យើងធ្លាប់តែឮញឹកញាប់ សង្វារកើតមាននៅពេលពេលពពោះ តែតាមពិតទៅមានមូលហេតុជាច្រើននាំឲ្យស្បែកយើងលេចចេញសង្វារ មិនមែនមកពីការពពោះមួយមុខនោះទេ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
១. មានផ្ទៃពោះ
ស្នាមសង្វារ ជាការដាច់រហែកតូចៗនៅក្នុងស្រទាប់ជាលិកាក្រោមស្បែក ភាគច្រើនកើតឡើងចាប់ពីត្រីមាសទី២នៃការពពោះ ដែលជាពេលស្ត្រីឡើងទម្ងន់ខ្លាំង។ សង្វារអាចមានពណ៌ផ្កាឈូក ក្រហម ឬស្វាយ។
២. ធាត់
ពេលរាងកាយយើងរីកធំធាត់លឿនពេក ធ្វើឲ្យស្បែករីក ឯជាតិសរសៃស្វិតនៅក្រោមស្បែកក៏រហែក លេចចេញជាស្នាមសង្វារនេះឡើង។ ស្នាមសង្វារភាគច្រើនមាននៅលើក្បាលពោះ និងសុដន់ ព្រមទាំងនៅតំបន់ណារីកធំលឿន ដូចជា កំភួនជើង ឬភ្លៅជាដើម។
៣. លាបឡេ
ក្នុងគ្រឿងសម្អាង ពិសេសម្សៅ ឬឡេលាយ តែមានដាក់សារធាតុស្តេរ៉យ ដែលជួយឲ្យស្បែកសស្អាត ក្នុងពេលឆាប់រហ័ស។ ពេលដែលឈប់ប្រើ ឬប្រែយូរទៅ ស្បែកមុខ ឬដងខ្លួនក៏មានបញ្ហាដូចជាឡើងមុនច្រើន ជាំ មុខឡើងសរសៃក្រហម រលាកស្បែកនៅជុំវិញមាត់ជាដើម។ ចំពោះដងខ្លួន ដៃជើង ដែលមានផ្ទៃធំវិញ អាចទៅជាបែកសង្វារ។
៤. ប្រើថ្នាំ
ការព្យាបាលដោយថ្នាំបំបាត់ការឈឺចាប់ ឬរលាកពពួកស្តេរ៉យ រយៈពេលយូរ ក៏ជាមូលហេតុនាំឲ្យកើតសង្វារដែរ ដោយសារថ្នាំទាំងនោះធ្វើឲ្យស្បែកបាត់បង់សមត្ថភាពក្នុងការបន្តឹងស្បែក។
[embed-health-tool-ovulation]