backup og meta

ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ

ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ

មាន​ជំនឿ​តៗគ្នា ញ៉ាំ​អាហារ​សាច់សុទ្ធ អាច​ប៉ូវ​កម្លាំង​បាន​ខ្លាំង ពិសេស​ពពួក​សាច់​ក្រហម​ដូច​ជា​សាច់​គោ សាច់​ជ្រូក សាច់​ចៀម កូន​ចៀម និង​កូន​គោ​ជាដើម ខណៈ​ទស្សនៈ​នេះ​អាច​ត្រឹម​ត្រូវ​ខ្លះ​ដែរ ប៉ុន្តែ​​ក៏​មាន​ហានិភ័យ​សុខភាព​ដូច​គ្នា។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​បង្ហាញ​ខ្លះៗ​ពី​គុណ​សម្បត្តិ និងគុណ​វិបត្តិ​ពេល​ញ៉ាំ​សាច់​សុទ្ធ​ឲ្យ​គ្នា​យើង​បាន​ដឹង។

១- គុណសម្បត្តិ

បង្កើន​ថាម​ពល​បាន​លឿន

មាន​ហេតុ​ផល​ជាច្រើន សម្រាប់​ក្មេងៗ​គួរ​ញ៉ាំ​អាហារ​សម្បូរ​សាច់​ក្រហម ព្រោះ​ជួយ​ឲ្យ​រាងកាយ និង​បញ្ហា​ស្មារតី​លូតលាស់​លឿន និង​រឹង​មាំ។ សាច់​ក្រហម គឺ​ជាប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ដែក ដែល​រាងកាយ​ត្រូវ​ការ​យ៉ាង​ចាំ​ចាច់ដើម្បី​បង្កើត​គ្រាប់​ឈាម​ក្រហម (Hemoglobin) ព្រោះ​ឈាម​​មាន​តួនាទី​សំខាន់ នាំ​យក​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​គ្រប់​កោសិកា​ទាំង​អស់​ក្នុង​រាងកាយ។

បើ​គ្មាន​ជាតិ​ដែក​គ្រប់​គ្រាន់ ដំណើរ​ការ​ទាំង​នេះ នឹង​ធ្លាក់​ចុះ នាំ​ឲ្យ​ជាតិ​ដែក ត្រូវ​​គេ​ចាត់​ទុក​ជា​សាធាតុ​រ៉ែ​ដ៏សំខាន់សម្រាប់​គ្រប់​គ្រង​កម្រិត​ថាម​ពល​ក្នុង​រាង​កាយ។ យោង​តាម​ការ​ណែនាំ​ចេញ​ផ្សាយ​លើ​កាសែត The New York Times គ្នា​យើង​ដែល​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក អាច​ប្រឈម​មាន​អារម្មណ៍​ល្ហិត​ល្ហៃ គ្មាន​កម្លាំង​កំហែង ដក​ដង្ហើម​ខ្លី និង​ឈឺ​ក្បាល។

ជួយប្រព័ន្ធ​ភាព​ស៊ាំ​កាន់​តែ​ខ្លាំង​ក្លា

មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ដ៏​ល្អ​មួយ ជា​គ្រឹះ​រឹង​មាំ​ជួយ​ឲ្យ​ជីវិត​រស់​នៅ​មាន​សុខភាព​ល្អ ពិសេស​អំឡុង​ពេល​រដូវ​ផ្តាសាយ​ចូល​មក​ដល់។ វិធី​សាស្ត្រ​អស្ចារ្យ​ជាង​គេ​ដើម្បី​ជួយ​ប្រព័ន្ធភាព​ស៊ាំ​កាន់​តែ​រឹង​មាំ គឺ​ត្រូវ​ប្រាកដ​ថា រាងកាយ​យើង​ទទួល​បាន​ជាតិ​ស័ង្កសី​គ្រប់​គ្រាន់។

ការសិក្សា​បញ្ជាក់ថា​ សាច់​គោ ១០០​ក្រាម មាន​ផ្ទុក​ជាតិ​ស័ង្កសី​សរុប​ដល់​ទៅ ៣៤% នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​នៅ​ពេល​យើង​ញ៉ាំ​ជាតិ​នេះ​ពី​អាហារ​ផ្សេងៗ​ទៀត ពិសេស​គ្រាប់​ធញ្ញជាតិ វា​នឹង​កាន់​តែ​ជួយ​រាងកាយ​មាន​លទ្ធផល​ទាញ​ជាតិ​ស័ង្កសី​ពី​សាច់​ក្រហម​កាន់​តែ​ខ្ពស់។

លើស​ពី​នេះ វេជ្ជបណ្ឌិត Rikki Keen ធ្លាក់​លើក​ឡើង​ថា អាហារ​ប្រភេទ​សាច់​អាំង​ដូច​ជាស្តេក ឬ​សាច់​ជ្រូកអាំង អាច​ជួយ​រាងកាយ​ជួសជុល​របួស​តូចៗ​លើ​សាច់​ដុំ​របស់​យើង តាមរយៈ​អាស៊ី​អាមីណូ​មាន​ក្នុង​សាច់​ទាំង​នេះ។

គាំទ្រ​ដល់​ការ​ធ្វើ​មេតាបូលីស

យើង​ទាំង​អស់​គ្នា គ្មាន​នរណា​ម្នាក់​ថា​មិន​ចង់​បាន​ការ​ធ្វើ​មេតាបូលីស​ក្នុង​រាងកាយ​បាន​ល្អ​នោះ​ទេ ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដំណើរ​ការ​មេតាបូលីស​យើង នឹង​ចុះខ្សោយ​បន្តិចម្តងៗ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​បាន គ្នា​យើង​ត្រូវ​ស្វែង​រក​អាហារ​ណា​ដែល​សម្បូរ​វីតាមីន B12 ដែល​ជា​វីតាមីន​ល្អ​បំផុត​ជួយ​ជំរុញ​ការ​ធ្វើ​មេតាបូលីស​ក្នុង​រាងកាយ។ អ្វី​កាន់​តែ​ពិសេស​នោះ គឺ​សម្រាប់​គ្នា​យើង​ចូល​ចិត្ត​ញ៉ាំ​សាច់​ក្រហម ដូច​ជា​សាច់​គោនោះ គឺ​ជាប្រភព​ជា​វីតាមីន B12 យ៉ាងច្រើន​ដែល​រាង​កាយ​យើង​ត្រូវ​ការ។

អត្ថបទ​ពាក់ព័ន្ធ៖

ពង្រឹង​សុខភាព​ខួរក្បាល

យើង​ទាំង​អស់​គ្នា សុទ្ធ​តែ​ចង់​មាន​សុខភាព​ខួរ​ក្បាល​ល្អ​យូរ​បំផុត​តាម​អាច​ធ្វើ​ទៅ​បាន ហើយ​វិធី​តែ​មួយ​គត់​អាច​ជួយ​ខួរ​ក្បាល​មាន​សុខភាព​ល្អ គឺត្រូវ​បន្ថែម​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ច្រើន។

យោង​តាម​ភ្នាក់​ងារ​ព័ត៌មាន CNN ការ​វិភាគ​លើ​ការ​សិក្សា​សរុប ៦៧ ដោយ​ប្រៀប​ធៀប​ទៅ​លើ​សាច់ធម្មជាតិ និង​សាច់កែ​ច្នៃ រាប់​បញ្ចូលទាំង​សាច់​គោ សាច់មាន់ ជ្រូក ចៀម ពពែ​ជាដើមនោះ​នាំ​ឲ្យ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា សាច់សត្វ​ធម្មជាតិ ដែល​យើង​និយម​ហៅ​ថា អាហារ​សរីរាង្គ​នោះ គឺ​មាន​គុណ​ប្រយោជន៍​ល្អ​ខ្លាំង​នៅ​ពេល​យក​មក​ចម្អិន​ជាអាហារ។ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា សាច់​សរីរាង្គ គឺ​មាន​ផ្ទុក​អាស៊ីដខ្លាញ់​អូមហ្គា ៣ រហូត​ដល់​ទៅ ៤៧% ច្រើនជាង​សាច់​ដែល​ចញ្ចឹម​តាម​កសិដ្ឋាន ឬ​កែ​ច្នៃ ដែល​នេះ​មានន័យ​ថា សាច់​ក្រហម​ធម្មជាតិ គឺ​ល្អ​ខ្លាំង​សម្រាប់សុខភាព​ខួរ​ក្បាល។

២- គុណ​វិបត្តិ

បង្កើន​ហានិភ័យ​កើត​មហារីក​ច្រើន​ប្រភេទ

ពពួក​សាច់​ក្រហម ជាយូរ​មក​ហើយ ត្រូវ​អ្នក​ស្រាវជ្រាវ​ចាត់​ទុក​ជា​កត្តា​មួយ​ជួយ​ជំរុញ​កើត​ជំងឺ​មហារីក។ ជាក់​ស្តែង សាច់​ក្រហម គឺ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ជំងឺ​មហារីក​ពោះ​វៀន​ធំ។ អ្នក​ស្រាវជ្រាវ​លើក​ឡើង​ថា គ្នា​យើង​ចូល​ចិត្ត​ញ៉ាំ​សាច់​ក្រហម នឹង​បង្កើន​ហានិភ័យ​មហារីក ២០-៣០ ភាគរយ។

លើស​ពី​នេះ សាច់​ក្រហម ក៏​មាន​ទំនាក់​ទំនង​ជាមួយ​ជំងឺមហារីក​លំពែង មហារីកសុដន់ មហារីក​ក្រពេញ​ប្រូស្តាត ជាដើម ហេតុ​នេះ ត្រូវ​កម្រិត​បរិមាណ​យើង​ញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។

អាច​នាំ​ឲ្យ​​កើតជំងឺ​ទឹក​នោម​ផ្អែម

សាច់​ក្រហម ក៏​មិន​ជា​ល្អ​ប៉ុន្មាន​សម្រាប់​សុខភាព​រាងកាយ​យើង​ទាំង​មូល​នោះ​ដែរ ហើយ​អាច​នាំ​ហានិភ័យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ បាន​ទៀត​ផង។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​សាលា​សុខភាព​សាធារណៈ នៃ​សាកល​វិទ្យាល័យ Harvard គ្នា​យើង​មាន​របប​អាហារ​សម្បូរ​សាច់​ក្រហម ប្រមាណ ៣,៥ ដង/សប្តាហ៍ នឹង​បង្កើន​ហានិភ័យ​វិវត្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម ក្នុង​នោះ មាន ៥០% គឺ​វិវត្ត​ទៅ​ជា​ទឹក​នោម​ផ្អែម​អំឡុង ៤​ឆ្នាំ​ទៅ​មុខ។

ប្រឈម​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរ​ក្បាល

មិនមែន​ជារឿង​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​ថា សាច់​ក្រហម​មិន​ចាំ​បាច់​សម្រាប់​សុខភាព​បេះដូង​នោះ។ យោង​តាម​ទស្សនាវដ្តី SFGate សាច់​ក្រហម នឹង​ធ្វើ​ឲ្យ​ជាតិ​កូលេស្តេរ៉ូល និង​ខ្លាញ់​ឆ្អែត​ក្នុង​រាង​កាយ​យើង​កើន​ឡើង។ កត្តា​នេះ មិន​ត្រឹម​តែ​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ថែម​ទាំង​នាំ​ឲ្យ​យើង​ឡើង​ទម្ងន់​ខ្លាំង​ទៀត​ផង ដែល​ជា​កត្តា​បង្កើន​មហានិភ័យ​ជំងឺ​លើស​ឈាម និង​សរសៃឈាម​បេះដូង។

មាន​ទំនាក់​ទំនង​នឹងការស្លាប់​មុន​អាយុ

កត្តា​ភាគ​ច្រើន​កើត​ចេញ​ពី​ចំណូល​ចិត្ត​ញ៉ាំ​អាហារ​សាច់​សុទ្ធ គឺ​នាំ​ឲ្យ​ស្លាប់​មុន​អាយុ។ ជាក់​ស្តែង ការ​សិក្សា​របស់​សាលា​វេជ្ជសាស្ត្រ Harvard រក​ឃើញ​ទំនាក់​ទំនង​រវាង​សាច់​ក្រហម និង​មូលហេតុ​នាំ​ឲ្យ​ស្លាប់ និង​អាច​ស្លាប់​ទាំង​វ័យ​ក្មេង បើ​សិន​ជាយើង​ញ៉ាំ​អាហារ​សម្បូរ​សាច់​ជារៀង​រាល់​ថ្ងៃ។ ករណី​ស្លាប់​ភាគ​ច្រើន គឺ​ដោយ​សារ​ជំងឺ​សរសៃ​ឈាម​បេះដូង និងជំងឺ​មហារីក​តែម្តង។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

8 Pros and Cons of Eating Red Meat You Need to Know About

កំណែ​ប្រែបច្ចុប្បន្ន

07/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម