នៅពេលនិយាយដល់ទឹកសុខភាព តិចនាំគ្នាច្រឡំថាទឹកថ្នាំ ផឹកដើម្បីល្អចុះ! មិនមែនអ៊ីចឹងទេ ទឹកសុខភាព គឺសំដៅលើទឹកធម្មតា មានលាយជាមួយផ្លែឈើ បង្កើនរសជាតិកាន់តែប្រសើរ ជួយឲ្យផឹកកាន់តែច្រើន។ ទឹកសុខភាព គ្នាយើងសុទ្ធតែអាចធ្វើឡើងដោយខ្លួនឯង ជាមួយរស់ជាតិផ្លែឈើយើងចូលចិត្ត ដូចជាត្រាចំណិតត្រសក់ ក្រូច ឪឡឹក ឬផ្លែឈើចំនួនទៀត ឬក៏អាចលាយចម្រុះផ្លែឈើទាំងនោះក៏បាន។ “Hello គ្រូពេទ្យ’ ពេលនេះ នឹងប្រាប់ពីអាថ៌កំបាំងពិតនៅពីក្រោយទឹកសុខភាព ពិតដូចគេលើកឡើងអត់។
១- ទឹកសុខភាពពិតជាល្អជាងទឹកជាធម្មតាមែនក៏អី?
ទឹកសុខភាព ត្រូវបានអះអាង មានផ្ទុកសារធាតុចិញ្ចឹម នៃសារធាតុយើងបានត្រាំដល់ទៅ ២០% ខណៈក្នុងអំឡុងពេលគ្មានភស្តុតាងសម្រាប់យកមកបញ្ជាក់នេះ បើទោះបីវាជាការពិតក៏ដោយ យើងនៅតែអាចមិនទទួលបានអត្ថប្រយោជន៍ច្រើនពីទឹកសុខភាព ដូចការរំពឹងទុកដែរ ព្រោះសារធាតុចិញ្ចឹម ២០% ដែលបានអះអាង គឺស្មើនឹងសារធាតុចិញ្ចឹមត្រសក់មួយផ្លែ ហេតុនេះ ប្រហែលត្រូវត្រាំផ្លែត្រសក់ ៥ផ្លែ ក្នុងដបទឹក ទើបអាចទទួលបានសារធាតុចិញ្ចឹមទាំងអស់ពីត្រសក់មួយផ្លែ។ ជំនួសមកវិញ បើយើងញ៉ាំត្រសក់មួយផ្លែតែម្តង គឺស្មើនឹងផឹកទឹកត្រសក់ត្រាំ។
ទម្រង់ទឹកសុខភាពពេញនិយមជាងគេ គឺយកក្រូចឆ្មារត្រាំក្នុងទឹក ព្រោះការបន្ថែមចំណិតក្រូចឆ្មារនៅក្នុងទឹក អាចបន្ថែមនូវរសជាតិមួយកម្រិតទៀត។ ទោះយ៉ាងណាក៏ដោយ បើអ្នកចង់ទទួលបានអត្ថប្រយោជន៍ពីវីតាមីន C កម្ចាត់ជាតិពុល និងទទួលបានសារធាតុចិញ្ចឹមផ្សេងទៀតពីក្រូចឆ្មារ យើងត្រូវច្របាច់ក្រូចឆ្មារចូលក្នុងទឹកតែម្តងទៅ។ តែកុំភ្លេចកូរឲ្យសព្វមុនផឹក ព្រោះជាតិអាស៊ីដអាចធ្វើឲ្យធ្មេញសឹកបាន។
និយាយឲ្យចំ ទឹកសុខភាពពិតជាមានគុណប្រយោជន៍មែន ប៉ុន្តែបើអ្នកចង់ទទួលបានសារធាតុចិញ្ចឹមពីផ្លែឈើ ជម្រើសល្អបំផុតត្រូវតែញ៉ាំផ្លែឈើនោះតែម្តង។
អត្ថបទពាក់ព័ន្ធ៖
- ទឹកសុខភាព
- មិនសូវផឹកទឹក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម
២- គុណប្រយោជន៍ពិសេសពីទឹកសុខភាព
យើងទាំងអស់គ្នាដឹងរួចមកហើយ ផឹកទឹកឲ្យបានគ្រប់គ្រាន់ មានសារសំខាន់ណាស់ ព្រោះបើរាងកាយមិនទទួលបានជាតិទឹកគ្រប់គ្រាន់ យើងនឹងប្រឈមខ្វះជាតិទឹកក្នុងខ្លួន។ បញ្ហាកង្វះជាតិទឹក នឹងធ្វើឲ្យខូចខាតគ្រប់មុខងារក្នុងរាងកាយ រួមមានចលនាឈាមរត់ ការរំលាយអាហារ ការកម្ចាត់សារធាតុពុល និងគ្រប់គ្រងសីតុណ្ហភាពរាងកាយជាដើម។ ដោយសារទឹកសុខភាពមានរសជាតិឆ្ងាញ់ គឺអាចជួយយើងផឹកបានកាន់តែច្រើនជាងទឹកធម្មតា មិនធ្វើឲ្យរាងកាយខ្វះជាតិទឹកនោះឡើយ។ បើផឹកទឹកសុខភាព ក៏ជួយឲ្យយើងចៀសផុតពីការផឹកភេសជ្ជៈមានជាតិស្ករខ្ពស់ ថែមទាំងមានអត្ថប្រយោជន៍ច្រើនដល់សុខភាព។ និយាយឲ្យពីរោះស្ដាប់ គុណសម្បត្តិរបស់ទឹកសុខភាព គឺគ្រាន់តែជួយយើងអាចទឹកបានច្រើនប៉ុណ្ណោះ។
បរិមាណទឹករាងកាយយើងត្រូវការ អាស្រ័យទៅលើទម្ងន់ សុខភាពទូទៅ កម្រិតធ្វើសកម្មភាព និងបរិស្ថានយើងរស់នៅ។ ដើម្បីឲ្យដឹងថា យើងបានផឹកទឹកគ្រប់គ្រាន់ ឬអត់ ចាំបាច់ត្រូវតែមើលពណ៌ទឹកនោម បើមានពណ៌ថ្លា ឬលឿងតិចៗនោះ មានន័យថា យើងផឹកទឹកគ្រប់គ្រាន់ហើយ។ ត្រូវចាំថា អ្វីក៏ដោយ ក៏មិនត្រូវឲ្យរាងកាយទទួលយកលើសលុបនោះដែរ ទឹកក៏ដូចគ្នា ព្រោះបើផឹកទឹកច្រើនពេករហូតដល់តម្រងនោមមិនអាចទទួលយក យើងនឹងប្រឈមមានគ្រោះថ្នាក់ដល់ជីវិត ដែលជាស្ថានភាពសុខភាពមួយ ហៅថា អ៊ីប៉ូណាត្រេមី (ជំងឺជាតិសូដ្យូមក្នុងឈាមថយចុះ) ដូច្នេះអ្វីដែលសំខាន់ ផឹកទឹកឲ្យបានគ្រប់គ្រាន់ជារឿងប្រសើរ។ គួរប្រឹក្សាជាមួយគ្រូពេទ្យ បើមានចម្ងល់ណាមួយពាក់ព័ន្ធ ទឹកសុខភាពយើងចង់ទទួលទាន។
[embed-health-tool-bmr]