ដើម្បីបំបាត់ការស្រេកទឹក ពេលអាកាសធាតុក្តៅ គ្នាយើងខ្លះ ចូលចិត្តផឹកទឹកត្រជាក់ ហើយផ្អែមទៀត ដោយខ្លះ ផឹកសឹងរាល់ថ្ងៃ។ បើដូច្នេះ គួរកែប្រែទម្លាប់ឡើងវិញហើយ ព្រោះផឹកភេសជ្ជៈផ្អែមច្រើន បង្កឲ្យកើតជំងឺតម្រងនោម មិនចាញ់ផឹកស្រាប៉ុន្មាននោះទេ។
ការសិក្សាមួយលើបុរស និងស្រ្តី សម្បុរខ្មៅ នៅរដ្ឋ Missisippi របស់អាមេរិក រកឃើញថា អ្នកផឹកភេសជ្ជៈផ្អែមច្រើន ទាំងភេសជ្ជៈកំប៉ុង និងទឹកផ្លែឈើ មានហានិភ័យ ៦១% វិវត្តទៅកើតជំងឺតម្រងនោមរ៉ាំរ៉ៃ។ ការសិក្សានេះ ធ្វើឡើងពីឆ្នាំ២០០០-២០០៤ ហើយអ្នកស្រាវជ្រាវតាមដានលើអ្នកចូលរួមក្នុងការសិក្សាពីឆ្នាំ២០០៩-២០១៣។
ប៉ុន្ដែលទ្ធផលការសិក្សានេះ ពុំបានបញ្ជាក់ពីប្រភេទភេសជ្ជៈនីមួយៗដែលពាក់ព័ន្ធនឹងការបង្កឲ្យកើតជំងឺតម្រងនោមនោះទេ។
លោកវេជ្ជបណ្ឌិត Holly Kramer និង David Shoham នៃសាកលវិទ្យាល័យ Loyola នៅរដ្ឋ Chicago ដែលចូលរួមក្នុងការសិក្សា បញ្ជាក់ថា ការរកឃើញនេះពាក់ព័ន្ធនឹងសុខភាពសាធារណៈរបស់អាមេរិកក្នុងការកាត់បន្ថយការផឹកភេសជ្ជៈផ្អែមតាមរយៈការដំឡើងពន្ធ។
អត្ថបទពាក់ព័ន្ធ៖
ចំណែកអ្នកជំងឺតម្រងនោម Duane Sunwold ដែលចូលរួមផ្ដល់យោបល់ណែនាំក្នុងការសិក្សានេះ លើកឡើងថា លោកកែប្រែទម្លាប់ញ៉ាំ និងផឹក ដើម្បីការពារកុំឲ្យជំងឺកើតឡើងវិញ។ លោកណែនាំឲ្យអ្នកជំងឺតម្រងនោមផ្សេងទៀត ចាំបាច់កាត់បន្ថយផឹកភេសជ្ជៈផ្អែម។
[embed-health-tool-bmr]