ចំណេះដឹងមូលដ្ឋាន
១- អ្វីទៅជាការធ្វើតេស្តផ្ទៃពោះតាមផ្ទះ?
ការធ្វើតេស្តផ្ទៃពោះនៅតាមផ្ទះអាចរកឃើញពីវត្តមានរបស់អ័រម៉ូនដែលធ្វើឲ្យមានផ្ទៃពោះ (ហៅថា chorionic gonadotropin ឬ hCG) នៅក្នុងទឹកនោម។ កម្រិតខ្ពស់នៃ hCG កើតឡើងអំឡុងពេលមានផ្ទៃពោះ។ ការធ្វើតេស្តតាមផ្ទះនេះអាចមានលទ្ធផលស្រដៀងគ្នាទៅនឹងការធ្វើតេស្តទឹកនោមនៅតាមមន្ទីរពេទ្យដែរ។
នៅពេលស្ត្រីមានផ្ទៃពោះ ស៊ុត ឬមេជីវិតញីត្រូវបានបង្កកំណើតដោយមានមេជីវិតឈ្មោលចូលរួមនៅដៃស្បូន។ ប្រាំបួនថ្ងៃបន្ទាប់ពីការបង្ករកំណើត ស៊ុតបានទម្លាក់ខ្លួនចូលទៅក្នុងស្បូនហើយភ្ជាប់ទៅនឹងជញ្ជាំងនៃស្បូន។ សុកបានចាប់ផ្តើមកើតឡើងពេលស៊ុតចាក់ចូលទៅក្នុងស្បូនហើយបញ្ចេញ hCG ទៅក្នុងឈាម។ hCG មួយចំនួនក៏ហូរនៅក្នុងទឹកនោម។ រយៈពេលពីរបីសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ hCG ក្នុងទឹកនោមនឹងកើនឡើងយ៉ាងរហ័ស វាកើនឡើងទ្វេដងរៀងរាល់ពីរ ទៅបីថ្ងៃ។
ប្រភេទមូលដ្ឋាននៃការធ្វើតេស្តមានផ្ទៃពោះតាមផ្ទះមានពីរប្រភេទ៖
– តេស្តមានផ្ទៃពោះនៅតាមផ្ទះភាគច្រើនប្រើបន្ទះដែលដាក់ទៅក្នុងទឹកនោម។ នៅចុងបន្ទះផ្លាស់ប្តូរពណ៌ប្រសិនបើ hCG មានវត្តមានមានន័យថាអ្នកមានផ្ទៃពោះ។
– ប្រភេទទីពីរ គឺប្រើកែវទឹកនោមដើម្បីធ្វើតេស្ត។ ដើម្បីប្រើតេស្តនេះយើងត្រូវបន្តក់ទឹកនោមនៅនឹងគែមឧបករណ៍ធ្វើតេស្ត ឬដាក់ឧបករណ៍ធ្វើតេស្តចូលទៅក្នុងទឹកនោមដែលនៅក្នុងកែវ។ បើប្តូរពណ៌គឺមានវត្តមាន hCG មានន័យថាយើងមានផ្ទៃពោះ។
ទឹកនោមដំបូងនៅពេលព្រឹក (ដែលបានប្រមូលផ្តុំពេញមួយយប់) គឺល្អ និងត្រឹមត្រូវបំផុតសំរាប់លទ្ធផលតេស្ត។
ការធ្វើតេស្តផ្ទៃពោះនៅតាមផ្ទះគឺខុសៗគ្នាទៅតាមស្ត្រីខុសគ្នាដោយសារ៖
– ថ្ងៃមករដូវរបស់ស្ត្រីផ្លាស់ប្តូរជារៀងរាល់ខែ។
– មិនច្បាស់ពីថ្ងៃបង្កកំណើត។
– រាល់ឧបករណ៍ធ្វើតេស្តមានភាពប្រែប្រួលខុសៗគ្នាក្នុងការរក hCG ។ ទឹកនោមដំបូងនៅពេលព្រឹកច្រើនបង្ហាញលទ្ធផលវិជ្ជមាន។
ឧបករណ៍ធ្វើតេស្តខ្លះអាចបង្ហាញថាមានផ្ទៃពោះនៅថ្ងៃដំបូងនៃការខកខានការមករដូវរបស់ស្ត្រី ឧបករណ៍ភាគច្រើនឃើញបន្ទាប់ពីមួយសប្តាហ៍នៃការខកខានមករដូវ។
២- ហេតុអ្វីធ្វើការធ្វើតេស្តផ្ទៃពោះតាមផ្ទះ?
បើយើងគិតថាមានផ្ទៃពោះយើងគួរតែធ្វើតេស្តមានផ្ទៃពោះនៅផ្ទះជាមុនសិនមុនពេលយើងទៅមន្ទីរពេទ្យ ឬទៅជួបគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖ តិចនិកជួយទឹកកាមមានសុខភាពល្អ អត្រាមានកូនកាន់តែខ្ពស់
រឿងដែលត្រូវដឹងជាមុន
១- តើយើងត្រូវដឹងពីអ្វីខ្លះមុនពេលធ្វើតេស្តផ្ទៃពោះតាមផ្ទះ?
ឧបករណ៍ធ្វើតេស្តរកផ្ទៃពោះនៅតាមផ្ទះអាចប្រើនៅថ្ងៃដំបូងនៃការខកខានការមករដូវ ប៉ុន្តែលទ្ធផលភាគច្រើនត្រឹមត្រូវគឺក្រោយពីរបីថ្ងៃ។ បើយើងធ្វើតេស្តភ្លាមៗនៅពេលបាត់រដូវ នោះលទ្ធផលនឹងបង្ហាញថាយើងគ្មានផ្ទៃពោះ (លទ្ធផលអវិជ្ជមាន) ធ្វើម្តងទៀតប្រសិនបើបាត់រដូវមួយសប្តាហ៍ ឬទៅធ្វើតេស្តជាមួយនឹងវេជ្ជបណ្ឌិត ឬគ្លីនិក។
ស្ត្រីភាគច្រើននឹងធ្វើតេស្តទៅវិជ្ជមានក្រោយការបាត់រដូវពីរបីថ្ងៃ ប៉ុន្តែស្ត្រីមួយចំនួននឹងធ្វើតេស្តទៅអវិជ្ជមាននៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ Human chorionic gonadotropin (hCG) អាចរកឃើញនៅក្នុងឈាមនឹងអាចរកឃើញនៅក្នុងទឹកនោម។ ការធ្វើតេស្តឈាមអាចបញ្ជាក់ថាមានផ្ទៃពោះប្រហែលជា ៦ ថ្ងៃបន្ទាប់ពីការបង្កកំណើតនៅស្បូន (ទោះបីជាមុនថ្ងៃដែលបាត់រដូវក៏ដោយ) ។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗចង់ដឹងទឹកកាមប្រុសៗមានសុខភាពល្អ ឬអត់? អាចមើលចំណុចទាំង ៦ នេះបាន!
ត្រូវដឹងថានឹងមានអ្វីកើតឡើងខ្លះ
១- តើត្រូវរៀបចំតេស្តផ្ទៃពោះតាមផ្ទះអ្វីខ្លះ?
យើងអាចទិញឧបករណ៍ធ្វើតេស្តមានផ្ទៃពោះនៅឱសថស្ថានបានដោយមិនចាំបាច់ត្រូវការវេជ្ជបញ្ជាទេ។ ឧបករណ៍តេស្តទូទៅមានដងប្លាស្ទិក ឬបន្ទះ និងការណែនាំពីតេស្ត។ ឧបករណ៍ខ្លះមានកែវដាក់ទឹកនោមសម្រាប់ជ្រលក់បន្ទះទៅក្នុងទឹកនោមរួចទុកប៉ុន្មានវិនាទី ហើយរង់ចាំឲ្យដល់ម៉ោងមុនពេលអានលទ្ធផល។
២- តើមានអ្វីកើតឡើងពេលធ្វើតេស្តផ្ទៃពោះតាមផ្ទះ?
អានការណែនាំដោយប្រុងប្រយ័ត្នពីដំណាក់កាលមួយទៅដំណាក់មួយ។ យើងត្រូវប្រាកដថាអានលទ្ធផលដែលត្រឹមត្រូវនៅពេលវេលាដែលសមស្រប។ បើយើងប្រើឧបករណ៍ទឹកនោមនៅពេលព្រឹកយើងត្រូវប្រាកដថាយើងមិនបាននោមយ៉ាងហោចណាស់បួនម៉ោង។ គំរូទឹកនោមលើកដំបូង (ដែលប្រមូលផ្តុំក្នុងតម្រងនោមពេញមួយយប់) ដើម្បីផ្តល់លទ្ធផលដែលត្រឹមត្រូវ។ ប្រមូលគំរូទឹកនោមនៅចន្លោះ ១៥ នាទីនៃតេស្ត។
បើយើងប្រើ midstream kit បត់ជើងតិចតួចរួចជ្រលក់បន្ទះតេស្តរហូតដល់យើងនោមរួច។ តេស្តទឹកនោមយើងតាមការណែនាំដែលមាននៅក្នុងកញ្ចប់ឧបករណ៍តេស្ត។
៣- តើមានអ្វីកើតឡើងក្រោយពេលធ្វើតេស្តផ្ទៃពោះតាមផ្ទះ?
ជាមួយនឹងការធ្វើតេស្តប្រសិនបើយើងមានផ្ទៃពោះ (តេស្តវិជ្ជមាន) នោះយើងគួរតែរកអ្នកជំនាញខាងសុខភាពដើម្បីបញ្ជាក់ពីតេស្ត និងរៀបចំធ្វើការតាមដាន។ តែបើយើងគ្មានផ្ទៃពោះ (តេស្តអវិជ្ជមាន) វានៅតែអាចមានឱកាសមានកូនបាន។ យើងគួរតែធ្វើតេស្តម្តងទៀតនៅសប្តាហ៍ក្រោយប្រសិនបើយើងនៅតែបាត់រដូវ។ បើការធ្វើតេស្តម្តងទៀតគឺអវិជ្ជមានមានន័យថាយើងគ្មានផ្ទៃពោះទេ ប៉ុន្តែយើងគួរតែប្រាប់រឿងនេះទៅអ្នកជំនាញខាងសុខភាពដើម្បីរកមូលហេតុដែលយើងមិនមករដូវ។
អត្ថបទពាក់ព័ន្ធ៖ បើអត់កូនដោយសារខាងប្រុស មានថ្នាំជួយបានអត់?
យល់ដឹងពីលទ្ធផល
១- តើលិទ្ធផលមានន័យដូចម្តេច?
វាសំខាន់ណាស់ក្នុងការដឹងពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន។
បើយើងបានលទ្ធផលវិជ្ជមាន គឺយើងមានផ្ទៃពោះ។ ទោះបីជាខ្សែបន្ទាត់ពណ៌ ឬសញ្ញាឃើញស្រាលក៏ដោយ។ បើយើងបានលទ្ធផលវិជ្ជមាន យើងត្រូវទាក់ទងទៅវេជ្ជបណ្ឌិតដើម្បីពិភាក្សាពីអ្វីដែលនឹងកើតឡើងនៅពេលក្រោយ។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗគ្នាយើងកំពុងពពោះប្រយ័ត្នមែនទែន រឿងកូនកើតមិនគ្រប់ខែ
ក្នុងករណីកម្រ យើងអាចបានលទ្ធផលវិជ្ជមានមិនពិត។ នេះមានន័យថាយើងមិនមានផ្ទៃពោះទេ ប៉ុន្តែតេស្តបង្ហាញថាមាន។ យើងអាចនឹងបានលទ្ធផលនេះនៅពេលដែលមានវត្តមានឈាម ឬប្រូតេអ៊ីននៅក្នុងទឹកនោម។ ហើយថ្នាំមួយចំនួនដូចជាថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងការកន្ត្រាក់ ឬថ្នាំងងុយគេង អាចបណ្តាលឱ្យមានលទ្ធផលបែបនេះ។
បើបានលទ្ធផលអវិជ្ជមាន យើងទំនងជាគ្មានផ្ទៃពោះទេ។ យើងនៅតែអាចមានផ្ទៃពោះបានប្រសិនបើ៖
– ឧបករណ៍តេស្តផុតកំណត់។
– ធ្វើតេស្តខុសបច្ចេកទេស។
– ធ្វើតេស្តឆាប់ពេក។
– ផឹកទឹកច្រើនមុនធ្វើតេស្ត។
– កំពុងប្រើថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះទឹកនោម ឬថ្នាំប្រឆាំងនឹងប្រតិកម្ម។
បើតេស្តអវិជ្ជមាន យើងត្រូវសាកល្បងម្តងទៀតនៅសប្តាហ៍ក្រោយដើម្បីពិនិត្យបញ្ជាក់។ តេស្តនេះត្រូវបានណែនាំឱ្យធ្វើដោយមិនបានដឹងពីស្ថានភាពសុខភាព។
ចុះបើយើងទទួលបានលទ្ធផលពីរខុសគ្នា? ត្រូវទាក់ទងទៅវេជ្ជបណ្ឌិតរក ដើម្បីធ្វើតេស្តឈាមជាវិធីដែលល្អដើម្បីបញ្ជាក់ពីលទ្ធផល។
អត្ថបទពាក់ព័ន្ធ៖
- មានហេតុផលចាំបាច់អីខ្លះបានត្រូវពិនិត្យផ្ទៃពោះភ្លាមៗ ពេលដឹងថាមានកូន
- ពពោះអាយុនេះ ល្អបំផុតសម្រាប់ស្រីៗ
- ប្រើថ្នាំពន្យារកំណើតយូរ អាចអត់កូនរហូត?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]