backup og meta

ក្នុងខ្លួនមានជាតិពុលច្រើនពេក នឹងបង្ហាញសញ្ញាទាំងនេះចេញមក

ក្នុងខ្លួនមានជាតិពុលច្រើនពេក នឹងបង្ហាញសញ្ញាទាំងនេះចេញមក

ចំណី​អាហារ​ដែល​យើង​ញ៉ាំ​នៅ​ពេល​បច្ចុប្បន្ន​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​គីមី ព្រោះកាប្រើប្រាស់​ថ្នាំ​ឲ្យ​ឆាប់​បាន​ផល បូករួម​ថ្នាំ​ជួយ​រក្សា​ទុក​បាន​យូរ​ទៀត​នោះ ហើយពេល​យើង​ញ៉ាំ​ទាំង​មិន​លាង​សម្អាត​ត្រឹមត្រូវ ​វា​នឹង​កកកុញ​​ក្នុង​ខ្លួន។ ក្រោយ​មក​នឹង​​ត្រូវ​សាយភាយ​ចេញ​មក​ពី​រាងកាយ ដែល​បង្ហាញ​ឲ្យ​យើង​ដឹង ព្រោះ​បម្រែបម្រួល​​មួយ​ចំនួន។

លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា មិន​ត្រឹម​ចំណី​អាហារ​សម្បូរ​ជាតិ​គីមី​ច្រើន​នោះ​ទេ បើ​សូម្បី​បរិស្ថាន​ជុំវិញ​កន្លែង​រស់នៅ​មិន​ល្អ​រាង​កាយ​ច្បាស់​ជា​មាន​ផ្ទុក​ជាតិ​ពុល​ដូច​គ្នា​។ នៅ​ពេល​ណា​ដែល​រាងកាយ​មាន​សភាព​បែប​នេះ បញ្ជាក់​ថា ក្នុង​ខ្លួន​យើង​ពោរពេញ​ទៅ​ដោយ​ជាតិ​ពុល និង​ត្រូវ​រក​មធ្យោបាយ​កម្ចាត់​ចេញ បើ​មិន​ដូច្នេះ​ទេ​នឹង​បង្ក​ទៅ​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

១- អណ្ដាត​ឡើង​ស

ជា​ធម្មតា​ផ្ទៃ​អណ្ដោត​មាន​ពណ៌​ក្រហម​ប្រឿងៗ តែ​បើ​សង្កេត​ឃើញ​វា​ឡើង​ពណ៌​ស ឬ​លឿង បញ្ជាក់​ថា​ប្រព័ន្ធ​រំលាយ​អាហារ​យើង​កំពុង​តែ​ទទួល​រង និង​ប្រឆាំង​ជាមួយ​ជាតិពុល ដែល​លើស​នៅ​ក្នុង​ខ្លួន​ហើយ។ ដំណោះស្រាយ​គួរ​លេប​ថ្នាំ​វីតាមីន C ដើម្បី​ជួយ​ជំរុញ​ឲ្យ​រាងកាយ​កម្ចាត់​ជាតិ​ពុល។

២- ឧស្សាហ៍​ទល់​លាមក

មនុស្ស​ម្នាក់​ៗ​តែងតែ​បន្ទោបង់​ជា​រៀងរាល់​ថ្ងៃ តែ​បើ​សង្កេត​ឃើញ​ថា របប​អាហារ​នៅ​ដដែល តែ​បែរជា​ទល់​លាមក​ញឹកញាប់​ទៅ​វិញ ជា​រោគសញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ជាតិពុល​ក្នុង​ខ្លួន​យើង​ឡើង​ដល់​ដំណាក់កាល​លើស​កម្រិត​ហើយ។ អាស្រ័យ​ហេតុនេះ​ជម្រើស​ផឹកទឹក​ឲ្យ​ច្រើន និង​ព្យាយាម​ហាត់ប្រាណ​អាច​បញ្ចេញ​ជាតិ​ពុល​ទាំង​នោះ​តាម​រយៈ​ទឹក​នោម និង​ញើស។

៣- ប្រតិកម្ម​ចំពោះ​ក្លិន

អាការៈ​ប្រតិកម្ម​ទៅ​នឹង​ក្លិន​ខ្លាំង​ៗ​ដូចជា​វិល​មុខ ឈឺក្បាល ក្អួត​ចង្អោរ ចំពោះ​ក្លិន​ទឹកអប់ ក្លិន​ឈួល នោះ​មកពី​ជាតិ​ពុល​មាន​នៅ​ក្នុង​ខ្លួន​ខ្លាំង​ពេក។ ក្នុង​ករណី​បែប​នេះ គួរតែ​ញ៉ាំ​​អាហារ​ដូចជា​អង្ករសម្រូប ប្រូខូលី សារ៉ាយ ផ្លែ​ប៉ោម​ខៀវ ដើម្បី​កម្ចាត់​ជាតិ​ពុល និង​ស្តារ​មុខងារ​ថ្លើម ឲ្យ​ប្រសើរ​ឡើង​វិញ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ទឹកដោះម្ដាយក៏មានជាតិពុលដែរ តែកុំទាន់ភ័យ ស្វែង​យល់​បន្តិច​សិន

ក្រសួងសុខាភិបាល៖ កុំញ៉ាំត្រីក្រពត ៣ ប្រភេទ មានជាតិពុល បណ្តាលឲ្យស្លាប់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម