backup og meta

កក្រើក​វេជ្ជសាស្ត្រ! ក្រោយវះកាត់​ប្ដូរស្បូន ស្ត្រីម្នាក់សម្រាល​កូន​ដោយជោគជ័យ

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 11, 2019

    កក្រើក​វេជ្ជសាស្ត្រ! ក្រោយវះកាត់​ប្ដូរស្បូន ស្ត្រីម្នាក់សម្រាល​កូន​ដោយជោគជ័យ

    មាន​រឿងកក្រើក​ផ្នែកវេជ្ជសាស្ត្រ​មួយ កាលពី​ម្សិលមិញ គឺ​ស្ត្រីម្នាក់ បាន​សម្រាល​កូន​ពី​ស្បូន ដែល​ទទួល​បាន​តាមរយៈ​ការ​វះកាត់​ផ្លាស់ប្ដូរពី​អ្នកផ្សេង។ នេះជាដំណឹង​ល្អ​មួយ សម្រាប់​ស្ត្រីដែល​ពុំអាចមានកូនបាន ដោយសារ​តែ​បញ្ហា​ស្បូន។

    នេះជាករណី​ដំបូង នៅ​អាមេរិក និង​ជា​ករណីទី​២ លើ​ពិភពលោក ដែល​ស្រ្តីម្នាក់បាន​សម្រាល​កូន ដែល​ទទួល​បាន​តាមរយៈ​ការ​វះកាត់​ផ្លាស់ប្ដូរ​ពីអ្នកផ្សេង។ វេជ្ជបណ្ឌិត បាន​សម្រាល​កូន​ឲ្យ​ស្ត្រី​ដែល​សុំមិន​បញ្ចេញ​អត្តសញ្ញាណ​ម្នាក់នេះ ដោយ​វះកាត់ កាលពី​ខែមិថុនា កន្លងទៅ។ គ្លីនិក Cleveland ដែល​ទទួល​ខុសត្រូវ​លើ​ករណីនេះ បញ្ជាក់​ថា ទាំង​ការវះកាត់​ផ្លាស់ប្ដូរ និង​ផ្ដល់កំណើត ជា​ផ្នែកមួយ​នៃ​ការស្រាវជ្រាវ​របស់​គ្លីនិក ដើម្បី​ជួយ​ស្ត្រី ដែល​មិន​អាច​មាន​កូនបាន ដោយសារ​បញ្ហា​ស្បូន។

    គ្លីនិកដដែល​បន្ថែម​ថា វេជ្ជបណ្ឌិតបាន​វះកាត់​ផ្លាស់ប្ដូរ​ស្បូន​ឲ្យ​ស្រ្តីខាងលើនេះ កាល​ពី​ឆ្នាំ​២០១៧ ខណៈដែល​ស្ត្រីម្នាក់នេះ កើតមក​ពុំមាន​ស្បូន​នោះទេ។ បន្ទាប់​មក ស្ត្រីម្នាក់នេះ បាន​ចាប់ផ្ដើម​ពពោះ នៅ​ចុងឆ្នាំ ២០១៨ តាមរយៈ​ការបង្កកំណើត​ក្រៅខ្លួន (In Vitro Fertilization)។

    ការ​សម្រាល​កូន ដែលទទួល​បាន​ដោយ​ការវះកាត់ផ្លាស់ប្ដូរ​ដូច្នេះ បាន​កើតឡើង​លើកទី១ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល នៅ​ឆ្នាំ២០១៧។ ស្រដៀង​គ្នា​នឹងករណី​ខាងលើដែរ ស្ត្រី​វ័យ ៣២​ឆ្នាំ​ម្នាក់ ដែល​កើតមកពុំមាន​ស្បូន បាន​វះកាត់​ផ្លាស់ប្ដូរ​ស្បូន​របស់​ស្ត្រី​វ័យ ៤៥​ឆ្នាំ​ម្នាក់ ដែល​ស្លាប់​ដោយ​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម