ជាការពិតណាស់ ចំណីអាហារគឺជាតម្រូវការចាំបាច់ដែលរាងកាយយើងត្រូវការ។ ប៉ុន្តែ អាហារមួយចំនួន អាចបង្អាក់នូវដំណើរការរាងកាយ ដែលបង្កជាការរលាកផ្សេងៗបានផងដែរ។
ការរលាកមិនត្រឹមតែបណ្ដាលឲ្យមានភាពខុសប្រក្រតីនៅក្នុងរាងកាយ ជាហេតុនាំឲ្យមានការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កជារបួសថែមទៀតផង។
១.អ្វីទៅជាការរលាក?
ការរលាកកើតឡើងដោយសារតែរាងកាយឆ្លងនូវបាក់តេរី និងមេរោគផ្សេងៗ។ ដើម្បីកម្ចាត់សរីរាង្គទាំងនេះ រាងកាយយើងត្រូវការអង់ទីករជាចាំបាច់។
យ៉ាងណាមិញ ដោយសារបែបបទក្នុងការរស់នៅ និងទម្លាប់ក្នុងការញ៉ាំអាហារមិនសមរម្យ ប្រព័ន្ធភាពស៊ាំយើង នឹងរងនូវការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
អាហារអាចបណ្ដាលឲ្យមានការរលាក
មិនមែនគ្រប់អាហារទាំងអស់ សុទ្ធតែបង្កឲ្យមានការរលាកធ្ងន់ធ្ងរនោះទេ។ បើយើងញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមពពួកម៉ាក្រូនិងមីក្រូ (macro and micro-nutrients) នោះយើងនឹងប្រឈមមុខនឹងការរលាកតិចជាង។
អ្នកស្រីPriya Palan អ្នកជំនាញផ្នែកចំណីអាហារនៅមន្ទីរពេទ្យZen Multispecialty ទីក្រុងMumbai ប្រទេសឥណ្ឌា មានប្រសាសន៍ថា ចំពោះការរលាករ៉ាំរ៉ៃធ្វើឲ្យរាងកាយយើងបាត់បង់កម្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនានា ដោយសារភាពស៊ាំ ស្ថិតនៅកម្រិតទាប។ ដូច្នេះហើយ បើយើងញ៉ាំអាហារមិនល្អច្រើន នោះវានឹងក្លាយជាបញ្ហាធំ។
ដូចនេះ បើរបបអាហារយើង ភាគច្រើនជាអាហារទាំងប្រាំប្រភេទនេះ ឱកាសដែលកើតនូវការរលាករ៉ាំរ៉ៃ ច្បាស់ជាគេចមិនរួចឡើយ។
១. ស្ករ
យើងទាំងអស់គ្នាសុទ្ធតែបានដឹងរួចហើយថា ការញ៉ាំស្ករច្រើន ជាពិសេសស្ករចម្រាញ់ គឺមិនល្អសម្រាប់សុខភាពឡើយ។ ហេតុផលដែលនៅពីក្រោយការរលាក និងហើម បន្ទាប់ពីញ៉ាំស្ករច្រើន ពីព្រោះតែជាតិស្ករ Fructose ប៉ះពាល់ដល់កម្រិតអាំងស៊ុយលីននៅក្នុងរាងកាយយើង ដែលរាំងស្ទះតុល្យភាពអ័រម៉ូនទាំងមូល។
២. អាហារចៀន
រាល់អាហារចៀនទាំងអស់ សុទ្ធតែមានផ្ទុកនូវជាតិខ្លាញ់មិនល្អ ហើយការញ៉ាំអាហារចៀនច្រើនពេក មិនត្រឹមតែធ្វើឲ្យយើងធាត់ប៉ុណ្ណោះទេ វាក៏បង្កើនប្រូតេអ៊ីនរលាក ដែលហៅថា CRP ថែមទៀតផង។
៣. ជាតិអាល់កុល
ដោយសារតែជាតិអាល់កុល គឺជាកាឡូរីទទេ ពុំមានសារធាតុចិញ្ចឹមទាល់តែសោះ ដូច្នេះហើយ កាឡូរីទាំងនោះ មិនបានស្រូបចូលទៅក្នុងរាងកាយយើងនោះទេ។ ជាងនេះទៀតសោត ជាតិអាកុលប៉ះពាល់ទៅដល់ថ្លើមយើងដោយផ្ទាល់ ដែលបង្កជាការរលាកនៅក្នុងរាងកាយ ហើយធ្វើឲ្យយើងមានអារម្មណ៍ចុករោយ និងឈឺចាប់នៅក្នុងសាច់ដុំ និងសន្លាក់ផងដែរ។
៤. ភីហ្សា និងប៉ាស្តា
អាហារទាំងនេះ គឺជាប្រភេទកាបូអ៊ីដ្រាត ដែលមានជាតិកាឡូរីខ្ពស់។ យោងតាមការសិក្សាមួយ ដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដី Scientific American កាបូអ៊ីដ្រាតចម្រាញ់ដែលមានដូចជានំប៉័ង ប៉ាស្តា ភីហ្សា និងបឺហ្គឺមានសន្ទស្សន៍ជាតិស្ករខ្ពស់។ ប្រសិនបើយើងញ៉ាំអាហារទាំងនោះក្នុងកម្រិតសមល្មម នោះវាមិនមានផលប៉ះពាល់នោះទេ។យ៉ាងណាមិញ បើយើងប្រតិកម្មទៅនឹងជាតិក្លុយតែន ឬក៏ញ៉ាំច្រើនហួសប្រមាណ នោះវានឹងបណ្ដាលឲ្យរាងកាយយើងមានការរលាកជាក់ជាមិនខានឡើយ។
៥. ជាតិផ្អែមសិប្បនិម្មិត
យើងតែងតែយល់ឃើញថា ការទទួលទានជាតិផ្អែមសិប្បនិម្មិតជំនួសឲ្យស្ករធម្មតា នឹងជួយកាត់បន្ថយកាឡូរី ប៉ុន្តែការដែលញ៉ាំច្រើនពេក ក៏អាចបណ្ដាលឲ្យមានការរលាកផងដែរ។ ជាក់ស្ដែង ជាតិផ្អែមមសិប្បនិម្មិតអាចចូលទៅបំផ្លាញអតិសុខុមប្រាណនៃពោះវៀន ដោយកាត់បន្ថយនូវកម្រិតបាក់តេរីល្អ ដែលបាក់តេរីទាំងនេះ គឺជាអ្នកគ្រប់គ្រងសកម្មភាពរលាកនៅក្នុងរាងកាយយើង។
ហេតុដូច្នេះហើយ ប្រសិនបើយើងចង់ទទួលបានសុខភាពល្អ ដែលចាកឆ្ងាយពីការរលាកផ្សេងៗ សូមសាកល្បងកាត់បន្ថយ ឬចៀសវាងអាហារទាំង៥ប្រភេទខាងលើឲ្យបានខ្ជាប់ខ្ជួន។
[embed-health-tool-bmr]