backup og meta

ចំណុចមួយចំនួនម៉ាក់ៗពពោះ ចៀសបានគួរចៀស កុំឱ្យប៉ះពាល់ដល់អូនៗ

ចំណុចមួយចំនួនម៉ាក់ៗពពោះ ចៀសបានគួរចៀស កុំឱ្យប៉ះពាល់ដល់អូនៗ

ការ​សិក្សា​ជា​ច្រើន​​បង្ហាញ​ថា ភាព​ស្រ្តេស តប់​ប្រមល់ ឬ​ធ្លាក់​ទឹក​ចិត្ត អំឡុង​ពេល​ពពោះ​អាច​បង្កើន​​ឱកាស​ឱ្យ​​​​ម៉ាក់​ៗ​សម្រាលកូន​មុន​កាល​កំណត់ ឬ​​អូន​ៗ​កើត​មក​មិន​គ្រប់​គីឡូ​ជា​ដើម​។ ប៉ុន្តែ​នៅ​មាន​ចំណុច​ខ្លះ​ទៀត ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​អូន​ៗ​ដែរ ដូច​នេះ​ម៉ាក់ៗ​ គួរ​តម និងចៀសវាង​ ដើម្បី​សុខភាព​អា​អូន​ជា​ទី​ស្រឡាញ់។

១. ជម្លោះ និង​ការ​ស្រែក​ខ្លាំង​ៗ​

ការ​ឈ្លោះ បង្ក​ឱ្យ​​​​កើត​មាន​អារម្មណ៍​​​ធុញ​ថប់ និង​ធ្លាក់​ទឹក​ចិត្ត​ ជា​ហេតុ​នាំ​ឱ្យ​ប៉ះ​ពាល់​​អា​អូន​ក្នុង​ផ្ទៃ​ ពិសេស​​ប្រព័ន្ធ​ការពារ និង​​ខួរ​ក្បាល​របស់​ពួក​គេ។ បន្ថែម​ពី​នេះ ពេល​អ្នក​ម្តាយ​ស្រែក​ខ្លាំង​ៗ ក៏​មិន​ល្អ​ដល់​អា​អូន​​ដែរ ​វា​បង្ក​​ជា​អាការៈ​ឈឺ​ក្បាល ក្អួត និង​បញ្ហា​ដល់​ដំណេក​ ដូច​នេះ​ ដើម្បី​សុខភាព​អូន​ៗ ម៉ាក់​ៗ​គួរ​ចៀស​វាង។

២. ញ៉ាំ​​ជាតិ​ស្ករ​ច្រើន​ពេក

ការ​សិក្សា​បង្ហាញ​ថា ម៉ាក់​ៗ​ដែល​ស្រូប​យក​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​​ពពោះ​ អាច​បង្ក​​បញ្ហា​មួយ​ចំនួន​ដល់​អូន​ៗ ដូច​ជា​ការ​ចង​ចាំ និង​រៀន​សូត្រ។ គួរ​ចៀស​វាង​អាហារ ឬ​ភេសជ្ជៈ​​សម្បូរជាតិ​ស្ករ ដោយ​ជំនួស​វិញ​នូវ​​ផ្លែ​​ឈើ​ស្រស់​​វិញ។

៣. យំ​

ការ​យំ​ ​អាច​ជា​រឿង​ធម្មតា​​អំឡុង​ពេល​​ព​​ពោះ ព្រោះ​​អារម្មណ៍​របស់​​ម៉ាក់​ៗ​ប្រែ​ប្រួល​ច្រើន​នៅ​ពេល​នោះ។ យ៉ាង​ណា​មិញ បើ​សម្គាល់​ឃើញ​មាន​អ្វី​ប្លែក​ៗ​ ដូច​ជា​​យំ​ដោយ​សារ បាត់​ចំណង់​លើ​អាហារ​ដែល​​ចូល​ចិត្ត អារម្មណ៍​​ខុស​ឆ្គង គេង​ច្រើន​ពេក ឬ​បាត់​បង់​​ចំណូល​ចិត្ត​លើ​​សកម្មភាព​ធ្លាប់​ចូល​ចិត្ត​ពី​មុន​ៗ នោះយើង​​គួរ​ពិគ្រោះ​ជា​មួយ​​គ្រូ​ពេទ្យ ឬ​​ស្រីៗមាន​បទ​ពិសោធ​ធ្លាប់​ជួប​អាការៈ​ដូច​នេះ។

៤. គេង​មិន​គ្រប់​គ្រាន់

ផ្អែក​តាម​ការ​ស្រាវជ្រាវ​​ជា​ច្រើន ៧៨% ​នៃ​ស្ត្រី​មាន​ផ្ទៃ​ពោះ តែង​កើត​មាន​បញ្ហា​​រំខាន​ដល់​ដំណេក​ពួក​គេ នេះ​គឺ​ដោយ​សារ​បម្រែ​បម្រួល​អ័រម៉ូន​​ ជា​ហេតុ​បង្ក​ឱ្យ​ពួក​គេ​ឧស្សាហ៍​អស់​​កម្លាំង​ល្ហិត​ល្ហៃ។ យ៉ាង​ណា​មិញ គួរ​ស្វែង​រក​​វិធី​ដោះ​ស្រាយ​ចំពោះ​បញ្ហា​រំ​ខាន​ដំណេក​នេះ ព្រោះ​ថា​ការ​​​គេង​ពុំ​លក់​ស្កប់​ស្កល់​អាច​បង្ក​​ឱ្យ​ អ្នក​ម្តាយ​មាន​​អាការៈ​ឈឺ​ពោះ​​យូរ​ ពេល​សម្រាល​កូន​។

អត្ថបទពាក់ព័ន្ធ៖

៥. ផឹកជាតិ​កាហ្វេអ៊ីន

ផ្អែក​តាម​ការ​សិក្សា​​ជា​ច្រើន ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក ​អាច​បង្ក​ផល​ប៉ះ​ពាល់​​ដល់​អូន​ៗ​​ក្នុង​ផ្ទៃ ដូច​​ជា​អូន​ៗ​កើត​មក​មិន​គ្រប់​គីឡូ​ ឬ​អាច​រលូត​ជា​ដើម ដែល​នេះ ម៉ាក់​ៗ​​គ្រប់​រូប​គួរ​គប្បី​យក​ចិត្ត​ទុក​ដាក់​៕ ​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-family-and-kids/9-behaviors-of-pregnant-moms-that-affect-their-babies-795088/

កំណែ​ប្រែបច្ចុប្បន្ន

16/12/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ មាន រតនា · កែ Dec 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម