្ញាធរ​សុខាភិបាល​អាមេរិក និង​កាណាដា បាន​ណែនាំ​ឲ្យ​ផឹកទឹក​មាន​ជាតិ​ភ្លុយអរ ០,៧​មិល្លីក្រាម/លីត្រ។ ចំណែក​លោក លោក Oliver Jones អ្នកជំនាញ​ផ្នែក​គីមី​បរិស្ថាន​នៅ​សាកលវិទ្យាល័យ RMIT របស់​អូស្ត្រាលី កត់សម្គាល់​លើ​ការសិក្សា​ថា ចំណុច​សំខាន់ គឺ​បរិមាណ​ខ្ពស់​នៃ​សមាសធាតុ​ភ្លុយអរ​ក្នុង​ទឹក។ លោក​បន្ថែម​ថា ការ​ផឹក​ទឹក​ផ្ទុក​សមាសធាតុ​ភ្លុយអរ គឺ​ក្រោម ១​មិល្លីក្រាម/លីត្រ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/world/controversial-study-links-fluoridated-water-during-pregnancy-to-11823186

កំណែ​ប្រែបច្ចុប្បន្ន

20/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម