backup og meta

គួរញ៉ាំតែខ្មៅ ឬកាហ្វេខ្មៅ? មួយណាល្អជាង?​

គួរញ៉ាំតែខ្មៅ ឬកាហ្វេខ្មៅ? មួយណាល្អជាង?​

ព្រឹ​ក​ឡើង​ បាន​កាហ្វេ​ខ្មៅ ឬ​តែ​ខ្មៅ​មួយ​ពែង គ្នា​យើង​មួយ​ចំនួន​ពិត​ជា​ពេញ​ចិត្ត​ខ្លាំង​មិន​ខាន​។​ បើ​គ្នា​យើង​មិន​ចង់​បន្ថែម​កាឡូរី​ចូល​ក្នុង​រាង​កាយ​ដោយ​សារ​​ស្ករ ឬ​ទឹក​ដោះ​គោ​ទេ អាច​សាក​កា​ហ្វេខ្មៅ​ ឬតែ​ខ្មៅបាន​ របស់​ពីរ​​យ៉ាង​នេះ​ពិតជា​ជួយ​ផ្ដល់​ថាម​ពល​សម្រាប់​ការ​ប្រ​កប​កិច្ច​ការ​​ការងារ​ផ្សេងៗ​បាន​។ ប៉ុន្តែ​គ្នា​យើង​ដឹង​ទេ​ថា​មួយ​ណា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ជាង?

កា​ហ្វេ​ខ្មៅ​មាន​ជាតិ​កាហ្វេ​អ៊ីន​ខ្ពស់ ដែល​អាច​ជួយ​បង្កើន​ថាមពល​​ពេល​យើង​ហាត់​ប្រាណ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី Sandhya Pandey អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​មន្ទីរ​ពេទ្យ​Fortis ​នៅ​ប្រទេស​ឥណ្ឌា។​ លោក​ស្រី​ថា​អ្នក​ចូល​ចិត្ត​ហាត់ប្រាណ​ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ការ​ញ៉ាំ​កាហ្វេ​ខ្មៅ​។

លោក​ស្រី​ឲ្យ​ដឹង​ទៀត​ថា កាហ្វេ​ខ្មៅ​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ប៉ូតាស្យូម និង​ម៉ង់​កានេស​ ដោយ​ថា​អ្នក​ញ៉ាំ​កាហ្វេ​ខ្មៅ​ជួយ​បន្ថយ​ហានិភ័យ​កើតជំងឺ​ធាត់ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។​

ញ៉ាំកាហ្វេខ្មៅ

ចុះ​តែ​ខ្មៅ​វិញ? តែ​ខ្មៅ​ក៏​មាន​ចំណុច​ល្អ​ប្រហាក់ប្រហែល​គ្នា​នឹង​កាហ្វេ​ខ្មៅ​ដែរ គ្រាន់តែ​ថា​តែ​ខ្មៅ​មាន​ជាតិ​កាហ្វេអ៊ីន​ទាប​ជាង​កាហ្វេ​ខ្មៅ​។ តែ​ខ្មៅ​ត្រូវ​អ្នក​ជំនាញអះ​អាង​ថា​ល្អ​សម្រាប់​សុខភាព គ្មាន​ជាតិ​ខ្លាញ់​ឆ្អែត និង​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។​ ការសិក្សា​បាន​រក​ឃើញ​ថា​អ្នក​ផឹក​តែ​ខ្មៅ​ទៀងទាត់​ជួយ​ឲ្យ​ស្រក​ទម្ងន់​។

អ៊ីចឹង​គួរ​ញ៉ាំតែ​ខ្មៅ ឬ​កាហ្វេ​ខ្មៅ? ការ​ជ្រើស​រើស​ញ៉ាំ​មួយ​ណា គឺ​អាស្រ័យ​លើ​ខ្លួន​យើង​ផ្ទាល់​ថា​កំពុង​ចង់​បាន​ផល​ប្រយោជន៍​ពី​កាហ្វេ​ខ្មៅ ឬ​តែ​ខ្មៅ​។ បើ​គ្នា​យើង​ ចូល​ចិត្ត​ហាត់ប្រាណ​ ការ​ញ៉ាំ​កាហ្វេ​ខ្មៅ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​គ្នា​យើង​ណា​ចង់​បន្ថយ​កាហ្វេ​អ៊ីន នោះ​តែ​ខ្មៅជា​ជម្រើស​ល្អ​បំផុត​។

លោកស្រី ​Sandhya ឲ្យ​ដឹង​ដែរ​ថា​ អ្នកមាន​បញ្ហា​ឡើង​សម្ពាធ​ឈាម​ខ្ពស់​គួរ​ចៀសវាង​កាហ្វេ​ខ្មៅ​ ហើយ​អ្នក​ផ្សេង​ទៀត​ក៏​អ៊ីចឹង​ដែរ មិន​គួរ​ញ៉ាំ​កាហ្វេ​ខ្មៅ​ពេល​ល្ងាច​នោះ​ទេ ព្រោះ​អាច​រំខាន​ដំណេក​បាន​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthshots.com/health-news/turns-out-you-actually-need-an-enzyme-to-reap-the-health-benefits-of-carrots-says-study/

កំណែ​ប្រែបច្ចុប្បន្ន

14/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ផឹកតែ ជួយដល់សុខភាពខួរក្បាល

ផឹកតែខ្មៅអាចជួយដល់សុខភាពបេះដូង និងការផ្ចង់អារម្មណ៍


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម