backup og meta

ធ្វើ​ការ​វេន​យប់ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីថែរក្សាសុខភាពឲ្យបានល្អ

ធ្វើ​ការ​វេន​យប់ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីថែរក្សាសុខភាពឲ្យបានល្អ

បច្ចុប្បន្ន​នេះ មានការងារមួយចំនួន​តម្រូវ​ឲ្យ​យើង​ធ្វើនៅពេលយប់ ​ដែលអាចមាន​ឥទ្ធិពល​ខ្លះៗដល់​សុខភាព​របស់​យើង​ដែរ​។ អត្ថបទ​មុនៗ “Hello គ្រូពេទ្យ’ ធ្លាប់​ណែនាំ​គ្នា​យើង​ពី​​គុណវិបត្តិចំពោះ​សុខភាព​ដោយ​សារ​ធ្វើ​ការវែន​យប់ ហេតុ​នេះ​ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង ខណៈ​អត្ថបទ​​នេះនឹងផ្ដល់ជា​តិចនិក​ខ្លះៗ​ជួយ​គ្នា​យើង​ធ្វើ​ការ​វេន​យប់​ចៀស​ផុត​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

១- បើ​ដឹង​ថា​ប៉ះពាល់​ហេតុ​អ្វី​នៅ​ត្រូវ​ធ្វើ​ការ​វេន​យប់​ទៀត?

ទោះ​ជា​គ្នា​យើង​ដឹង​ច្បាស់​ថា ធ្វើ​ការងារ​វេន​យប់ ជា​ការងារ​មួយ​អាចប្រឈម​ផល​ប៉ះពាល់​សុខភាព​ច្រើន​ក្តី ប៉ុន្តែ​គ្នា​យើង​ខ្លះ​នៅ​តែ​បង្ខំ​ចិត្ត​ធ្វើ​ដោយ​សារ​កាលៈ​ទេសៈ ខ្លះ​ទៀត​អាច​នឹង​ត្រូវ​ការ​ចំណូល​បន្ថែម​ពី​ការ​វេន​ថ្ងៃ​ធម្មតា​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ ឬ​បំពេញ​តម្រូវ​ការ​ផ្សេងៗ ហេតុនេះ​ធ្វើ​ការ​វេន​យប់ ប្រហែល​ជាមិន​អាច​កាត់​ចោល​បាន​នោះ​ទេ។

យ៉ាងណា គ្នា​យើង​ត្រូវ​ចាំ​ថា ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពេល​ធ្វើ​ការ​ខុស​ម៉ោង​ធម្មតា​ឲ្យ​ស្ថិត​នៅ​កម្រិត​ទាប គឺ​ជា​រឿង​អាទិភាព​យើង​គួរ​ធ្វើ ដើម្បី​អាច​បំពេញ​ការ​ងារ​បាន​ល្អ​ផង នឹង​អាច​មាន​សុខភាព​ល្អ និងក្រុម​គ្រួសារ​​សប្បាយ​ចិត្ត​បាន។

អ្វី​ដែល​សំខាន់​បំផុត​មួយ​ទៀត​សម្រាប់​គ្នា​យើង​ធ្វើ​ការ​ងារ​វេន​យប់ ផ្ទះ​របស់​យើង​ស្នាក់​នៅ ត្រូវ​ប្រាកដ​ថា ជាកន្លែង​មាន​បរិស្ថាន​ស្ងប់ស្ងាត់ ស្រួល​រស់​នៅ​អំឡុង​ពេល​ថ្ងៃ មិនមាន​ការ​រំខាន​អំឡុង​ពេល​គេង។ ការ​គេង​នៅ​ពេលថ្ងៃ សម្រាប់​អ្នក​ធ្វើ​ការ​យប់ អាច​និយាយ​បាន​ថា មិន​មែន​ជា​ការ​គេង​ស្កប់ស្កល់​ក៏ពិត​មែន ប៉ុន្តែក៏សំខាន់​ខ្លាំង ព្រោះ​អាច​សង​ពេល​វេលា​យើង​មិន​បាន​គេង​អំឡុង​ពេល​ធ្វើ​ការ​យប់​បាន។

អត្ថបទពាក់ព័ន្ធ៖

២- តិចនិក​ជួយ​ឲ្យ​សុខ​ភាព​ល្អ​សម្រាប់​អ្នក​ធ្វើ​ការ​យប់

តិចនិក​សុខភាព​ខាង​ក្រោយ​នេះ អាច​ជួយ​ឲ្យ​យើង​កំពុង​ធ្វើ​ការងារ​យប់​មាន​សុខភាព​ល្អ​បាន ដោយ​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ជា៖

– រក​ពេល​​សម្រាក​ខ្លះ​ពេល​ធ្វើ​កិច្ច​ការ​ណា​មួយ​រួចរាល់​បើយើងកំពុងធ្វើការវេនយប់។ ក្រោយចប់ការងារការ​ស្តាប់​តន្ត្រី​សម្រួល​អារម្មណ៍ ឬដេក​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ សុទ្ធ​តែ​អាច​ជួយ​ឲ្យ​សុខភាព​ល្អ​បាន។

– ញ៉ាំ​អាហារ​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា ទាំង ៧ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ដើម្បី​អាច​ជួយ​រៀប​ចំ​នាឡិកា​ក្នុងរាង​កាយ​យើង​ដំណើរ​ការ​បាន​ត្រឹម​ត្រូវ​តាម​ពេល​វេលា។

– ញ៉ាំអាហារ​មាន​ប្រូតេអ៊ីន​ច្រើន ដូច​ជា បន្លែ និង​ផ្លែ​ឈើ​ជាដើម ហើយ​ត្រូវ​ចាំ​ថា បើ​សិន​ជា​យើង​មាន​ទម្លាប់​ញ៉ាំ​របស់​ផ្អែម​ដើម្បី​ជួយ​ឲ្យ​ឆាប់​គេង​លក់ គួរ​តែ​ញ៉ាំ​នៅ​ពេល​បញ្ចប់​វេន​ការងារ​យើង។

អត្ថបទពាក់ព័ន្ធ៖

– កុំផឹក​គ្រឿង​ស្រវឹង​មុន​ពេល​ចូល​គេង​ឲ្យ​សោះ ព្រោះ​ទោះ​ជា​អាច​ធ្វើ​ឲ្យ​យើង​ឆាប់​ងងុយ​គេ​ក៏​ដោយ ប៉ុន្តែ​គ្រឿងស្រវឹង​មិន​អាច​ជួយ​ឲ្យ​យើង​គេង​ស្កប់នៅ​ ២-៣ ម៉ោង​បន្ទាប់ ហើយនឹង​នាំ​ឲ្យ​ឆាប់​ងងុយ​គេង​នៅពាក់​កណ្តាល​អធ្រាត​អំឡុង​ពេល​យើង​ធ្វើ​ការ។

– ពេលកំពុងធ្វើការវេនយប់ហើយយើងមានអារម្មណ៍ថាងងុយ​ កុំ​ព្យាយាម​ផឹក​កាហ្វេ ឬ​ទឹកក្រូច​ដើម្បី​ជួយ​កុំ​ឲ្យ​ងងុយ​គេង​ឲ្យសោះ អាច​សាកល្បង​ទឹក​ក្រូច​ស្រស់ (សម្បូរ​ប្រូតេអ៊ីន) និង​ដើរ​ទៅដើរមក​កុំ​ឲ្យ​ងងុយ​គេង សកម្មភាពរាងកាយ​ទាំងនេះ​ សុទ្ធ​តែ​ត្រូវ​អ្នក​ជំនាញ​ជឿ​ថា អាច​ជួយ​ប្រមូល​អារម្មណ៍​មិន​ឲ្យងងុយ​គេង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

– កុំ​ព្យាយាម​ចូល​គេង​ទាំង​ពោះទទេរ ក្រោយ​ចប់​ការងារ បើ​គ្នា​យើង​មាន​អារម្មណ៍​ថា​ឃ្លាន អាច​ផឹក​ទឹក​ដោះ​គោ​មួយ​កែវ ឬ​ញ៉ាំ​អាហារ​ផលិត​ពី​ទឹក​ដោះ សុទ្ធ​សឹង​ជួយ​ឲ្យ​គេង​លក់​ស្រួល។

– រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​គេង​យើង​ឲ្យ​ត្រជាក់​ល្មម ចន្លោះ​ពី ១៨-២០ អង្សាសេ មិន​មែន​ត្រជាក់​ខ្លាំង​នោះ​ទេ ហើយ​បន្ទប់​ត្រូវ​តែ​ងងឹត ឬ​យើងអាចពាក់​របាំង​ភ្នែក​ជំនួយ​ការ​គេងបាន។ ភ្នែក​យើង​មាន​ប្រតិកម្ម​លឿន​ជាមួយ​ពន្លឺ បើ​ទោះ​ជា​យើង​បិទ​វាំងនន​ក្តី ពន្លឺនៅតែអាច​ធ្វើ​ឲ្យ​យើង​មិន​ងងុយ​គេង ឬ​គេង​មិន​ស្កប់​ស្កល់​បាន។

– កម្ចាត់​ចោល​សំឡេង​រំខាន​នៅ​ពេល​ថ្ងៃ ដែល​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​គេង​មិន​ស្កប់​ស្កល់​បាន។ អាច​ប្រើ​ឆ្នុក​ចុក​ត្រចៀក​ជំនួយ​ពេល​គេង ដើម្បី​គេច​ចេញ​ពីសំឡេង​រំខាន​មួយ​ចំនួន ដូច​ជា​សំឡេង​កង្ហារ ម៉ាស៊ីន​ត្រជាក់ និង​ឧបករណ៍​អេឡិច​ត្រូវនិក​ផ្សេង​ទៀត។

– ត្រូវ​ហាត់​ប្រាណ​ក្រោយ​ក្រោក​ពី​គេង ហើយ​ចាំ​ថា ដាច់​ខាត​មិន​ត្រូវ​ហាត់​ប្រាណ​ពេល​ព្រឹក បន្ទាប់​ពី​ធ្វើ​ការ​ងារ​ពេញ​មួយ​យប់​នោះ​ឡើយ ព្រោះ​អាច​រំខាន​ដល់​ដំណេក​របស់​យើង​បាន។ យើងក៏​ត្រូវ​ប្រយ័ត្ន​ជាមួយ​នឹង​ថ្នាំ​ដែល​មាន​ឥទ្ធិពល​​ចំពោះ​ការ​គេង​របស់​យើង​ផងដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Tips For Night Shift Workers

កំណែ​ប្រែបច្ចុប្បន្ន

22/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

មុនពេលចូលគេង គួរចៀសវាងអាហារប៉ុន្មានប្រភេទនេះ អាចរំខានដល់​ដំណេក


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម