backup og meta

ដើម្បីសុខភាពល្អ កុំប្រើគ្រឿងផ្សំទាំងនេះច្រើនពេកក្នុងម្ហូបអាហារ

ដើម្បីសុខភាពល្អ កុំប្រើគ្រឿងផ្សំទាំងនេះច្រើនពេកក្នុងម្ហូបអាហារ

ដើម្បី​ឲ្យ​ម្ហូប​អាហារ​កាន់តែ​មាន​រសជាតិ គេ​បាន​បន្ថែម​គ្រឿង​ទេស​ជាច្រើន​ក្នុង​នោះ​មាន​ប្រេង​ខ្យង ម្សៅ​ស៊ុប ឬ​ដុំ​ស៊ុប​ជាដើម។ តែ​យើង​ភាគច្រើន​មិន​បាន​ដឹង​ពី​ផល​ប៉ះពាល់ ឬ​វិធី​ធ្វើ​របស់​គ្រឿង​ផ្សំ​ទាំង​នោះ​ឡើយ។

លោក​វេជ្ជបណ្ឌិត ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ឲ្យ​ដឹង​ថា គ្រឿង​ផ្សំ​សម្រាប់​អាហារ​មាន​ស្ករ អំបិល ទឹកត្រី ខ្លាញ់ សុទ្ធតែ​ប៉ះពាល់​ទាំងអស់ ប្រសិនបើ​ប្រើ​ច្រើន​ហួស​កម្រិត។ ប៉ុន្តែ​នៅ​ពេល​យើង​ប្រើ​ត្រឹមត្រូវ តាម​កម្រិត វា​មិនប៉ះពាល់​ ឬប៉ះពាល់​ក្នុង​កម្រិត​ទាប។ ចំណែក​គ្រឿង​ផ្សំ​បន្ថែម​ពី​នោះ​មាន​ប្រេង​ខ្យង ម្សៅ​ស៊ុប ឬ​ដុំ​ស៊ុប គឺ​វា​ផលិត​ឡើង​មាន​សារធាតុ​គីមី​ច្រើន និង​ជា​គ្រឿង​រសជាតិ​សិប្បនិម្មិត។

គ្រឿងផ្សំHello_គ្រូពេទ្យ

វេជ្ជបណ្ឌិត​ដដែល​បាន​បន្ថែម​ថា ថ្មី​ៗ​នេះ​អ្នក​ស្រាវជ្រាវ​នៅ​បរទេស​បាន​រក​ឃើញ​ថា ប្រេង​ខ្យង​​ដែល​យើង​និយម​ប្រើ​ច្រើន​រាល់ថ្ងៃ​នេះក្នុង​ម្ហូប​ឆា​ ឬ​ប្រឡាក់​សាច់​ បាន​បង្ក​ឲ្យ​ទៅ​ជា​មហារីក​ខ្លាំង​ជាង​គ្រឿង​ផ្សំ​ដទៃទៀត​ផង។

ញ៉ាំ​ស្ករ​ច្រើន​ក៏​មាន​ផល​ប៉ះពាល់ ប្រៃ​ពេក​ក៏​មិន​បាន ហើយ​គេ​ទើប​រក​ឃើញ​ថា ប្រេង​ខ្យង​បាន​​បង្ក​ទៅ​ជា​មហារីក ហើយ​ប្រទេស​ខ្លះ​មានការ​ហាម​ឃាត់​ ដើម្បី​កុំឲ្យ​ប្រជាជន​មាន​ជំងឺ។ ចំណែក​ដុំ​ស៊ុប​វិញ ក៏​មិន​ប្រាកដ​ថា គេ​ពិតជា​យក​សាច់​មាន់ ជ្រូក ទៅ​រំងាស់​ចេញ​ជា​ដុំ​មក​តូច​ៗ ហើយ​លក់​ក្នុង​តម្លៃ​ថោក​ឲ្យ​យើង​ដែរ“។

បច្ចុប្បន្ន​អ្វី​ដែល​គួរឲ្យ​បារម្ភ​បំផុត​ គឺ​ស្ករ ព្រោះ​ថា​ស្ករ​ខ្លះ​មិន​មែន​សុទ្ធ ១០០% ឡើយ ដោយ​មួយ​ចំនួន​មាន​លាយ​ជាមួយ​មេ​ស្ករ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Chemophobia: Don’t fear ingredients in your food!- https://www.foodingredientfacts.org/chemophobia/
Inside the food industry: the surprising truth about what you eat – https://www.theguardian.com/lifeandstyle/2015/feb/21/a-feast-of-engineering-whats-really-in-your-food
How to Use Up Leftover Ingredients So They Don’t Go in The Food – https://www.cookinglight.com/cooking-101/techniques/use-up-leftover-ingredients
Why The FDA Has Never Looked At Some Of The Additives – https://www.npr.org/sections/thesalt/2015/04/14/399591292/why-the-fda-is-clueless-about-some-of-the-additives-in-our-food

កំណែ​ប្រែបច្ចុប្បន្ន

24/11/2022

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 24, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម