backup og meta

៣ឃ្លា ចេញពីមាត់​ប្ដី​ ធ្វើឲ្យ​ប្រពន្ធ​ពោះធំបាក់ទឹកចិត្ត

៣ឃ្លា ចេញពីមាត់​ប្ដី​ ធ្វើឲ្យ​ប្រពន្ធ​ពោះធំបាក់ទឹកចិត្ត

ប្ដី​ល្អ​នឹង​មិន​និយាយ​សម្ដី​ដែល​ធ្វើឲ្យ​ប្រពន្ធ​គ្រាំគ្រា​ចិត្ត​នោះ​ទេ បើ​ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​គួរ​តែ​ចេះ​ទប់​អារម្មណ៍​ខ្លះ ចៀសវាង​បំផ្លាញ​ផ្លូវ​ចិត្ត​ម្ខាង​ទៀត។ ជាពិសេស​ពេល​មាន​ផ្ទៃពោះ​រឹតតែ​បាក់​ទឹក​ចិត្ត​ថែម​ទៀត ដូចនេះ​មិន​គួរ​និយាយ​ពាក្យ​មិន​គប្បី ៣ យ៉ាង​នេះដែល​ណែនាំដោយអ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម៖

១- «ឈឺ​កុំ​មក​ប្រាប់​បង បង​ហ្នឹង​ពេទ្យ»

មនុស្ស​ស្រី​ពពោះ​ឧស្សាហ៍​មាន​អាការៈ​វិល​មុខ ចុក​រួយ​ចង្កេះ ឬ​ឈឺ​ច្រើន ដូចនេះ​បើ​នាង​ឲ្យ​ប្ដី​ជូន​ទៅពេទ្យ គួរតែ​កំដរ មិន​មែន​បដិសេធ និង​ប្រើ​សម្ដី​សម្លាប់​ចិត្ត «ឈឺ​កុំ​មក​ប្រាប់​បង បង​ហ្នឹង​ពេទ្យ»។ ឃ្លា​នេះ​អាច​ធ្វើឲ្យ​មនុស្ស​ស្រី​បាក់​ទឹក​ចិត្ត​ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះទៀតផង។

២- «ឈឺ​ច្រើន​ណាស់»

ប្រុស​ៗ​គ្មាន​ថ្ងៃ​យល់​ពី​អាការៈ​មនុស្ស​ស្រី​មាន​កូន​បាន​ឡើយ ដូចនេះ​ហើយ​អ្នក​ខ្លះ​ឈឺ​មិន​លោះ​ថ្ងៃ​ក៏​មាន។ ខ្លួនឯង​ក៏​មាន​ធុញថប់​នឹង​បញ្ហា​ជាច្រើន​នោះ​ដែរ តែ​បាន​ត្រឹម​ត្អូញត្អែរ​ប្រាប់​អ្នក​នៅ​ជិត​ខ្លួន​បំផុត សង្ឃឹម​មាន​ពាក្យ​លួងលោម តែ​បើ​នាង​ទទួល​បាន​ចម្លើយ​ថា «ឈឺ​ច្រើន​ណាស់» បង្ហាញ​ពី​ភាពសោះអង្គើយដូច​សម្លាប់គ្នា​ទាំង​រស់។

អត្ថបទពាក់ព័ន្ធ៖ ពេលប្រពន្ធពពោះ ប្ដីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយ

ពពោះ

៣- «ធ្វើ​ខ្លួនឯង​ទៅ»

ចំពោះ​ការងារ​ស្ត្រី​មាន​ភាព​អត់ធ្មត់​ខ្លាំង ទោះ​ជា​ពោះ​ធំ​ប៉ុនណាក៏​នៅ​តែ​ទៅ​ធ្វើ​គ្មាន​ភាព​រាថយ​ឡើយ ហើយ​បើ​និយាយ​ពី​ការងារ​ក្នុង​ផ្ទះ​វិញ ក៏​នៅ​តែ​អាច​បំពេញ​បាន​គ្មាន​ចន្លោះ​លើកលែង​តែ​ការងារ​ខ្លះ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង ទើប​សុំ​ជំនួយ​ពី​ប្ដី។ តែ​បើ​សម្ដី​ដែល​នាង​ទទួល​បាន​ឲ្យ «ធ្វើ​ខ្លួនឯង​ទៅ» វិញ ម៉ាក់​ៗ​អាច​នឹង​ឈប់​ពឹង​ពាក់​រហូត ព្រោះ​សម្ដី​បែប​នេះ​ធ្វើឲ្យ​ឆ្អែត​ចិត្ត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Oct 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម