backup og meta

អ្នកកើតជំងឺស្លេកស្លាំង អាហារទាំងនេះអាចជួយ​បាន​

អ្នកកើតជំងឺស្លេកស្លាំង អាហារទាំងនេះអាចជួយ​បាន​

ជាទូទៅ​មាន​កត្តា​ជា​ច្រើន​ដែល​អាច​បង្ក​ជា​ជំងឺ​ស្លេកស្លាំង។ ពេល​ខ្លះ​ជំងឺ​នេះ កើត​ឡើង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក  វីតាមីន​ណាមួយ​ដូចជា​អាស៊ីដ​ហ្វូលិក និង វីតាមីន បេ១២។ ជំងឺ​ស្លេកស្លាំង​មាន​ន័យ​ថា អ្នក​មាន​គ្រាប់​កោសិកា​ឈាម​ក្រហម​តិច​ជាង​ធម្មតា ​ឬកោសិកា​ឈាម​ក្រហម​និមួយៗ របស់​អ្នក​មាន​សមាស​ធាតុ​អេម៉ូក្លូប៊ីន តិច​ជាង​ធម្មតា។

ជំងឺ​ស្លេក​ស្លាំង​ដោយ​ខ្វះ​សារធាតុ​ដែក ជា​ជំងឺ​កង្វះ​អាហារូបត្ថម្ភ​ដែល​សាមញ្ញ​បំផុត​នៅ​លើ​ពិភពលោក នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​នៅ​ឆ្នាំ ២០០១ ពី Office of Dietary Supplements ។ អ្នក​អាច​មាន​អារម្មណ៍​ថា​នឿយ​ហត់ សមត្ថភាព​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ធ្លាក់​ចុះ ហើយ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​ធ្លាក់​ចុះ​ផង​ដែរ។ របប​អាហារ​នៃ​ជំងឺ​ស្លេកស្លាំង គឺ​អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ដែក​ច្រើន ដើម្បី​បំពេញ​កង្វះ​សមាស​ធាតុ​នេះ។

១- តួ​នាទី​នៃ​សមាសធាតុ​ដែក​ក្នុង​រាងកាយ

តួ​នាទី​ចម្បង​របស់​សមាស​ធាតុ​ដែក គឺ​នាំ​អុកស៊ីសែន​ទៅ​ក្នុង​រាង​កាយ។ វា​ជា​សមាសធាតុ​គីមី ដែល​អេម៉ូក្លូប៊ីន​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​គ្រប់​ផ្នែក​ទាំង​អស់​ក្នុង​រាងកាយ។ សមាស​ធាតុ​ដែក ភាគ​ច្រើន​ស្តុក​ទុក​នៅ​ក្នុង​ថ្លើម​និង​សាច់​ដុំ។ សមាស​ធាតុ​ដែក​មាន​នៅ​ក្នុង​អាហារ​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​ពីរ​ទំរង់ haem និង non-haem។ Haem iron គឺ​ងាយ​ស្រួល​ស្រូប​ចូល​រាង​កាយ​ជាង និង​មាន​ក្នុង​ប្រភេទ​សាច់​សត្វ រួម​ទាំង​បសុបក្សី និង​ត្រី។ Non-haem iron ភាគ​ច្រើន​មាន​នៅ​ក្នុង​រុក្ខជាតិ​ ដូច​ជា សណ្តែក និង​ប្រភេទ​បន្លែ​បៃតង​ជា​ច្រើន។ វា​ក៏​មាន​នៅ​ក្នុង​អាហារ​ជា​ច្រើន​ដូច​ជា នំបុ័ង គ្រាប់​ធញ្ញជាតិ អាហារ​ប្រភេទ​ម្សៅ។

សមាស​ធាតុ​ដែក​ដែល​អ្នក​ត្រូវ​ការ​ប្រចាំ​ថ្ងៃ អាស្រ័យ​លើ​អាយុ ​និង​ភេទ​របស់​អ្នក។ អ្នក​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ថា តើ​អ្នក​គួរ​តែ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ដែក​កម្រិត​ណា ប្រសិន​បើ​កើត​ជំងឺ​ស្លេកស្លាំង។ បុរស​និង​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី ៥១ឆ្នាំ គួរ​តែ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ដែក ៨​មិល្លីក្រាម ក្នុង​មួយ​ថ្ងៃ រី​ឯស្ត្រី​ដែល​មាន​អាយុ​ចាប់​ពី​១៩ ដល់ ៥០ គួរ​តែ​បរិភោគ ១៨មិល្លីក្រាម ក្នុង​មួយ​ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖ មានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក អាហារទាំងនេះល្អខ្លាំង

២- ការ​គ្រប់គ្រង​តុល្យភាព​ជាតិ​ដែក​ក្នុង​រាងកាយ​របស់​អ្នក

ដើម្បី​រក្សា​តុល្យភាព​ជាតិ​ដែក​ក្នុង​រាង​កាយ អ្នក​គួរ​តែ​ពិចារណា​ពី​កម្រិត​ជាតិ​ដែក ដែល​អ្នក​ទទួល​បាន​និង​អ្នក​បាត់បង់។ ជាតិ​ដែក បាត់បង់​តាម​រយៈ​លាមក ទឹក​នោម ស្បែក ការ​បែក​ញើស សក់ និង​ក្រចក។ សម្រាប់​ស្ត្រី វា​តែង​តែ​បាត់​បង់​នៅ​ពេល​មក​រដូវ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ការ​ជាតិ​ដែក​ច្រើន​ក្នុង​របប​អាហារ។

យើង​ត្រូវ​ការ​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់​ពី​របប​អាហារ​ដើម្បី​រក្សា​តុល្យភាព​ជាតិ​ដែក​ឲ្យ​បាន​យូរ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សមាសធាតុ​ដែល​អ្នក​ទទួល​បាន មិន​អាច​បំពេញ​តម្រូវ​ការ​ជាតិ​ដែក​ប្រចាំ​ថ្ងៃ​បាន​នោះ​ទេ ដូច្នេះ​រាង​កាយ​របស់​អ្នកត្រូវ​រក្សា និង​បង្កើត​សមាស​ធាតុ​ដែក​ឡើង​វិញ​ដើម្បី​ឲ្យ​វា​គ្រប់​គ្រាន់។

ប្រសិន​បើ​អ្នក​មិន​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់ បរិមាណ​ជាតិ​ដែក​ដែល​មាន នឹង​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។ សមាស​ធាតុ​ដែល​រក្សា​ទុក និង​ត្រូវ​ប្រើប្រាស់​នៅ​ពេល​ដែល​រាងកាយ​ត្រូវ​ការ ប្រសិន​បើ​រាងកាយ​នៅ​តែ​បន្ត​ត្រូវ​ការ ជាតិ​ដែក​ដែល​មាន​នឹង​ប្រើ​អស់​ហើយ​កង្វះ​ជាតិ​ដែក​នឹង​កើត​ឡើង នោះ​អ្នក​នឹង​មាន​ជំងឺ​ស្លេកស្លាំង។

សមាសធាតុ​ដែក​មាន​ពីរ​ប្រភេទគឺ heme និង non-heme iron។ សមាសធាតុ​ប្រូតេអ៊ីន​បាន​ពី​សត្វ ដូច​ជា សាច់គោ និង សាច់​មាន់ គឺ​ជា​ប្រភព heme iron ដ៏​ចម្បង ដែល​អ្នក​អាច​ទទួល​បាន​ក្នុង​រាង​កាយ បាន​យ៉ាង​ងាយ ស្រួល។ អាហារ​ដែល​បាន​ពី​រុក្ខជាតិ​ដូច​ជា ស្ពៃ​ខ្មៅ និង សណ្ដែក​កួរ ជា​ប្រភព non-heme iron ដ៏​ចម្បង​ផង​ដែរ។ Non-heme iron គឺ​មិន​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ក្នុង​រាងកាយ​ដូច heme iron នោះ​ទេ។ វីតាមីន សេ ដែល​សម្បូរ​នៅ​ក្នុង ប៉េងប៉ោះ និង​ម្រេច នៅ​ក្នង​ប្រភព​នៃ​អាហារ non-heme មាន​ជាតិ​ដែក​ដែល​អាច​ជុំរុញ​ឲ្យ​អ្នក​ទទួល​បាន​ក្នុង​រាងកាយ។

៣- អាហារ​ដែល​ជា​ប្រភព​នៃ​ជាតិ​ដែក​ល្អ​បំផុត​សម្រាប់​ជំងឺ​ស្លេក​ស្លាំង

គ្រឿង​សមុទ្រ

គ្រឿង​សមុទ្រ​ភាគ​ច្រើន​ដូច​ជា​លៀស​សមុទ្រ មឹក ខ្យង​ខ្ចៅ គ្រំ ត្រីមឹក និង​អយ​ស្ទ័រ ជា​ប្រភព​នៃ​ជាតិ​ដែក​ដ៏​សំបូរ​បែប។ ប្រភេទ​ត្រី​សម្បូរ​ខ្លាញ់​មួយ​ចំនួន ដូច​ជា​ត្រី​សាលម៉ុន ត្រី​ធូណា ត្រី​ស្បៃ​កា ត្រី anchovies ក៏​សំបូរ​ជាតិ​ដែក​ច្រើន​ដែរ។ អយស្ទ័រ​នៅ​តំបន់​ប៉ាស៊ីហ្វិច សំបូរ​ដោយ​ជាតិ​ដែក​ខ្ពស់​បំផុត​ដែល​មាន​ជាតិ​ដែក ៧,២មិល្លីក្រាម ក្នុង ១០០ ក្រាម។​ ការ​បរិភោគ​គ្រឿង​សមុទ្រ ឬប្រភេទ​ត្រី​សម្បូរ​ខ្លាញ់ ឲ្យ​បាន​បី​ដង​ក្នុង​រៀងរាល់​សប្តាហ៍​អាច​ជួយ​ឲ្យ​អ្នក​មិន​ស្លេកស្លាំង។ ប្រសិន​បើ​អ្នក​បារម្ភ​ពី​អាហារ​ដែល​មាន​ស្តុក​ទុក​ដោយ​ប្រើ​ជាតិ​បារត អ្នក​អាច​ស្វែង​យល់​ពី​ប្រភព​​អាហារ​​ផ្សេង​ទៀត​នៅ​ក្នុង​បញ្ជី​នេះ។ អ្នក​អាច​អាន​ពី​អត្ថប្រយោជន៍​របស់​ត្រី​សម្បូរ​ខ្លាញ់​បន្ថែម។

អត្ថបទបពាក់ព័ន្ធ៖ ថ្នាំខ្លាញ់ត្រីល្អ តើ​អាច​ជួយអ្នកជំងឺទឹកនោមផ្អែម បានប៉ុនណា?

ផ្លែ​ប៉ែស ផ្លែ​ព្រូន និង​ទំពាំង​បាយ​ជូរ​ក្រៀម

ពិត​ជា​ល្អ​មែន​ទែន ដែល​ផ្លែ​ឈើ​ក្រៀម​ទាំង​បី​សំបូរ​ជាតិ​ដែក។ អ្នក​បរិភោគ​ផ្លែ​ព្រូន​ក្រៀម១០០ ក្រាម កឺមាន​ជាតិ​ដែក ៦ មិល្លីក្រាមនៅក្នុងនោះ។ វា​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​មែន​ទែន ដោយ​គ្រាន់​តែ​បរិភោគ​អាហារ​ទាំង​នេះ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ទទួល​បាន​ជាតិ​ដែក។ អ្នក​គ្រាន់តែ បរិភោគ​ផ្លែ​ប៉ែស ផ្លែ​ព្រូន និង​ទំពាំង​បាយ​ជូរ​ក្រៀម លាយ​ចូល​គ្នា​មួយ​ចាន សម្រាប់​អាហារ​ពេល​ព្រឹក បរិភោគ​ជា​អាហារ​ថ្ងៃ ឬ​ធ្វើ​ជា​បង្អែម​បរិភោគ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​កុំ​ឲ្យ​កើត​ជំងឺ​ស្លេកស្លាំង។

ល្ង

អ្នក​ប្រហែល​ជា​មិន​ដឹង​នោះ​ទេ ថា​ល្ង ជា​ប្រភព​នៃ​ជាតិ​ដែក​ដ៏​ល្អ​ផង​ដែរ។ ល្ង​មួយ​ស្លាបព្រា មាន​ជាតិ​ដែក ៣,២ មិល្លីក្រាម។ អ្នក​ក៏​អាច​យក ល្ង​ទៅ​បន្ថែម​លើ​អាហារ​ជា​ច្រើន​ប្រភេទ។ មនុស្ស​ភាគ​ច្រើន​តែង​តែ​ញ៉ាំ​ល្ង ក្នុង​ប្រភេទ​អាហារ​ដុត​ម្សៅ​ធញ្ញជាតិ ការ៉េម ឬ រោយ​លើ​ប្រភេទ​សាច់។

ម្សៅ​ធញ្ញជាតិ (Oatmeal)

បើ​និយាយ​ពី​ម្សៅ​ធញ្ញជាតិ (Oatmeal) គឺ​មាន​ជាតិ​ដែក​ច្រើន។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ វា​ក៏​មាន​អាស៊ីដ Phytic ដែល​រារាំង​ការ​ស្រូប​យក​ជាតិ​ដែក​បាន​ដែរ ដូច្នេះ​សូម​កុំ​យក​ម្សៅ​ធញ្ញជាតិ ជា​ប្រភព​អាហារ​ចម្បង​ដើម្បី​ទទួល​បាន​ជាតិ​ដែក។ ម្សៅ​ធញ្ញជាតិ​ត្រឹម​តែ​មួយ​កែវ មាន​ពពួក​វីតាមីនបេ រួម​ទាំង​បេ១២ ដែល​មាន​សារៈសំខាន់​សម្រាប់​អ្នក​ដែល​កើត​ជំងឺ​ស្លេកស្លាំង។

ផ្សិត

ផ្សិត​ក៏​ជា​ប្រភព​នៃ​ជាតិ​ដែក​ដែរ។ វា​ជា​អាហារ​ដែល​មាន​ផ្ទុក​ riboflavin niacin​ ជាតិ​ដែក បេតា​គ្លុយ​កង់ ដែល​ជា​សមាស​ធាតុ ធ្វើ​ឲ្យ​កោសិកា​ភាព​ស៊ាំ​ដំណើរ​ការ។ វា​អាស្រ័យ​លើ​ប្រភេទ​ផ្សិត​ដែល​អ្នក​បរិភោគ ដែល​ផ្សិត​មួយ​ដើម​អាច​មាន​សមាសធាតុ ដែក​រហូត​ដល់​៨មិល្លីក្រាម។

គ្រាប់​ផ្លែឈើ (Nuts)

គ្រាប់​ផ្លែ​ឈើ គឺ​ជា​ប្រភព​ជាតិ​ដែក​ដ៏​សំខាន់​មួយ​ទៀត​ដែល​មាន រស​ជាតិ​ឆ្ងាញ់។ ទោះ​បី​ជា​គ្រាប់​ផ្លែ​ឈើ​មិន​សំបូរ​ជាតិ​ដែក​ខ្លាំង​ យ៉ាងណា​ក៏​ដោយ​គ្រាប់ Pistachio នៅ​តែ​ជា​ប្រភព​ជាតិ​ដែក​ដ៏​ល្អ​ផង​ដែរ ដែល​មាន​ជាតិ​ដែក​ ១៥មិល្លីក្រាម ក្នុង​គ្រាប់​ផ្លែ​ឈើ​១០០ ក្រាម។

ផ្លែ​ប៉ោម និង ល្មើ

ផ្លែ​ប៉ោម និង ល្មើ អាច​ជួយ​បង្កើន​កម្រិត​ជាតិ​ដែក​នៅ​ក្នុង​ឈាម។ ដោយ​គ្រាន់​តែ​បន្ថែម​ផ្លែ​ប៉ោម និង​ ល្មើ មួយ​ចំណិត​ទៅ​ក្នុង​​ម្សៅ​ធញ្ញជាតិ ទឹក​ដោះ​គោ​ជូរ ឬ​អាហារ​សម្រន់ វា​អាច​ធ្វើ​ឲ្យ​អាហារ​របស់​អ្នក​កាន់​តែ​ឆ្ងាញ់​និង​បង្កើន​កម្រិត​ជាតិ​ដែក​ថែម​ទៀត​ផង។

ប៉េង​បោះ

ប៉េងប៉ោះ​មាន​សមាសធាតុ​សំខាន់​ពីរ​សម្រាប់​ជំនួយ​ជំងឺ​ស្លេកស្លាំង គឺ​វីតាមីន សេ និង លីកូពែន (Lycopene) ។ វិតាមីន សេ អាច​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​ស្រូប​យក​ជាតិ ដែក​បាន​យ៉ាង​ងាយ​ស្រួល​រី​ឯ លីកូពែន ជា​សមាសធាតុ​សំខាន់​ដែល​ជួយ​ប្រឆាំង​និង​ជំងឺ​ជា​ច្រើន​ ជា​ពិសេស​ជំងឺ​មហារីក។ បន្លែ​នេះ​សំបូរ​ទៅ​ដោយ សមាស​ធាតុ Beta Carotene និង​វីតាមីន E ដែល​ជំនួយ​ស្បែក​និង​សក់។ ដោយ​គ្រាន់​តែ​បរិភោគ​ប៉េងប៉ោះ​មួយ​ឬ​ពីរ​ផ្លែ​រៀងរាល់​ថ្ងៃ វា​នឹង​អាច​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក ស្រូប​យក​ជាតិ​ដែក​បាន​កាន់​តែ​ច្រើន។ ប្រសិន​បើ​អ្នក​ចូលចិត្ត​ទឹក​ក្រឡុក អ្នក​អាច​ថែម​ប៉េងប៉ោះ មួយ​ផ្លែ​ទៅ​ក្នុង​ទឹក​ក្រឡុក​របស់​អ្នក ឬ​ក៏​ផឹក​តែ​ឯង​ក៏​បាន វា​នឹង​អាច​ឲ្យ​រាងកាយ​របស់​អ្នក មាន​ជាតិ​ដែក​ និង​ស្រូប​យក​វីតាមីន សេ។

ទឹកឃ្មុំ

នេះ​ជា​អាហារ​មាន​ជាតិ​ផ្អែម​ដែល​ជួយ​បញ្ឈប់​ជំងឺ​ស្លេកស្លាំង។ ទឹក​ឃ្មុំ គឺ​ល្អ​សំរាប់រាងកាយ​របស់​អ្នក និង​មាន​ជាតិ​ដែក​ល្មម​គួរ​សម​ដែរ។ ទឹក​ឃ្មុំ​ ១០០​ក្រាម​​ មាន​ជាតិ​ដែក ០,៤២ ក្រាម។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​មាន​សមាសធាតុ​ម៉ាញ៉េស្យូម​និង​ស្ពាន់ ដែល​អាច​ជួយ​បង្កើន​បរិមាណ​អេម៉ូក្លូប៊ីន​នៅ​ក្នុង​ឈាម​របស់​អ្នក។ ទឹក​ឃ្មុំ​មិន​ត្រឹម​តែ​ល្អ សម្រាប់​ឈាម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជំនួយ​ស្បែកទៀត​ផង។

ប័រ​សណ្តែក

នរណា​ដែល​ថា​មិន​ចូល​ចិត្ត​ញ៉ាំ ប័រ​សណ្តែក? ប័រ​សណ្តែក​គឺ​ជា​ប្រភព​ជាតិ​ដែក​ដ៏​ល្អ និង​ងាយ​ចូល​ទៅ​ក្នុង រាង​កាយ។ មាន​វិធី​ជា​ច្រើន ដែល​ប័រ​សណ្តែក​អាច​យក​ទៅ​ប្រើ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ។ អ្នក​អាច​យក​ប័រ​សណ្តែក​ញ៉ាំ​ជាមួយ​នំបុ័ង​អាំង​ជា​អាហារ ពេល​ព្រឹក ​ញ៉ាំ​សាំងវិច PB និង J ជាមួយ​នំបុ័ង​ស្រូវ​សាលី​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ បន្ថែម​ជាមួយ​ទឹក​ដោះ​គោ​ជូរ បរិភោគ​ចេក​ជាមួយ​ប័រ​សណ្តែក ឬ​ញ៉ាំ​វា​ក្នុង​ក្រឡ​តែ​ម្តង! ប័រ​សណ្តែក​ត្រឹម​តែ​២​ស្លាប​ព្រា មាន​ជាតិ​ដែក ០,៦មិល្លីក្រាម។

ស៊ុត

ស៊ុត​មាន​ជាតិ​ប្រូតេអ៊ីន។ មិន​តែ​ប៉ុណ្ណោះ​ស៊ុត​ក៏​មាន​វីតាមីន​ច្រើន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​នឹង​ជួយ​រាងកាយ​របស់​អ្នក​កុំ​ឲ្យ​មាន​ជំងឺ​ស្លេកស្លាំង។ ស៊ុត​ធំ​មួយ មាន​ជាតិ​ដែក ១ មិល្លីក្រាម។ ស៊ុត​ពិត​ជា​ងាយ​ស្រួល​មែន​ទែន​ដើម្បី​ប្រើ​ក្នុង​អាហារ។ សូម​កុំ​បារម្ភ​ថា​ ស៊ុត​អាច​ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ុល​របស់​អ្នក​កើន​ឡើង។​ ការ​ពិត​ទៅ​ស៊ុត​មាន​ជាតិ​កូលេស្តេរ៉ុល​មែន ប៉ុន្តែ​វា​មិន​អាច​ធ្វើ​ឲ្យ​មាន​ជាតិ​កូលេស្តេរ៉ុល​ក្នុង​ឈាម​ទេ​ ដូច្នេះ​អ្នក​អាច​ញ៉ាំ​ជា​អាហារ​ពេល​ព្រឹក​ពេល​ខ្លះ​ចិញ្ច្រាំ​ជាមួយសាឡាដ ញ៉ាំ​ជា​មួយ​បាយ ឬ​ក៏​យក​ទៅ​កូរ​ ឆា​ជា​អាហារ​ផ្សេងៗ។

អត្ថបទពាក់ព័ន្ធ៖ ស៊ុតល្អម៉េចខ្លះចំពោះស្រីៗមានផ្ទៃពោះ? អាចញ៉ាំស៊ុតស្ទើរឆ្អិនបានអត់?

នំបុ័ង​គ្រាប់​ធញ្ញជាតិ

គ្រាន់​តែ​នំបុ័ង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​មួយ​ចំណិត នឹង​បំពេញ​តម្រូវ​ការ​ជាតិ​ដែក​ប្រចាំ​ថ្ងៃ​របស់​អ្នក​បាន ៦ភាគរយ។ នំបុ័ង​គ្រាប់​ធញ្ញជាតិ​ទាំងមូល គឺ​ជា​ប្រភព​នៃ​ជាតិ​ដែក non-heme ដែល​នឹង​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​អាច​ប្រឆាំង​និង​កង្វះ​ជាតិ​ដែក។​ អ្នក​អាច​បរិភោគ​នំបុ័ង​គ្រាប់​ធញ្ញជាតិ ដែល​ល្អ​សម្រាប់​សុខភាព ជា​ជាង​បរិភោគ​នំបុ័ង​ស​ធម្មតា ដើម្បី​បង្កើន​ជាតិ​ដែក​ជា​រៀងរាល់​ថ្ងៃ។

Beet

Beets ពិត​ជា​មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រឆាំង​និង​ជំងឺ​ស្លេកស្លាំង។ បន្លែ​ប្រភេទ​នេះ មាន​ជាតិ​ដែក ដែល​ជួយ​អ្នក​ជួស​ជុល​កោសិកា​ឈាម​ក្រហម​និង​ជួយ​ឲ្យ​វា​ដំណើរ​ឡើង​វិញ។ វា​អាច​ផ្តល់​អុកស៊ីសែន​ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ។ អ្នក​បរិភោគ Beets ជាមួយ​ទឹក​ក្រូច​នៅ​ពេល​ព្រឹក​ឡើង ឬ​ចិត​ជា​ចំណិត​ញ៉ាំ​ជាមួយ​សាឡាដ។ អ្នក​ក៏​អាច​យក​វា​ទៅ​ដុត​ដើម្បី​ធ្វើ​ជា​អាហារ​ពេល​ល្ងាច​ដ៏​ឆ្ងាញ់​ផង​ដែរ។ ត្រឹម​ប្រាកដ​ថា អ្នក​ទិញ Beetsសរីរាង្គ ដូច្នេះ​អ្នក នឹង​មិន​ញ៉ាំ​ផលិតផល​ដែល​បង្កាត់​ឡើយ។

ស្ពៃ​ពុយ​ឡេង

វា​ជា​បន្លែ​បៃតង​ដ៏​ពេញ​និយម​បំផុត​ដែល​ជួយ​ប្រឆាំង​និង​ជំងឺ​ស្លេកស្លាំង។​ ស្ពៃ​ពុយ​ឡេង ផ្ទុក​ជាតិ​កាល់ស្យូម វីតាមីន​ A E C B៩ ជាតិសរសៃ beta-carotene និង ជាតិ​ដែក។ ស្ពៃ​ពុយ​ឡេង​មួយ​ពែង​មាន​ជាតិ​ដែក ៣,២ មិល្លីក្រាម ដែល​អាច​បំពេញ​តម្រូវ​ការ​ជាតិ​ដែក​ក្នុង​របប​អាហារ​របស់​អ្នក​បាន​២០ភាគរយ ។ អ្នក​អាច​បន្ថែម ស្ពៃ ពុយឡេង​ទៅ​ទឹក​ផ្លែឈើ​ពណ៌​បៃតង ដាក់​ក្នុង សាំងវិច ឬ​ចម្អិន​ពីរ​បី​សន្លឹក សម្រាប់​ធ្វើ​ជា​ស៊ុប​ស្ពៃ​ពុយ​ឡេង​ដែល​សំបូរ​ដោយ​ជាតិ​ដែក។

សូកូឡា​ខ្មៅ

សូកូឡាខ្មៅ​មួយ​អោន មាន​ជាតិ​ដែក​៥ក្រាម!។ ម្សៅ​កាកាវ​មូយ​ពែង មាន​ជាតិ​ដែក ១១,៩ ក្រាម​ហើយ សូកូឡា​ទឹក​ដោះ​គោ​មួយ​បន្ទះ​មាន​ជាតិ​ដែក១,១ ក្រាម។​ ដូច​ច្នេះ​សូកូឡា ពិត​ជា​ជួយ​ទប់​ស្កាត់​ជំងឺ​ស្លេកស្លាំង។ ប្រសិន​បើ​អ្នក​កំពុង​តែ​មាន​អារម្មណ៍​ថា​នឿយ​ហត់ ធុញ​ទ្រាន់ និង​ចាប់​អស់​កម្លាំង​​ អ្នក​ប្រហែល​ជា​មាន ជំងឺ​ស្លេកស្លាំង​ហើយ។ អ្នក​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​តេស្ត​ឈាម និង​ដឹង​ពី​លទ្ធ​ផល។ អ្នក​គ្រាន់​តែ​បរិភោគ​អាហារ​ទាំង​ ១៥ មុខ​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ទប់​ស្កាត់​ជំងឺ​ស្លេកស្លាំង​និង​មាន​ថាមពល​ពេញ​មួយ​ថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Top 15 Foods to Fight Anemia (You Will Love #10). http://naturalon.com/top-15-foods-to-fight-anemia-you-will-love-10/view-all/. Accessed February 5, 2017.

Diets Suitable for People with Anaemia. http://patient.info/health/diets-suitable-for-people-with-anaemia. Accessed February 5, 2017.

Daily Meal Plan for People With Anemia. http://www.livestrong.com/article/364683-daily-meal-plan-for-people-with-anemia/. Accessed February 5, 2017.

កំណែ​ប្រែបច្ចុប្បន្ន

31/12/2019

អត្ថបទ​ដោយ TAING Bunchhorng

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ TAING Bunchhorng · កែ Dec 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម