backup og meta

ការសិក្សាថា ស្បែកប៉ះស្បែករវាងកូន និងម៉ាក់មានប្រយោជន៍ចំពោះខួរក្បាលទារក

ការសិក្សាថា ស្បែកប៉ះស្បែករវាងកូន និងម៉ាក់មានប្រយោជន៍ចំពោះខួរក្បាលទារក

ម៉ាក់​ៗ​ជាច្រើន​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ភាព​រាងកាយ និង​បញ្ញា​ស្មារតី​របស់​ទារក ហើយ​ក្រោយ​ពេល ៦ ខែ បាន​បន្ថែម​ចំណី​អាហារ​ដែល​សម្បូរ​ជីវជាតិ ដើម្បី​ឲ្យ​កូន​កាន់តែ​ឈ្លាសវៃ។ ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​ម្ដាយ-កូន​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​ខួរ​ក្បាល​កុមារច្រើន​ជាង​អាហារ​បំប៉នផ្សេង​ៗ​។

១- អ្វី​ជា​ការ​ប៉ះ​ស្បែក និង​ស្បែក

បន្ទាប់​ពី​អ្នក​បាន​កើត​កូន​ហើយ គ្រូពេទ្យ​នឹង​យក​កូន​អ្នក​មក​ដាក់​ពោប​ពី​លើ​ទ្រូង​ម៉ាក់។ ការ​ប៉ះពាល់​គ្នា​ផ្ទាល់​បែប​នេះ គឺ​ជា​ពេល​វេលា​សំខាន់​ដែល​យើង និង​កូន​អ្នក​ចាប់​ផ្ដើម​ស្គាល់​គ្នា ហើយ​កូន​ក៏​ចាប់ផ្ដើម​ទទួល​អារម្មណ៍​កក់​ក្ដៅ​ពី​ម៉ាក់​ៗ។

២- ការសិក្សា និង​លទ្ធផល​គួរឲ្យ​ភ្ញាក់ផ្អើល

អ្នក​ស្រាវ​ជ្រាវ​ឈ្មោះ Nathalie Maitre នៅមន្ទីរពេទ្យ Nationwide Children’s Hospital បាន​បកស្រាយ​ការ​វិវត្តន៍​ខួរ​ក្បាល​ទារក ១២៥ នាក់​ដោយ​មាន​ជំនួយ​ពី​មួក​អេឡិចត្រូ​អង់សេហ្វាឡូក្រាម (EEG) ។ ការ​សិក្សា​ត្រូវ​បាន​ធ្វើ​ឡើង​លើ​ទារក​ដែល​កើត​នៅ​ចន្លោះ​សប្ដាហ៍​ទី ២៤-៣៦ និង​ទារក​កើត​នៅ​​សប្ដាហ៍​ទី ៣៨-៤២។

សម្រាលកូន

អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ការ​ប៉ះ​ស្បែក​របស់​កូន និង​ម៉ាក់​ៗ​ពេលដំបូងបន្ទាប់ពីកើត ​មាន​ឥទ្ធិពល​លើ​ខួរ​ក្បាល​កូន។ ការ​ប៉ះពាល់​ផ្ទាល់​ស្បែក​និង​ស្បែក​អាច​ឲ្យ​មាន​​ផល​ល្អ​លើ​ប្រព័ន្ធ​ប្រសាទ​បាន​ជា​ពិសេស​សម្រាប់​ទារក ១៥ លាន​នាក់​ដែល​កើត​មិន​គ្រប់ខែ​រៀងរាល់​ឆ្នាំ។ ការ​ស្រាវ​ជ្រាវ​មុន​ៗ​របស់​លោក​ស្រី Maitre ពី​អត្ថប្រយោជន៍​នៃ​ការ​ដាក់​កូន​ពោប​លើ​ទ្រូង​បែបនេះ អាច​ជួយ​កុមារ​ពី​ហានិភ័យ​នៃ​ការ​ចុះ​កម្ដៅ​ខ្លាំង​នៅ​ក្នុង​ខ្លួន (Hypothermia) ចំពោះ​ក្មេង​ដែល​កើត​មិន​គ្រប់​ខែ​បាន។ ដូច្នេះ​ការ​ប៉ះស្បែក​គ្នា​នៅ​ពេល​ដំបូង​របស់​ទារក​ពិត​ជា​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​មាន​ការ​អភិវឌ្ឍ និង​មាន​សុខ​ភាព​ល្អ​ក្នុង​រយៈពេល​វែង។

៣- អត្ថប្រយោជន៍​ការ​ប៉ះពាល់​ស្បែក​និង​ស្បែក​លើ​ផ្លូវចិត្ត

– ភ្ជាប់​ចំណង​ជាមួយ​ប៉ា​ម៉ាក់

សាស្ត្រាចារ្យ Gene Cranston Anderson ជា​បណ្ឌិត​សាស្ត្រាចារ្យ​នៃ​ការ​ថែទាំ​កុមារ​នៅ​សាកល​វិទ្យាល័យ Case Western Reserve University នៅ​ទី​ក្រុង Cleveland សហរដ្ឋអាមេរិក បាន​ថ្លែង​ថា​ទារក​អាច​ស្គាល់​សំឡេង​ប៉ា និង​ម៉ាក់​របស់​ពួក​គេ​តាំងពី​ស្ថិត​នៅ​ក្នុង​ពោះ។ ការ​ដាក់​កូន​ពោប​លើ​ទ្រូង មិន​ត្រឹម​តែ​អាច​បង្កើត​ទំនាក់​ទំនង​រវាង​ទារក​និង​ម៉ាក់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​បង្កើត​ទំនាក់​ទំនង​រវាង​ឪពុក និង​កូន​ផង​ដែរ។

– កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​ភាព​តានតឹង

ការ​ទាក់​ទង​គ្នា​ស្បែក​និង​ស្បែក​រយៈពេល ១០ នាទី​ក្រោយ​សម្រាល អាច​ជួយ​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ស្ត្រេស​របស់​ទារក និង​បង្កើន​កម្រិត​អុកស៊ីតូស៊ីន​ដែល​មាន​នាទី​ភ្ញោច​ដល់​ប្រព័ន្ធ​ប្រសាទ​ក្នុង​ការ​ជួយ​ឲ្យ​ទារក​មាន​អារម្មណ៍​មាន​សុវត្ថិភាព និង​ស្ងប់​ស្ងាត់។ ទារក​ដែល​កើត​មិន​គ្រប់​ខែ​ហើយ​បាន​គេង​លើ​ទ្រូង​ម៉ាក់​ៗ​នឹង​មាន​ប្រតិកម្ម​តិច​តួច លើ​តេស្ត​កែង​ជើង និង​ការ​ឈឺចាប់​ដទៃ​ដែល​អាច​កើត​មាន​ចំពោះ​ពួក​គេ។

– ជួយ​ឲ្យ​ទារក​គេង​លក់​ស្រួល

បើ​ប្រៀប​ធៀប​ទៅ​នឹង​ទារក​ដែល​ចិញ្ចឹម​ក្នុង​កែវ ទារក​ដែល​កើត​មក​ភ្លាម​បាន​ដេក​នៅ​លើ​ទ្រូង​ម្ដាយ គឺ​អាច​គេង​លក់​ស្រួល និង​អាច​កាត់​បន្ថយ​នូវ​កម្រិត​ស្ត្រេស​របស់​ពួក​គេ​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

More Proof That Skin-to-Skin Contact Benefits Babies’ Brains.

https://www.psychologytoday.com/blog/the-athletes-way/201703/more-proof-skin-skin-contact-benefits-babies-brains/Accessed April 26, 2017

Skin-to-Skin Contact for You & Baby. https://my.clevelandclinic.org/health/articles/skin-to-skin-contact-for-you-and-your-baby/Accessed April 26, 2017

Kangaroo Care: 9 Benefits of Skin-to-Skin Contact. https://www.fitpregnancy.com/baby/baby-care/kangaroo-care-9-benefits-skin-skin-contact/ Accessed April 26, 2017

កំណែ​ប្រែបច្ចុប្បន្ន

18/10/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម