បើទោះបីជាមានអាយុច្រើនហើយ ប៉ុន្ដែស្រ្តីមួយចំនួន នៅតែអាចពពោះ និងសម្រាលបេប៊ីដោយជោគជ័យ ជាលទ្ធផលនេះ អាចគួរឲ្យភ្ញាក់ផ្អើល កក់ក្ដៅ និងរន្ធត់។
អាចចាត់ទុកជាអភូតហេតុគួរឲ្យភ្ញាក់ផ្អើលកម្រ និងកើតមានលើផែនដីនេះ ព្រោះយើងដឹងស្រាប់ហើយ ជាធម្មតាស្ត្រីនឹងអស់រដូវចាប់ពីអាយុ ៤៥ ឆ្នាំឡើង មានន័យថា នឹងគ្មានមេជីវិតញី ដើម្បីបង្កកំណើតតទៅទៀតដែរ ប៉ុន្តែមានស្រ្ដីទាំង ៥នាក់ សុទ្ធតែបានបង្កើតភាពភ្ញាក់ផ្អើលសម្រាប់ពិភពលោក ជាស្ត្រីវ័យចំណាស់បំផុតដែលអាចពពោះ និងសម្រាលកូនបានដោយជោគជ័យ៖
១- Rajo Devi Lohan
លោកយាយ Rajo Devi Lohan បានបង្កើតកំណត់ត្រាថ្មី ក្លាយជាម្ដាយមានវ័យចាស់ជាងគេ លើពិភពលោក នៅពេលលោកយាយបានសម្រាលកូនដំបូង នៅក្នុងភូមិមួយឈ្មោះ Hissar ប្រទេសឥណ្ឌា ឆ្នាំ២០០៨។ នៅពេលនោះ លោកយាយ មានអាយុ ៦៩ឆ្នាំ ហើយការបង្កកំណើត អាចធ្វើទៅបាន តាមរយៈការចាក់បញ្ចូលមេជីវិយឈ្មោល ដែលក្លាយជាអំប្រ៊ីយ៉ុងហើយ ដើម្បីជួយលោកយាយឲ្យមានគភ៌ដោយជោគជ័យ។ ដោយសារវ័យចំណាស់ពេក លោកយាយស្ទើរតែទទួលមរណៈភាព ក្រោយសម្រាលកូនដោយធម្មជាតិ។
អត្ថបទពាក់ព័ន្ធ៖
២- Daljinder Kaur
បានបង្កើតកូនប្រុស នៅប្រទេសឥណ្ឌា អំឡុងឆ្នាំ ២០១៦ និងបានក្លាយជាម្ដាយមានវ័យចាស់ជាងគេក្នុងពិភពលោក នាពេលនោះ។ ទោះលោកយាយ មិនបានដឹងច្បាស់ពីថ្ងៃកំណើតរបស់ខ្លួនក្តី តែលោកយាយ Daljinder បានប្រាប់វេជ្ជបណ្ឌិតថា លោកយាយមានអាយុប្រមាណ ៧ឆ្នាំ ប្អូនជាងប្ដី អាយុ ៧៩ឆ្នាំ របស់ខ្លួន។ ប្ដីប្រពន្ធ ១ គូនេះ បានរៀបការរយៈពេល ៤៦ ឆ្នាំហើយ ប៉ុន្ដែពុំអាចមានកូនតាមបែបធម្មជាតិនោះទេ។ ដូច្នេះ ទើបសម្រេចចាក់បញ្ចូលមេជីវិតឈ្មោល ដែលក្លាយជាអំប្រ៊ីយ៉ុងហើយ ដើម្បីធ្វើឲ្យមានកូនដោយជោគជ័យ។
៣. Omkari Panwar
លោកយាយ Omkari Panwar ធ្លាប់មានកូនស្រី ២នាក់ រួចហើយ នៅពេលសម្រេចចាក់បញ្ចូលមេជីវិតឈ្មោល ដែលក្លាយជាអំប្រ៊ីយ៉ុងហើយ ដើម្បីធ្វើឲ្យមានគភ៌ដោយជោគជ័យ នៅវ័យជាង ៦០ឆ្នាំ។ ក្រៅពីចៅៗ ៥នាក់ លោកយាយ និងប្ដី ចង់បានកូនប្រុសម្នាក់ ដើម្បីថែរក្សាគ្រួសារ។ បំណងប្រាថ្នាលោកយាយ បានសម្រេចនៅឆ្នាំ ២០០៨ ពេលមានវ័យវ័យ ៧០ឆ្នាំ ដោយថែមទាំងបង្កើតបានកូនភ្លោះ ស្រី-ប្រុស ថែមទៀតផង។
៤- Adriana Iliescu
អាយុ ៦៦ឆ្នាំ បានមានគភ៌ នៅឆ្នាំ ២០០៥ តាមរយៈការចាក់បញ្ចូលមេជីវិតឈ្មោល ដែលក្លាយជាអំប្រ៊ីយ៉ុងហើយ ដើម្បីធ្វើឲ្យមានគភ៌ដោយជោគជ័យ។ តាមរយៈវិធីនេះ លោកយាយធ្លាប់ពោះ ៣ដង ប៉ុន្ដែអំប្រ៊ីយ៉ុងចំនួន ២ បានស្លាប់នៅក្នុងផ្ទៃ។ រហូតដល់លើកទី ៣ ទើបបានសម្រេច សម្រាលបានកូនស្រីម្នាក់ ឈ្មោះ Eliza និងត្រូវបានរក្សាក្នុងបន្ទប់ថែទាំជាពិសេស។ បន្ទាប់មក ទារក Eliza បានវិលមករកភាពធូរស្រាលវិញ និងធំឡើងប្រកបដោយសុខភាពល្អ។
៥. Maria Del Carmen Bousada De Lara
ជាម្តាយមានវ័យចាស់ជាងគេ នៅពេលអ្នកស្រីបានបង្កើតកូនប្រុសភ្លោះ នៅឆ្នាំ ២០០៦ ក្នុងវ័យ ៦៦ ឆ្នាំ។ លោកយាយ បានធ្វើដំណើរទៅកាន់អេស្ប៉ាញ និងអាមេរិក ដើម្បីចាក់បញ្ចូលមេជីវិត ដែលក្លាយជាអំប្រ៊ីយ៉ុងហើយ ដើម្បីធ្វើឲ្យមានគភ៌ដោយជោគជ័យ ដោយចំណាយប្រាក់ប្រមាណ ៣៥.០០០ ដុល្លារអាមេរិក។ ទោះយ៉ាងណា ក្រោយសម្រាលកូនប្រុសទាំង២ លោកយាយ Maria លេចចេញរោគសញ្ញាមហារីក ហើយ ៣ ឆ្នាំបន្ទាប់មក ជំងឺរបស់អ្នកស្រី មានសភាពកាន់តែធ្ងន់ធ្ងរ និងស្លាប់បាត់បង់ជីវិត។ បច្ចុប្បន្ន កូនប្រុសទាំង ២នាក់ របស់លោកយាយ ឈ្មោះ Christian និង Pau ត្រូវបានគ្រួសារមួយផ្សេងទៀត យកទៅចិញ្ចឹម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]