សុកមានតួនាទីផ្តល់អុកស៊ីសែន សារធាតុចិញ្ចឹមដល់កូន ពិសេសចម្រាញ់យកជាតិពុលក្នុងឈាម និងជារបាំងការពារមេរោគមួយចំនួនកុំឲ្យឆ្លងចូលដល់កូន។ បើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត សុកកំណត់ទីតាំងច្បាស់ នៅពេលគភ៌អាយុ ៥ ខែឡើងទៅ ហើយករណីសុកពាំងមាត់ស្បូនគឺជាតាំងនៅ ឬការទុំរបស់សុកខុសប្រក្រតី អាចនៅគ្របដោយផ្នែក ឬគ្របលើមាត់ស្បូនទាំងស្រុង។