អ្នកចូលចិត្តញ៉ាំចំណីចំណុកយប់ៗ ឬអាហារល្ងាចយឺតម៉ោង អាចបង្កជាបញ្ហាជាជំងឺបេះដូងបាន នេះបើផ្អែកតាមការស្រាវជ្រាវនៅសហរដ្ឋអាមេរិក។
ត្រួតពិនិត្យដោយ ជីព ចិត្ត
អ្នកចូលចិត្តញ៉ាំចំណីចំណុកយប់ៗ ឬអាហារល្ងាចយឺតម៉ោង អាចបង្កជាបញ្ហាជាជំងឺបេះដូងបាន នេះបើផ្អែកតាមការស្រាវជ្រាវនៅសហរដ្ឋអាមេរិក។
ការសិក្សាពិសោធមួយ ដោយតាមដានលើ ស្ត្រីអ្នកស្ម័គ្រចិត្តសុខភាពល្អមាំមួន ១១២នាក់ ដោយពិនិត្យមើលទម្លាប់ញ៉ាំថ្មីរយៈពេល ១ឆ្នាំ។ អ្នកស្ម័គ្រចិត្តបានតម្រូវឱ្យបញ្ចូលទិន្នន័យកាល់ឡូរីដែលពួកគេទទួលបាន ទៅក្នុងកម្មវិធីរបស់ក្រុមអ្នកស្រាវជ្រាវ។
លទ្ធផលដែលគួរឱ្យកត់សម្គាល់បានបង្ហាញឱ្យឃើញថា ១២ខែ អ្នកដែលមានទម្លាប់ញ៉ាំថ្មី ដែលយឺតម៉ោង ពោលគឺពី ៦ល្ងាច ឬដល់៨យប់ ធ្វើឱ្យសុខភាពបេះដូងពួកគេកាន់តែចុះខ្សោយ។ អ្នកស្រាវជ្រាវបានឃើញថា អ្នកញ៉ាំចំណីអាហារយប់ ក្រោយម៉ោង ៦ល្ងាច មានសម្ពាធឈាមខ្ពស់ និងជាតិស្ករក្នុងឈាមកើនឡើង រួមទាំងជាតិកាល់ឡូរីខ្ពស់ ដែលធ្វើឱ្យពួកគេអាចកើតជាជំងឺបេះដូង។ អ្នកស្រាវជ្រាវសម្គាល់ឃើញទៀតថា ទោះបីជា ជាតិកាល់ឡូរីត្រឹមតែ១% ដែលរាងកាយស្រូបចូលនៅពេលយប់ដូចនោះ ក៏បង្កជាបញ្ហាដូចខាងលើនេះដែរ។
ផ្អែកតាមការស្រាវជ្រាវមុនៗ ក៏បានបញ្ជាក់ដែរថា ទម្លាប់ញ៉ាំអាហារនៅវេលាយប់ៗ ពិតជាធ្វើឱ្យឡើងទំងន់ ហើយរាងកាយពិបាកដុតរំលាយអាហារ ដែលហេតុផលនេះ សុទ្ធសឹងមានទំនាក់ទំនងនឹងជំងឺទឹកនោមផ្អែមផង។ ដោយឃើញពីបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត Nour Makarem សាស្រា្តចារ្យនៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក និងជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា៖ “ទម្លាប់រស់នៅប្រចាំថ្ងៃពិតជាមានឥទ្ធិពលណាស់ ដែលអាចបង្ការពីជំងឺបេះដូងបាន ដែលយើងគួរគប្បីយកចិត្តទុកដាក់លើអ្វីដែលយើងញ៉ាំ និងបរិមាណដែលត្រូវញ៉ាំ’៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត