ឈឺក្បាលប្រកាំង (Migraine) ជាបញ្ហាឈឺក្បាលញឹកញាប់ កើតឡើងត្រង់ផ្នែកជាច្រើននៃក្បាល ហើយមិនងាយជាដាច់នោះទេ។ យើងអាចលេបថ្នាំ ដើម្បីបំបាត់បញ្ហានេះ ប៉ុន្ដែវាជាវិធីបណ្ដោះអាសន្ន ព្រោះការឈឺក្បាល នឹងកើតឡើងវិញដដែល។
ឈឺក្បាលប្រកាំង (Migraine) ជាបញ្ហាឈឺក្បាលញឹកញាប់ កើតឡើងត្រង់ផ្នែកជាច្រើននៃក្បាល ហើយមិនងាយជាដាច់នោះទេ។ យើងអាចលេបថ្នាំ ដើម្បីបំបាត់បញ្ហានេះ ប៉ុន្ដែវាជាវិធីបណ្ដោះអាសន្ន ព្រោះការឈឺក្បាល នឹងកើតឡើងវិញដដែល។
ទោះយ៉ាងណា មានអាហារមួយចំនួន ជួយបង្កើនការការពារ និងប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ដែលយើងអាចញ៉ាំប្រចាំថ្ងៃ ដើម្បីកុំឲ្យបញ្ហានេះ កើតឡើង។ ខាងក្រោមនេះ ជាប្រភេទអាហារជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ។
ផ្លែប៊ឺរ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំងទៀត។ ផ្លែប៊ឺរ សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា Lutein និង Zeaxanthin ជួយបំបាត់បញ្ហាឈឺក្បាលខ្លាំង និងការពារបញ្ហានេះ មិនឲ្យកើតមានទៀតផង។
ត្រីសាលម៉ុន សម្បូរដោយអាស៊ីខ្លាញ់ អូម៉េហ្កា ៣ (Omega-3 fatty Acids) និងវីតាមីន B-2 ដែលជួយការពារប្លាកែត មិនឲ្យកកជាដុំ ឬស្អិត ដែលជាកត្តាមួយ បង្កឲ្យឈឺក្បាលញឹកញាប់។ វាក៏ជួយកាត់បន្ថយការរលាក និងជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំងផងដែរ។
ដំឡូងផ្អែម មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ វាថែមទាំងជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំងថែមទៀត។ ដំឡូងផ្អែម សម្បូរដោយវីតាមីន C វីតាមីន B1 និងប៉ូតាស្យូម ដែលជួយកាត់បន្ថយការឈឺចាប់ នៅពេលយើងឈឺក្បាល។
អត្ថបទពាក់ព័ន្ធ៖ ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ បណ្ដាលឲ្យឈឺក្បាលប្រកាំង
ការខ្សោះជាតិទឹក ជាមូលហេតុមួយ បណ្ដាលឲ្យឈឺក្បាល ដូច្នេះការផឹកទឹក ឬញ៉ាំផ្លែឈើសម្បូរជាតិទឹក ដូចជា ឪឡឹក ការ៉ុត ត្រសក់ អាចជួយបំពេញជាតិទឹក និងបំបាត់ការឈឺក្បាល។
យើងដឹងហើយថា ក្រូចឆ្មា សម្បូរដោយវីតាមីន C ហើយការផឹកទឹកក្រូចឆ្មា ជួយប្រឆាំងបញ្ហាឈឺក្បាល។ នៅពេលយើងឈឺក្បាល យើងលាយទឹកក្រូចឆ្មា ជាមួយទឹក ១កែវ និងអំបិល ២ស្លាបព្រាកាហ្វេ ផឹកបាន។ វាជួយកាត់បន្ថយការរលាក និងធ្វើឲ្យអារម្មណ៍ល្អ។
បើតាមការសិក្សា សារធាតុ Riboflavin ដែលនៅក្នុងវីតាមីន B មានប្រសិទ្ធភាពខ្លាំងប្រឆាំងនឹងបញ្ហាឈឺក្បាលប្រកាំង ហើយសារធាតុនេះ សម្បូរនៅក្នុងយ៉ាអួរ។ សម្រាប់អ្នកមានបញ្ហាឈឺក្បាលប្រកាំង អាចញ៉ាំយ៉ាអួរប្រចាំថ្ងៃ ដើម្បីការពារកុំឲ្យបញ្ហាឈឺក្បាលប្រកាំងកើតឡើង។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕