backup og meta

គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 02, 2020

    គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ

    ម៉ាក់​ៗ​សម្រាល​កូន​ដោយ​វះកាត់​ជាច្រើន​បាន​លើកឡើង​ថា ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​រួច ប្រែ​ជា​ឈឺ​ក្បាល ឬ​អារម្មណ៍​ឆេវឆាវ ព្រោះ​ត្រូវជាតិ​ថ្នាំ​សណ្ដំ​ដែល​ចាក់​ពេល​វះកាត់។ ចំពោះ​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​លើក​ឡើង​ថា មិនមែន​មកពី​ការ​វះកាត់​ទាំងស្រុង​ទេ។

    ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ខ្លះ​មាន​បញ្ហា​ឈឺក្បាល​តាំងពី​មុន​មាន​កូន ហើយ​ក្រោយ​វះកាត់​មាន​បញ្ហា​នេះ ក៏​ចោត​ទាំង​ថា​មកពី​សម្រាល​ដោយ​មុខ​កាំបិត។ ចំណែក​អ្នក​នៅ​លីវ​ខ្លះ មិន​ទាន់​មាន​ឆ្លងកាត់​រឿងរ៉ាវ​អស់​ទាំង​នេះ ក៏​មាន​បញ្ហា​ឈឺ​ក្បាល​ដែរ តើ​នោះ​មកពី​អ្វី? គឺ​វា​បណ្ដាលមក​ពី​ស្ថានភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ខ្លួនឯង​ដែល​គិត​ច្រើន ឬ​មាន​ជំងឺ​ឈឺក្បាល​តាំងពី​ដើម​រៀង​មកដូចជាជំងឺប្រឆាំងជាដើម។

    ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​បដិសេធ​ទាំងស្រុង​ថា វះកាត់​សម្រាល​កូន មិនមែនជាដើមទាំងស្រុង​ឡើយ វា​អាច​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​ឈឺក្បាល​ផង​ដែរ ដោយសារ​ផល​ប៉ះពាល់​របស់​ថ្នាំ​សណ្ដំ ដោយ​ស្ត្រី​ខ្លះ​ឈឺ​ក្បាល និង​ខ្លះ​ទៀត​ឈឺ​ឆ្អឹងខ្នង តែ​មាន​តិចតួច​ប៉ុណ្ណោះ បូក​រួម​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ការ​ឈឺចុក​ចាប់​កាន់តែ​កាត់​បន្ថយ ហើយ​សូម្បី​តែ​មុខ​របួស​កន្លែង​ថ្នេរ​ក៏​ពេទ្យ​មាន​ថ្នាំ​ចាក់​ទី​នោះ​មិន​ឲ្យ​ឈឺ​ដែរ។

    សម្រាលកូន

    ចំណែក​អារម្មណ៍​ប្រែប្រួល​របស់​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច ក៏​មិនមែន​មកពី​ការ​វះកាត់​សម្រាល​ដែរ តែជា​ធម្មតា​ជាតិ​ជា​ម្ដាយតែងតែ​គិត​ពី​កូន​គ្រប់​ពេល​វេលា ខួរក្បាលគ្មាន​​ពេល​សម្រាល​គ្រប់គ្រាន់ ហើយ​បូក​រួម​យើង​មើល​កូន​តែម្នាក់​ឯង​គ្មាន​ចាស់​ទុំ ឬ​ប្ដី​នៅ​ចាំ​ជួយ កូន​ឈឺ កូន​យំ កូនរករឿងទើប​ធ្វើឲ្យ​អារម្មណ៍​ចាប់ផ្ដើម​មួម៉ៅ។ រឿង​សំខាន់​មួយ​ទៀត គឺ​កូន​រក​រឿង​យំ​យប់​ព្រលប់ មិន​បាន​គេង​គ្រប់គ្រាន់ ហើយ​ថ្ងៃ​ឡើង​ត្រូវ​រ៉ាប់រង​តែឯង​ទៀត សួរ​ថា​ស្ត្រី​ណា​ដែល​​មិន​ខឹង។

    ជាចុងក្រោយ​លោក​បាន​បញ្ជាក់​ថា ការ​វះកាត់​សម្រាល​មិន​បាន​ធ្វើឲ្យ​ម៉ាក់​ៗ​ប្រែប្រួល​ចរិត ឬ​ឈឺក្បាល​រ៉ាំរ៉ៃ​ឡើយ ពោល​គឺ​អាច​មក​ពី​យើង​ខ្លួនឯង​គ្មាន​ពេល​សម្រាល​គ្រប់គ្រាន់ និង​ញ៉ាំ​មិន​ទៀងទាត់​ទៅ​វិញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jan 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម