backup og meta

ហេតុផលទាំងនេះហើយ ទើបក្រោយបាយរួច​មិនគួរងូតទឹកភ្លាមៗ

ហេតុផលទាំងនេះហើយ ទើបក្រោយបាយរួច​មិនគួរងូតទឹកភ្លាមៗ

ងូត​ទឹក​ ក្រោយ​ញ៉ាំបាយ​ ឬញ៉ាំអាហារ រួច​ភ្លាម​ៗ ជា​រឿង​មិន​ល្អ​មួយ។ មិន​ល្អ​នោះ​ ត្រង់​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា នឹង​អាចបង្អាក់​ដំណើរ​​ចរន្ត​ឈាម​ ហើយ​បើ​ចរន្ត​ឈាម​ដើរ​មិន​ល្អ​ទេ​នោះ ការ​រំលាយ​អាហារ​ក៏​​មាន​បញ្ហា​ទៅ​តាម​នោះ​ដែរ​ ដែល​​បង្ក​ឱ្យ​មាន​បញ្ហា​ដូច​ជា ហត់​អស់​កម្លាំង ឆ្អល់​ពោះ ទល់​លាមក​ និង​រក​ក្អួត​ជា​ដើម។​

អត្ថបទគួរអាន៖

អ្នក​ជំនាញ​ជា​ច្រើន​ បាន​ពន្យល់​ថា ចរន្ត​ចលនា​ឈាម មាន​នាទី​មួយ​ដែល​ទទួល​ខុស​ត្រូវ​​លើ​ការ​រំលាយ​អាហារ។ ដោយ​ឡែក​ នៅ​ពេល​ដែល​យើង​​ងូត​ទឹក​ភ្លាម​​​ក្រោយ​​ញ៉ាំ​បាយរួច នោះ​ថាម​ពល​​ចរន្ត​ឈាម​ដែល​ត្រូវ​ប្រើ​សម្រាប់​ការ​រំលាយ​អាហារ និង​បែរ​​ត្រឡប់​​តម្រង់​ទៅ​ស្បែក​វិញ ដើម្បី​រក្សា​សីតណ្ហភាព​ក្នុង​រាង​កាយ​នៅ​ពេល​ដែល​យើង​ងូត​ទឹក។ ហេតុនេះ​ហើយ​ នឹង​ធ្វើ​ឱ្យ​ដំណើរ​រំលាយ​អាហារ​ក្នុង​រាង​កាយ​យើង មាន​ភាព​យឺត​យ៉ាវ។

អត្ថបទពាក់ព័ន្ធ៖

យ៉ាង​ណា​មិញ អ្នក​ជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​ក៏បានលើក​ឡើង​ពី​រយៈ​ពេល​ដែល​យើងអាច​ងូត​ទឹក​ ប្រសិន​បើ​ចាំ​បាច់ ឬ​ដើម្បី​ឱ្យ​រាង​កាយ​ស្រស់​ស្រាយ​ឡើង​វិញ នោះ​គឺ​អាស្រ័យ​​តាម​អាហារ​ ដែល​យើង​បាន​ទទួល​ទាន ថា​តើ​ច្រើន ឬ​តិច ដែល​ការ​រំលាយ​អាហារ​ លឿន​ ឬ​យឺត​អាស្រ័យ​ទៅ​​តាម​នោះ​ដែរ។ ដូច​នេះ អ្នក​ជំនាញ​បាន​ បញ្ជាក់​ពី​ពេល​សម​ស្រប​នោះ​គឺ ពី​៣៥​នាទី ក្រោយ​បាយរួច ឬ​ទៅដល់ ២​ម៉ោង ក្រោយ​បាយ ដែល​ជា​ពេល​សម​គួរ ក្រោយ​ដំណើរ​​បំបែក​អាហារ​រួច​រាល់ ហើយយើង​អាច​​ងូត​ទឹកដោយ​​ទទួល​បាន​ភាព​ស្រស់​​ស្រាយ​ឡើង​វិញ៕

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Should You Avoid Taking a Bath Right After Eating?

កំណែ​ប្រែបច្ចុប្បន្ន

21/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ

ក្រោយបាយថ្ងៃត្រង់​​ចេះតែងងុយគេង​ពិបាកធ្វើការ សាកតិចនិក​នេះជួយ​ដោះស្រាយ​បាន


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម