backup og meta

​មិន​ចង់​ឡើង​សម្ពាធ​ឈាម​​ពេល​ពពោះ​ ​ជៀសវាង​អាហារ​ទាំង​ ៣​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 10, 2021

    ​មិន​ចង់​ឡើង​សម្ពាធ​ឈាម​​ពេល​ពពោះ​ ​ជៀសវាង​អាហារ​ទាំង​ ៣​នេះ

    ពិត​ណាស់​ របប​អាហារ​ជះ​​ឥទ្ធិពល​យ៉ាង​​ខ្លាំង​ដល់​សុខភាព​របស់​យើង​​។​ សម្រាប់​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ ផ្អែម​ ឬ​អាហារ​ដែល​​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ឆ្អែត​ អាច​ធ្វើ​ឲ្យ​​សម្ពាធ​ឈាម​របស់​យើង​កើន​ឡើង​​បាន​។​ ជាទូទៅ​ ​សម្ពាធ​ឈាម​ខ្ពស់​នៅ​អំឡុង​ពេល​ពពោះ​ ​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​​សម្រាប់​​មនុស្ស​ស្រី​យើង​ ហើយ​វា​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កើត​ឡើង​​នៃ​អត្រា​ជំងឺ​ និង​អត្រា​មរណៈ​របស់​ម្ដាយ​ផង​ដែរ។​ ដោយ​សារ​តែ​ជំងឺ​នេះ​ ​កើត​ឡើង​ដោយ​សារ​តែ​បែបបទ​នៃ​ការ​រស់នៅ​ ​ដូច្នេះ​ហើយ​ វា​ចាំបាច់​ណាស់​ក្នុង​ការ​​ប្រកាន់​ខ្ជាប់​នូវ​បែបបទ​ក្នុង​ការ​រស់នៅ​ល្អ​​ និង​របប​អាហារ​ត្រឹមត្រូវ​។​ ​​ប្រសិនបើ​យើង​ចង់​បាន​កូន​ ចូរ​ជៀសវាង​ការ​ញ៉ាំ​អាហារ​ទាំង​៣​ប្រភេទ​នេះ​ ដើម្បី​​ថែទាំ​សម្ពាធ​ឈាម​​ឲ្យ​មាន​សុខភាព​ល្អ​។

    . អំបិល​

    អាហារ​វេច​ខ្ចប់​ និង​កែ​ច្នៃ ដូចជា​​ជ្រក់​ ស៊ុប​កំប៉ុង​ មាន​ជាតិ​ប្រៃ​ខ្ពស់​ណាស់​ ដូច្នេះ​ហើយ​ យើង​មិន​គួរ​ញ៉ាំ​អាហារ​ទាំង​នេះ​ឡើយ​។​ យោង​តាម​ការ​សិក្សា​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​​នៃ​មហាវិទ្យាល័យ​បេះដូង​​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា​ អំបិល​ ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សម្ពាធ​ឈាម​ ដែល​អាច​បង្កើន​ឱកាស​នៃ​ជំងឺ​បេះដូង​បាន​។

    . ស្ករ​លើស​កម្រិត

    ​​​​​​​​​​​​​​​​ដូច​គ្នា​ទៅ​នឹង​អំបិល​ដែរ​ ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​អាច​ផ្ដល់​ផល​អវិជ្ជមាន​ដល់​សម្ពាធ​ឈាម​របស់​យើង​។​ ​ជាក់​ស្ដែង​ ​ស្ករ​ដែល​លើស​មាន​ទំនាក់ទំនង​ផ្ទាល់​​ទៅ​នឹង​ការ​ឡើង​កម្រិត​សម្ពាធ​ឈាម​។​ ​ហេតុ​នេះ​ហើយ​ ចូរ​គ្រប់គ្រង​ចំណង់​អាហារ​​ដែល​មាន​ជាតិ​ស្ករ​នៅ​ក្នុង​កម្រិត​សម​ល្មម​មួយ​។ បន្ថែម​ពី​នេះ​ យើង​មិន​គួរ​ញ៉ាំ​ស្ករ​លើស​កម្រិត​នោះ​ទេ​ ប្រសិនបើ​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ នៅ​អំឡុង​ពេល​មាន​ទម្ងន់​។​

    សម្ពាធឈាមខ្ពស់ពេលមានគភ៌២

    . ភេសជ្ជៈ​មាន​ជាតិ​កា​ហ្វេអ៊ីន

    ​​​ប្រសិនបើ​​ស្រីៗ​យើង​មាន​ផ្ទៃពោះ​ ព្រម​ទាំង​មាន​ហានិភ័យ​នៃ​​ការ​ឡើង​សម្ពាធ​ឈាម​ ចូរ​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ ពីព្រោះ​​ភេសជ្ជៈ​ប្រភេទ​នេះ​ ​កាត់បន្ថយ​បរិមាណ​​​ជាតិ​ទឹក​ក្នុង​រាងកាយ​ ដែល​​​​អាច​បណ្ដាល​​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​​បាន​ ព្រម​ទាំង​អាច​​ផ្ដល់​ផល​ប៉ះពាល់​ដល់​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម