របៀបថែថ្នេរក្រោយសម្រាលដោយវះកាត់រួច មិនឲ្យមានស្នាម ឬផ្លែ (វីដេអូ)
អ្នកសម្រាលកូនដោយវះកាត់តែងជួបបញ្ហាធំមួយពេលក្រោយ នោះគឺស្នាមវះបានចេញជាស្លាកស្នាម និងផ្លែតែម្ដង។ ការដែលម៉ាក់ៗជួបបញ្ហាបែបនេះ ព្រោះតែមិនការមិនយកចិត្តទុកដាក់ថែ និងញ៉ាំដោយមិនតម។

ដើម្បីជាចំណេះដឹង ម៉ាក់ៗវ័យក្មេង តាំង ម៉ាលីតា ដែលមានកូន២នាក់ និងប្រកបរបរលក់តាមអនឡាន បានចែករំលែកជាចំណេះដឹង និងរបៀបថែទាំខ្លួនឲ្យស្អាតបាតបរិវេណនោះថា ក្រោយពេលកាត់ចេសត្រឡប់មកផ្ទះវិញ ត្រូវបិទបង់ការពារស្នាមរបួសកុំឲ្យជ្រាបទឹករយៈពេល ១០ ថ្ងៃ ម៉ាក់ៗអាចចាប់ផ្ដើមលាបជេលការពារមិនឲ្យមានស្លាកស្នាម និងផ្លែបាន។