backup og meta

អាថ៌កំបាំងចេកទុំ អ្នកចូលចិត្តហាត់ប្រាណ ឬលេងកីឡាគួរដឹង

អាថ៌កំបាំងចេកទុំ អ្នកចូលចិត្តហាត់ប្រាណ ឬលេងកីឡាគួរដឹង

បើ​និយាយ​ដល់​ផ្លែ​ចេក គ្នា​យើង​ពិត​ជា​ដឹង​ហើយ​ថា​មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខភាព ជា​ផ្លែ​ឈើ​មាន​ជាតិ​សរសៃ​ជួយ​ដល់​ប្រ​ព័ន្ធរំលាយអាហារ និង​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ​ជា​ច្រើន​ទៀត​ជាដើម។ ចុះ​គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា​ចេក​ទុំ​ជា​អាហារ​សម្រន់​ដ៏​ល្អ​សម្រាប់​​អ្នក​លេង​កីឡា ឬ​ហាត់​ប្រាណ?​

.សម្បូរ​ដោយ​កាបូអ៊ីដ្រាត​

ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ ក្រៅពី​រសជាតិ​ឆ្ងាញ់ ចេក​ក​មួយ​ផ្លែ​អាច​មាន​កាបូអ៊ីដ្រា​តប្រហែល​​២៧​ក្រាម។ កាបូអ៊ីដ្រាត​​អាច​បំប្លែង​ទៅជា​ជាតិ​ស្ករ​ ដែល​ជា​ប្រ​ភព​សំខាន់​សម្រាប់​បង្កើន​ថាម​ពល​ដល់​រាង​កាយ​។​

ការ​ទទួល​បាន​ជាតិ​កាបូអ៊ីដ្រាត​ អាច​ជួយ​បង្កើន​កា​រ​រក្សាទុក​នូវ​ជាតិ​glycogenក្នុង​ទម្រង់​ជា​គ្លុយ​កូស​​នៅ​ក្នុង​សាច់​ដុំ និង​ថ្លើម ទុក​ប្រើ​សម្រាប់​ផ្ដល់​ថាមពល​​ពេល​មនុស្ស​យើង​ហាត់​ប្រាណ ឬ​លេង​កីឡា​ផ្សេង​។​

ញ៉ាំ​ផ្លែ​ចេក​មុន​ពេល​ហាត់​ប្រាណ ​យើង​នឹង​ទទួល​បាន​កាបូអ៊ីដ្រាត ដែល​អាច​ជួយ​ឲ្យ​យើង​ហាត់​ប្រាណ ដូច​ជា​ជិះកង់ រត់ត្រឹកៗ​បាន​យូរ។​ យ៉ាង បើ​គ្នា​យើង​ណា​ មាន​បញ្ហា​មិន​ចង់​ឲ្យ​ឡើង​ជាតិ​កាបូអ៊ីដ្រាត ចេក​មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​អាហា​រសម្រន់​មុន​ហាត់​ប្រាណ​នោះ​ទេ​។

ញ៉ាំចេកទុំ

.ងាយ​ស្រួល​រំលាយ​

ក្រៅពី​មាន​ជាតិ​បូអ៊ីដ្រាត​ហើយ ផ្លែចេក​ក៏​សម្បូរ​ជាតិ​សរសៃ​ដូច​គ្នា។ ជាតិ​សរសៃ​ជួយ​ពន្យឺត​ការ​ស្រូប​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម និង​ជួយ​កោសិកា​របស់​យើង​រក្សា​លំនឹង​ជាតិ​ស្ករ​​ជំរុញ​ដល់​ការ​ហាត់​ប្រាណ​​ទៀត​ផង​។

ក្រៅពី​នេះ ចេក​ទុំ​ក្រៅពី​សម្បូ​រ​ដោយ​ការបូអ៊ីដ្រាត ក៏​មាន​ជាតិខ្លាញ់​ទាប​ ជួយ​ឲ្យ​មា​នភា​ព​ងាយ​ស្រួល​ក្នុង​ការ​រំលាយ ជា​ងអាហារ​ផ្សេង​ទៀត​។ ចេក​ទុំ​​ ក្រៅពីផ្ដល់​ថាមពល​ឲ្យ​យើង​ហាត់​ប្រាណ​បាន​យូរ ក៏​ជួយ​មិន​ឲ្យ​យើង​ឡើង​ទម្ងន់​ផង​ដែរ​។​

.សម្បូរ​ប៉ូតាស្យូម​

ចេក​ទុំ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូតាស្យូម​ផង​ដែរ ដោយ​ថា​ចេក​មួយ​ផ្លែ​អាច​មាន​ប៉ួ​តាស្យូម​ចន្លោះ​ពី​១០​ទៅ​១៤​ភាគ​រយ​នៃ​តម្រូវ​ការប្រ​ចាំ​ថ្ងៃ​។ ប៉ូតាស្យូម​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​គ្រប់​គ្រង​កម្រិត​សម្ពាធ​ឈាម ដំណើរ​ការ​ប្រ​ព័ន្ធ​ប្រសាទ និង​គ្រប់​គ្រង​លំនឹង​សារធាតុ​រាវ​ក្នុង​ខ្លួន​មនុស្ស​យើង​ ហើយ​ក៏​ជួយ​ដល់​សុខ​ភាព​សាច់ដុំ និង​ចលនា​កន្ទ្រាក់​របស់​សាច់ដុំ​។

ដូច​នេះ​ហើយ បាន​ជា​អ្នក​បញ្ចេញ​កម្លាំង​ពល​កម្ម​ច្រើន គួរ​ញាំ​អាហារ​សម្បូរ​ជាតិ​ប៉ូតាស្យូប​ដូច​ជាផ្លែ​ចេក​ទុំ​​ជា​ដើម ព្រោះ​ថា​បើ​ខ្វះ​ជាតិ​ប៉ូតាស្យូមអាច​ធ្វើ​ឲ្យ​មាន​អាការៈ​រមួល​ក្រពើ​កើតឡើង​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.webmd.com/diet/ss/slideshow-all-about-bananas

https://www.healthline.com/nutrition/banana-before-workout#potassium

កំណែ​ប្រែបច្ចុប្បន្ន

08/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដឹង ៥ ចំណុចនេះ មិន​អាច​រំលងការ៉ុតពី​ក្នុង​របបអាហារឡើយ

ស្រីៗកុំឲ្យគេហៅ "ថ្នល់ជាតិ" សាកវិធីហាត់ប្រាណនេះ អាចជួយបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម