backup og meta

ជំនឿបុរាណមិនមែនខុសទាំងអស់ទេ ៤យ៉ាងនេះពេទ្យថាមានន័យចំពោះស្ត្រីមានផ្ទៃពោះ

ជំនឿបុរាណមិនមែនខុសទាំងអស់ទេ ៤យ៉ាងនេះពេទ្យថាមានន័យចំពោះស្ត្រីមានផ្ទៃពោះ

ជំនឿ​មិន​សម​ហេតុផល​មួយចំនួន​ដែល​ចាស់​ៗ​តែង​លើក​ឡើង​ទាក់ទង​នឹង​ស្ត្រីពពោះ ត្រូវ​ពេទ្យ​​បដិសេធ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ។ តែ​បើ​ក្រឡេក​ទៅ​មើល​ជំនឿ​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ត្បិត​​មិន​ត្រឹមត្រូវ​ទាំង​ស្រុង ព្រោះតែ​ង្កប់​គំនិត​អប់រំ​ល្អ​ដល់​ស្ត្រី​កំពុង​មាន​ផ្ទៃ​ពោះ នេះ​បើតាម​ការ​បកស្រាយ​របស់​អ្នកគ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា

១- គេង​ស្ពឹក ធ្វើ​អ្វី​យឺតយ៉ាវ ​ពិបាក​កើត​កូន

ចាស់​ៗ​តែង​តែ​និយាយ​ឲ្យ​ម៉ាក់​ៗ​ពពោះ​ដែល​គេង​ស្ពឹក ពិបាក​ក្នុង​ការ​សម្រាល​កូន ឬ​ឈឺពោះ​យូរ។ ប៉ុន្តែ​ក្បួន​ពេទ្យ​បក​ស្រាយ​ថា​មិនមែន​ទេ តែវាជា​គំនិត​អប់រំ​ ចង់​ឲ្យ​ស្ត្រី​ពពោះ​ធ្វើ​ការ​រហ័ស​រហួន ប្រៀប​ដូច​ជា​ការ​ហាត់​ប្រាណ​ដែរ វា​ល្អ​សម្រាប់​សុខភាព ព្រោះ​កាលណា​ម៉ាក់​ៗ​មិន​ធ្វើ​អ្វី​សោះ​សាច់​ដុំ​មិន​ដំណើរ​ការ ស្ពឹក ពិបាក​ក្នុង​ការ​សម្រាល​មែន។

២- ងូត​ទឹក​យប់​ កូន​ថ្លោសពេក

ស្រីៗ​​​ពពោះ​​ត្រូវ​​ចាស់​ៗ​​ហាម​​​មិន​​ឲ្យ​ងូត​ទឹក​នៅ​ពេល​យប់​ព្រលប់​ឡើយ ព្រោះ​ថា​ជា​ពេល​​អាកាសធាតុ និង​ទឹក​ចុះ​ត្រជាក់​ដូច​គ្នា ងូត​ទៅ​ធ្វើឲ្យ​កូន​ថ្លោសបាន។ ទោះ​ជា​ការ​ងូត​ទឹក​យប់ មិនមែន​ជា​​មូលហេតុ​​ធ្វើ​ឲ្យ​កូន​ថ្លោសក៏​ដោយ តែ​បើ​គិត​ឲ្យ​ដល់​ទៅ ​ចាស់​ៗ​មិន​ឲ្យ​ងូត​ទឹក​យប់ ព្រោះ​​ងងឹត ខ្លាច​រអិល​ដួល​នាំ​ឲ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។

អត្ថបទ​ពាក់ព័ន្ធ៖ ចាស់ៗថា ម៉ាក់ៗគេងស្ពឹកពិបាកកើតកូន តែពេទ្យថាមិនមែនទេ មកពី…

ជំនឿបុរាណHello_គ្រូពេទ្យ

៣- មិន​ឲ្យ​ឈរ ឬ​អង្គុយ​មាត់​ទ្វារ

ទង្វើ​បែប​នេះ​ត្រូវ​បាន​ចាស់​ៗ​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ឡើយ ព្រោះ​ពួកគាត់​មាន​ជំនឿ​ថា កូន​កើត​មក​មិន​ផុត​ទ្វារមាស។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​ពេទ្យ ការ​អង្គុយ​នៅ​មាត់​ទ្វារ មិនមែន​ធ្វើឲ្យ​កូន​កើត​មិន​ផុត​ឡើយ តែ​មាត់​ទ្វារ​ផ្ទះ​ ជាកន្លែង​ខ្ពស់​មិន​ល្អ​ចំពោះ​ស្រីៗមាន​ផ្ទៃពោះ ព្រោះ​បើ​មាន​បញ្ហា​ងងឹត​មុខ នឹង​ធ្លាក់​ចុះ​មក​ក្រោម​បាន។

៤- មើល​រូប​ស្អាត​ៗ ដើម្បី​ឲ្យ​កូន​កើត​មក​ស្អាត និង​ចៀសវាង​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច

ពី​មុន​ចាស់​ៗ​តែងតែ​ឲ្យ​អ្នក​រៀបការ​រួច​ថ្មីថ្មោង​បិទ​រូប​តួ​សម្ដែង​ស្អាត​ៗ​គ្រប់​ជាតិ​សាសន៍ ដើម្បី​ពេល​មាន​កូន​ធ្វើឲ្យ​កូន​ស្អាត​ដូច។ ប្រសិនបើ​មើល​រឿង​ចាស់​ៗ​តែង​ហាម​មិន​ឲ្យ​មើល​រឿង​ខ្មោច ឬ​រឿង​រន្ធត់​ណា​មួយ​ឡើយ ព្រោះ​ខ្លាច​កូន​កើត​ទៅ​រក​មនុស្ស​ក្នុង​រឿង​ទាំង​នោះ។ សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​វិញ​ បាន​ពន្យល់​ថា មើល​រូប​ស្អាតៗ​ធ្វើ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍​ល្អ ឯការ​មើល​រឿង​គួរឲ្យ​ខ្លាច ឬ​រន្ធត់​អាច​ធ្វើឲ្យ​ម៉ាក់​ៗ​មាន​ភាព​តានតឹង​ច្រើន ហើយ​ភាព​តានតឹង​នោះ​អាច​នាំ​ឲ្យ​មាន​លំហូរ​ឈាម​ខុស​ប្រក្រតី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/09/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Sep 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម