backup og meta

ប្រហែសមិនបានទេ ទម្លាប់ញ៉ាំយឺតម៉ោងជាប្រចាំ អាចគ្រោះថ្នាក់ដល់បេះដូង

ប្រហែសមិនបានទេ ទម្លាប់ញ៉ាំយឺតម៉ោងជាប្រចាំ អាចគ្រោះថ្នាក់ដល់បេះដូង

អ្នក​​ចូល​ចិត្ត​ញ៉ាំ​ចំណី​ចំណុក​​យប់​ៗ ឬ​អាហារ​​​​​ល្ងាច​យឺត​ម៉ោង​ អាច​​​​បង្ក​ជា​បញ្ហា​ជា​ជំងឺ​បេះ​ដូង​បាន​ នេះ​បើ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​​​នៅ​សហរដ្ឋអាមេរិក។

ការ​សិក្សា​ពិសោធ​​មួយ​ ដោយ​​​តាម​ដាន​លើ ស្ត្រី​អ្នក​ស្ម័គ្រ​ចិត្តសុខភាពល្អមាំមួន​​​ ​១១២​នាក់​ ដោយ​ពិនិត្យ​មើល​ទម្លាប់​​ញ៉ាំ​ថ្មី​​​​រយៈ​ពេល ​១​ឆ្នាំ។ អ្នក​ស្ម័គ្រ​​ចិត្ត​បាន​​តម្រូវ​ឱ្យ​បញ្ចូល​​ទិន្នន័យ​កាល់ឡូរី​ដែល​ពួក​​​គេ​ទទួល​បាន​​ ទៅ​ក្នុង​កម្មវិធី​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​។

លទ្ធផល​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​​១២​ខែ អ្នក​ដែល​មាន​ទម្លាប់​ញ៉ាំ​ថ្មី​ ​ដែល​យឺត​ម៉ោង ពោល​គឺ​ពី​ ៦​ល្ងាច ឬ​ដល់​៨​យប់ ធ្វើ​ឱ្យ​​សុខភាព​បេះ​ដូង​ពួក​គេ​កាន់​តែ​ចុះ​ខ្សោយ​។ អ្នក​ស្រាវជ្រាវ​បាន​ឃើញ​ថា អ្នក​​ញ៉ាំ​ចំណី​អាហារ​យប់ ក្រោយ​ម៉ោង ​៦​ល្ងាច ​​ មាន​សម្ពាធ​ឈាម​ខ្ពស់ និង​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង រួម​ទាំង​ជាតិ​កាល់​ឡូរី​ខ្ពស់ ដែល​ធ្វើ​ឱ្យ​ពួក​គេ​​អាច​កើត​ជា​ជំងឺ​បេះ​ដូង។ អ្នក​ស្រាវជ្រាវ​សម្គាល់​ឃើញទៀត​ថា ទោះ​បី​ជា​​ ជាតិ​កាល់ឡូរី​ត្រឹម​តែ​១​% ដែល​រាង​កាយ​ស្រូប​ចូល​នៅ​ពេល​យប់​ដូច​នោះ ក៏​បង្ក​ជា​បញ្ហា​ដូច​ខាង​លើ​នេះ​ដែរ។​

អត្ថបទ​ពាក់​ព័​ន្ធ៖

ផ្អែក​តាម​ការ​ស្រាវជ្រាវ​មុន​ៗ ក៏​បាន​បញ្ជាក់​ដែរ​ថា ទម្លាប់​ញ៉ាំ​​អាហារ​នៅ​វេលា​យប់​ៗ ពិត​ជា​ធ្វើ​ឱ្យ​ឡើង​ទំងន់ ហើយ​រាង​កាយ​ពិបាក​ដុត​រំលាយ​អាហារ​ ដែល​ហេតុ​ផល​នេះ សុទ្ធ​សឹង​​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​​ផង។ ដោយ​ឃើញ​ពី​​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត Nour Makarem សាស្រា្តចារ្យ​នៃ​សាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក និង​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា៖ “ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ពិត​ជា​មាន​ឥទ្ធិពល​ណាស់ ដែល​អាច​បង្ការ​ពី​ជំងឺ​បេះ​ដូង​បាន ដែល​យើង​គួរ​គប្បី​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​យើង​ញ៉ាំ និង​បរិមាណ​​ដែល​ត្រូវ​​ញ៉ាំ​’៕ ​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ​ឬព្យាបាលជូនទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/326990.php#1

កំណែ​ប្រែបច្ចុប្បន្ន

18/11/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Nov 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម