ផ្លែទន្លាប់គឺជាប្រភេទផ្លែឈើដែលសំបូរទៅដោយវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់យើង។ ជាក់ស្ដែង វីតាមីនC នៅក្នុងផ្លែទន្លាប់អាចជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ និងការពារយើងពីជំងឺបេះដូង។
បន្ថែមពីនេះ ផ្លែទន្លាប់ក៏មានជាតិសរសៃរលាយខ្ពស់ ដែលជួយពន្យឺតការរំលាយកាបូអ៊ីដ្រាត ដោយការពារការកើនឡើងជាតិស្ករក្នុងឈាម។ ដូច្នេះហើយ គ្នាយើងគប្បីញ៉ាំផ្លែឈើមួយប្រភេទនេះជាប្រចាំ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពទាំងនេះ។
ពិតណាស់ ផ្លែទន្លាប់សំបូរទៅដោយជាតិសរសៃ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងជាតិរ៉ែ ដែលមានគុណប្រយោជន៍ប្រឆាំងនឹងការក្រិនសរសៃឈាម ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានដែរ។ ជាមួយគ្នានេះដែរ ជាតិសរសៃនៅក្នុងផ្លែទន្លាប់ក៏ជួយដោះស្រាយបញ្ហាកូលេស្តេរ៉ូលខ្ពស់បានផងដែរ។
លើសពីនេះ ផ្លែទន្លាប់អាចជួយថែទាំសុខភាពភ្នែករបស់យើងយ៉ាងពូកែស័ក្ដិសិទ្ធិ។ ផ្លែទន្លាប់មួយផ្លែមានផ្ទុកវីតាមីនA ច្រើនជាងពាក់កណ្ដាលនៃតម្លៃប្រចាំថ្ងៃ ដែលមានសារសំខាន់ចំពោះសុខភាពភ្នែក។ ម្យ៉ាងវិញទៀត វាក៏សំបូរទៅដោយសារធាតុLutein ដែលអាចជួយការពារប្រឆាំងនឹងជំងឺភ្នែកផ្សេងៗផងដែរ។
៣. ការពារពីជំងឺទឹកនោមផ្អែម និងកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ
សំបកផ្លែទន្លាប់មានផ្ទុកសារធាតុFlavenoids ជាភ្នាក់ងារប្រឆាំងនឹងជំងឺទឹកនោមផ្អែម ព្រមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលប្រឆាំងនឹងការកើតឡើងនៃសារធាតុadvanced glycation end products (AGEs) ដ៏គ្រោះថ្នាក់ ហើយវាកើតឡើងនៅពេលប្រូតេអ៊ីន ឬជាតិខ្លាញ់លាយបញ្ចូលគ្នាជាមួយនឹងស្ករក្នុងឈាម។ សារធាតុនេះមានពាក់ព័ន្ធទៅនឹងជំងឺទឹកនោមផ្អែម និងផលវិបាកសុខភាពរយៈពេលវែងថែមទៀតផង។
ផ្លែទន្លាប់ក៏មានប្រភពដ៏ល្អនៃវីតាមីនA និងC ក៏ដូចជាម៉ង់ហ្គាណែស ដែលជួយឲ្យឈាមកក។ វាក៏មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដទៃទៀត ដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរ រួមមានជំងឺមហារីក និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលផងដែរ។