ការរលូតកូន គឺជាបទពិសោធន៍ដ៏ឈឺចាប់មួយដែលម៉ាក់ៗ ពិបាកនឹងបំភ្លេចបាន។ មានស្រីៗខ្លះព្យាយាមចង់បានកូនម្ដងទៀតភ្លាម ដើម្បីជួយឲ្យអារម្មណ៍ប្រសើរឡើងវិញ ឬអាចរង់ចាំរយៈពេលពីរបីខែ បន្ទាប់ពីយើងអាចធ្វើចិត្តបាន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការរលូតកូន គឺជាបទពិសោធន៍ដ៏ឈឺចាប់មួយដែលម៉ាក់ៗ ពិបាកនឹងបំភ្លេចបាន។ មានស្រីៗខ្លះព្យាយាមចង់បានកូនម្ដងទៀតភ្លាម ដើម្បីជួយឲ្យអារម្មណ៍ប្រសើរឡើងវិញ ឬអាចរង់ចាំរយៈពេលពីរបីខែ បន្ទាប់ពីយើងអាចធ្វើចិត្តបាន។
គ្រូពេទ្យមួយចំនួនណែនាំឲ្យរង់ចាំរហូតដល់យើងមានវដ្ដរដូវឡើងវិញ ដើម្បីងាយស្រួលកំណត់ថ្ងៃ ប្រសិនបើចង់មានផ្ទៃពោះភ្លាមៗ។ ចំណែកឯស្រីៗខ្លះ ត្រូវរង់ចាំមួយរយៈពេលសិន ពីព្រោះតែស្ថានភាពសុខភាពរបស់ខ្លួន។
យ៉ាងណាមិញ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការមានគភ៌នៅក្នុងរយៈពេល៦ខែ បន្ទាប់ពីរលូត អាចជាឱកាសល្អបំផុតសម្រាប់ការមានផ្ទៃពោះដែលមានសុខភាពល្អ។ បន្ថែមពីនេះ ការមានគភ៌នៅក្នុងរយៈពេល៦ខែ មានលទ្ធផលនៃការបន្តពូជល្អបំផុត ក៏ដូចជាមានអត្រាផលវិបាកទាបបំផុត នៅពេលមានផ្ទៃពោះបន្ទាប់ផងដែរ។
ពិតណាស់ ការព្យាយាមក្នុងការមានផ្ទៃពោះសារជាថ្មី គឺមិនត្រឹមតែទាមទារឲ្យយើងមានទឹកចិត្តរឹងមាំឡើងវិញនោះទេ រាងកាយរបស់យើងក៏ត្រូវរឹងមាំដូចគ្នា។ ប្រសិនបើយើងរលូតកូននៅពេលដែលចាប់ផ្ដើមមានផ្ទៃពោះ ស្រីៗយើងនឹងបញ្ចេញពងអូវុលភ្លាមនៅក្នុងរយៈពេល២សប្តាហ៍ ក្រោយរលូត។ ប៉ុន្តែ បើរលូតចាប់ពីសប្ដាហ៍ទី២៨ឡើងទៅ វាត្រូវការពេលពីរបីខែដើម្បីឲ្យអ័រម៉ូន និងវដ្ដរដូវត្រលប់មករកសភាពធម្មតាវិញ។
ដើម្បីបង្កើនឱកាសក្នុងការមានផ្ទៃពោះប្រកបដោយសុខភាពល្អ ស្រីៗយើងគប្បីត្រូវផ្លាស់ប្ដូរបែបបទក្នុងការរស់នៅ មុនពេលដែលយើងព្យាយាមយកកូន។
ទោះបីជាយើងធ្លាប់រលូតកូនរួចមកហើយក្ដី ក៏មិនមានន័យថាយើងត្រូវរលូតកូនម្ដងទៀតដែរ។ ប៉ុន្តែនៅក្នុងករណីដែលមានការរលូតកូនម្ដងទៀត យើងអាចនឹងត្រូវធ្វើតេស្តរកការផ្លាស់ប្តូរហ្សែន MTHFA ដែលប៉ះពាល់ដល់ការប្រើប្រាស់អាស៊ីដហ្វូលិក និងទម្រង់ផ្សេងទៀតនៃអាស៊ីតហ្វូលិកនៅក្នុងរាងកាយ។ បញ្ហានេះអាចបណ្ដាលឲ្យមានការរលូតកូន និងបញ្ហាផ្ទៃពោះដទៃផ្សេងទៀត។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕