យើងជាធម្មតា ទើបញ៉ាំអីហើយ លឿនបំផុតក៏ត្រូវការពេល ៣-៦ ម៉ោងដែរ ទើបអាហារទាំងនោះរលាយអស់ ធ្វើឲ្យយើងឃ្លានចង់ញ៉ាំរបស់ផ្សេងទៀត។ ប៉ុន្តែគ្នាយើងខ្លះ ឃ្លានគ្រប់ពេលតែម្តង ទោះទើបតែញ៉ាំឆ្អែតក៏ដោយ ឃើញអីផ្សេង ក៏ឃ្លានភ្លាមតែម្តង ខណៈបញ្ហានេះត្រូវគេជឿថា ជាប់ពាក់ព័ន្ធកត្តាសុខភាពមួយចំនួន រាប់ទាំងកត្តាផ្លូវចិត្តដែរ។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងពន្យល់ឲ្យគ្នាយើងបានដឹង។
១- កត្តាអ្វីខ្លះធ្វើឲ្យចេះតែឃ្លានញ៉ាំមិនចេះឆ្អែត?
មានកត្តាជាមួយចំនួន ធ្វើឲ្យមានបញ្ហាឃ្លានគ្រប់មុខបែបនេះ ដូចជា៖
– បញ្ហាសុខភាព
– ទំនាស់ជាមួយមិត្តភក្តិ គ្រួសារ និងមិត្តរួមការងារ
– ស្ត្រេស
– ស្ថានភាពហិរញ្ញវត្ថុ
– នឿយហត់។
២- គន្លឹះជួយបញ្ឈប់អារម្មណ៍ចេះតែចង់ញ៉ាំគ្រប់មុខ
– បង្ក្រាបភាពស្រ្តេស៖ ក្រៅពីបន្ធូរស្ត្រេសដោយការញ៉ាំ យើងអាចសាកល្បងអ្វីផ្សេង អាចជាការហាត់ប្រាណ ដូចជា យូ៉ហ្កា សមាធិ ឬដកដង្ហើមវែងៗ។
– បំបាត់ភាពអផ្សុក៖ គ្នាយើងភាគច្រើន ចូលចិត្តញ៉ាំនៅពេលអផ្សុក ខណៈវិធីនេះ មិនល្អសម្រាប់សុខភាព និងស្ថានភាពលុយកាក់ប៉ុន្មានទេ។ ត្រូវព្យាយាមស្ដាប់ចម្រៀង មើលកុន ឬទៅ Gym នៅពេលមានអារម្មណ៍ឃ្លាន។
– បង្ការកុំឲ្យញ៉ាំច្រើន៖ វិធីនេះ ត្រូវឈប់ទិញអាហារមកស្ដុកទុកក្នុងផ្ទះ ព្រោះពេលយើងមើលឃើញអាហារទាំងនោះញឹកញាប់ ក៏ជាមូលហេតុ ធ្វើឲ្យចង់ញ៉ាំភ្លាមៗដូចគ្នា។
– អាហារសម្រន់សុខភាព៖ បើមិនអាចរារាំងអំណាចឃ្លានរបស់ខ្លួនបាន គួរធ្វើការផ្លាស់ប្ដូរពីអាហារមិនល្អ មកជាអាហារមានសុខភាពល្អវិញ ដូចជាបន្លែ ផ្លែឈើ ឬសណ្ដែក។ យ៉ាអួរ មួយចាន ផ្សំជាមួយផ្លែស្ត្ររប៊ើរី ប្លូប៊ែរី ផ្លែគីវី និងប្រភេទសណ្ដែកមួយចំនួនទៀត អាចជួយបន្ថែមរសជាតិឆ្ងាញ់ និងមានសុខភាពល្អ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកមានជំងឺផ្លូវចិត្តគ្រប់ប្រភេទ បណ្ដាលមកពីកត្តាទាំង៣នេះ
- កំហុសមិនមែនជាបរាជ័យទេ! វិធីសាស្ត្រនេះអាចជួយឲ្យសប្បាយចិត្តវិញបាន
– កុំបង្អត់អាហារខ្លួនឯង៖ កំហុសធំមួយគ្នាយើងតែងធ្វើដោយមិនដឹងខ្លួន គឺព្យាយាមញ៉ាំតិច និងញឹកញាប់ ដើម្បីកាត់បន្ថយចំនួនកាឡូរី បង្ខំចិត្តខ្លួនឯង ញ៉ាំអាហារសុខភាពដដែលៗ និងចៀសវាងការញ៉ាំហួសប្រមាណ។ ទោះជាវិធីនេះ ល្អ និងមានប្រសិទ្ធភាពក៏ដោយ ប៉ុន្តែអាចប្រើបានចំពោះគ្នាយើងមានសតិអារម្មណ៍ខ្ពស់ប៉ុណ្ណោះ ខណៈគ្នាយើងខ្លះទៀត បើប្រើវិធីនេះ នឹងកាន់តែធ្វើឲ្យឃ្លានពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយនៅពេលមួយយើងលែងគ្រប់គ្រងការស្រេកឃ្លានបាន យើងនឹងញ៉ាំកាន់តែច្រើនជាងមុន ស្មើ ឬលើសបរិមាណអាហារយើងបានតមទៅទៀត។
– ស្វែងរកការគាំទ្រ៖ សម្រកទម្ងន់ និងព្យាយាមគ្រប់គ្រងស្រេកឃ្លាន គឺពិតជាពិបាក ពិសេសនៅពេលយើងព្យាយាមធ្វើតែម្នាក់ឯង ទាំងមិនឲ្យសមាជិកគ្រួសារ ឬមិត្តភក្តិណាមួយដឹង។ ជំនួយទាំងផ្លូវកាយ នឹងផ្លូវចិត្ត យើងទទួលបាន អាចជួយយើងធ្វើការសម្រកទម្ងន់បានជោកគជ័យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]