brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

សម្រាល​កូនរួចកុំអាំងភ្លើង​ តែ​មាន​ថ្នាំ​អាច​ជួយ​ឲ្យ​ឆាប់​រឹងមាំ​វិញ​បាន​ (វីដេអូ)

កាល​ពី​ដើមស្រីៗទើប​សម្រាល​កូន​រួច ចាស់​ៗ​តែង​ឲ្យ​អាំង​ភ្លើង ដោយ​គេង​នៅ​លើ​គ្រែ ដែល​​នៅ​​ខាងក្រោម​​​​មាន​​ចង្ក្រាន​ឧស-​ធ្បូង​កំពុង​តែ​ឆេះ ឬ​មាន​រងើក​ភ្លើង ដើម្បី​ឲ្យ​​ឆាប់​​ឆ្អិន​​សរសៃ មិន​​ទាស់ និង​ឆាប់​សុខភាព​រឹងមាំ​ឡើង​វិញ។តែ​សម្រាប់​ពេល​បច្ចុប្បន្ន​វិញ​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ស្រី​ៗ​ដែល​ទើប​ឆ្លង​សម្រាល​កូន​រួច​អាំង​ភ្លើង​ទៀត​នោះ​ទេ។

សម្រាល​កូនរួចកុំអាំងភ្លើង​ តែ​មាន​ថ្នាំ​អាច​ជួយ​ឲ្យ​ឆាប់​រឹងមាំ​វិញ​បាន​ (វីដេអូ)
fact-check
Editor HK
ត្រួតពិនិត្យដោយ
អត្ថបទ​ដោយ គុយ ធារិត · កែ 24/05/2022