បើនិយាយដល់ផ្លែដូង គ្នាយើងអាចនឹងនឹកដល់ទឹកដ៏ផ្អែមឆ្ញាញ់ ពិសេសពេលយើងកំពុងស្រេកទឹកផង។ គ្នាយើងដឹងទេថាដូង រាប់ទាំងទឹក និងសាច់ សម្បូរទៅដោយសារធាតុចិញ្ចឹម ជាតិសរសៃ និងរ៉ែសំខាន់ៗដែលសុទ្ធតែល្អចំពោះសុខភាព។ ដោយហេតុថាដូងមានគុណប្រយោជន៍បែបនេះ ហើយ គ្នាយើងញ៉ាំទឹកដូង គួរញ៉ាំសាច់ដូងដែរ។
១.មានសារធាតុចិញ្ចឹមខ្ពស់
ផ្លែដូង និយាយដល់សាច់ និងទឹកដូង គឺសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងរ៉ែ ដែលសុទ្ធតែជួយដល់ដំណើរការរាងកាយរបស់យើង។ ដូង ជាប្រភពនៃម៉ង់ហ្កានេស(manganese) ដែលជួយជំរុញដល់ការធ្វើមេតាប៉ូលិសប្រូតេអ៊ីន កាបូអ៊ីដ្រាត និងកូលេស្តេរ៉ូល ហើយវាក៏មានសារៈសំខាន់ចំពោះឆ្អឹងផងដែរ។ ក្រៅពីនេះ ដូងក៏ជាប្រភពនៃទង់ដែង និងជាតិដែក ដែលគេដឹងថាសុទ្ធល្អសម្រាប់កោសិកាឈាមក្រហម ហើយជាតិស៊ីលីស្យូមវិញ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម។
២.អាចជួយសុខភាពបេះដូង
ដូងអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង។ ជាក់ស្ដែង ប្រេងនៅក្នុងសាច់ដូង ត្រូវគេដឹងថាជាអ្នកជួយរក្សាកម្រិតកូលេស្តេរ៉ូលក្នុងរាងកាយ និងកាត់បន្ថយខ្លាញ់ក្បាលពោះ។ ការកើនឡើងខ្លាញ់នៅក្បាលពោះច្រើនហួសហេតុបង្កើនហានិភ័យជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
៣.ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
សាច់ដូងមានជាតិសរសៃ និងខ្លាញ់ខ្ពស់ តែមានកាបូអ៊ីដ្រាតទាប ដែលនេះអាចជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម។ ការញ៉ាំដូង ជាទូទៅ ជួយបង្កើនដំណើរការBeta-Cell ដែលដើរតួរសំខាន់ក្នុងការគ្រប់គ្រងការផលិតអាំងស៊ុយលីន។ អាំងស៊ុយលីន ជាប្រភេទអ័រម៉ូនជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម។
៤.មានសារធាតុប្រឆាំងអុកស៊ីតកម្ម
[embed-health-tool-bmr]