backup og meta

តិចអត់ដឹង ទឹក​ត្រសក់​មាន​ប្រយោជន៍​ដល់​សុខភាព​ខ្លាំង

តិចអត់ដឹង ទឹក​ត្រសក់​មាន​ប្រយោជន៍​ដល់​សុខភាព​ខ្លាំង

ត្រសក់ ស្ដាប់​ហើយ គ្នា​យើង​គ្រប់​គ្នា​សឹង​តែ​ធ្វើ​ព្រងើយ ព្រោះ​គ្រាន់​តែ​ជា​បន្លែ​មួយ​ប្រភេទ​ប៉ុណ្ណោះ។ ចុះ​ទម្រាំ​ទឹក​ត្រសក់​ទៀត ដឹង​តែ​អត់​ខ្វល់​មិន​ខាន​ តែ​តាម​វេជ្ជសាស្ត្រ ទឹក​ត្រសក់មាន​ប្រយោជន៍​ច្រើន​សន្ធឹក​សន្ធាប់​ដល់​សុខភាព​យើង​ទាំង​អស់​គ្នា។ ចាំ “Hello គ្រូពេទ្យ” ប្រាប់​ម៉េច​បាន​អ៊ីចឹង!

១- ជួយរាងកាយមានជាតិទឹកគ្រប់គ្រាន់

ពេល​ខ្លួន​យើង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ យើង​អាច​រក្សា​កម្ដៅ (សីតុណ្ហភាព) ក្នុង​ខ្លួន​ឲ្យ​មាន​តុល្យភាព ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​មាន​សុខភាព​ល្អ និង​សម្អាត​ជាតិ​ពុល​ក្នុង​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ សរីរាង្គ​គ្រឿង​ក្នុង​យើង ​អាច​បំពេញ​មុខងារ​បាន​យ៉ាង​ល្អ​ពេញ​មួយ​ថ្ងៃ។

ឯ​ទឹក​ត្រសក់​វិញ មាន​លក្ខណៈ​ពិសេស​ច្រើន (រ៉ែ និង​វីតាមីន) ដែល​រក្សា​ខ្លួន​យើង​ឲ្យ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់។ ត្រូវ​ចាំ​ថា ពេល​ធ្វើ​ទឹក​ត្រសក់ ត្រូវ​ប្រើ​ទឹក​សុទ្ធ ឬ​ទឹក​ស្អាត។ ទឹក​អត់​ល្អ អាច​មាន​មេរោគ។

២- មានវីតាមីន និងរ៉ែសំខាន់ៗ

ទោះ​ទឹក​សំខាន់​ចំពោះ​រាង​កាយ​យើង​ខ្លាំង​ក៏​ដោយ តែ​ទឹក​អត់​មាន​វីតាមីន​ទេ។ ដើម្បី​ឲ្យ​មាន​វីតាមីន និង​រ៉ែ​សំខាន់ៗ​ច្រើន យើង​អាច​ញ៉ាំ​ទឹក​ត្រសក់​បាន។ បើ​លាយ​ជាមួយ​ផ្លែ​ឈើ​ផ្សេងៗ ទឹក​ត្រសក់​អាច​ជា​ប្រភព​អង់ទីអុកស៊ីដង់ (ជា​សារធាតុ​ប្រឆាំង​នឹង​ភាព​ចាស់ ប្រឆាំង​រោគ​មហារីក ប្រឆាំង​សាធាតុ​បំផ្លាញ​រាង​កាយ​ផ្សេងៗ) ដ៏​ល្អ។

៣- រក្សាសម្ពាធឈាមល្អ

ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គាំង​បេះដូង ឬ​តម្រង​នោម សុទ្ធ​តែ​ជា​ប្រភេទ​ជំងឺ​បំផ្លាញ​យើង​ទាំង​អស់។ ការពារ​កុំ​ឲ្យ​កើត​ជំងឺ​ទាំង​នេះ រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​តុល្យភាព ជា​រឿង​សំខាន់​បំផុត។ ហើយ​វិធី​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម គឺ​ផឹក​ទឹក​ត្រសក់។ នេះ​ក៏​ដោយសារ​បន្លែ​មិន​មាន​ផ្ទុក​ជាតិសូដ្យូម (ជាតិ​ប្រៃ/អំបិល)។

៤- បង្អន់រឿងឃ្លាន

បើ​ឃ្លាន​ផ្ដេសផ្ដាស​ទាំង​មិន​ទាន់​ដល់​ម៉ោង​បាយ​ផង សាក​ផឹក​ទឹក​ត្រសក់​សិន។ វា​អាច​ជួយ​ទប់​ការ​ឃ្លាន​បាន​មួយ​រយៈ។ ញ៉ាំ​បាយ ឬ​របស់​ផ្ដេសផ្ដាស​គ្មាន​ពេល​វេលា នឹង​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ។

៥- ជួយស្បែក

ចង់​បាន​ស្បែក​កាន់​តែ​ល្អ​ប្រសើរ ទឹក​ត្រសក់​ក៏​ជា​ជម្រើស​ដ៏​ល្អ​ឥតខ្ចោះ​ដែរ។ ជាតិ​ស៊ីលីកា​ (silica) នៅ​ក្នុង​ត្រសក់ ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង។ សាច់​ត្រសក់​វិញ ក៏​ជា​ភ្នាក់ងារ​ជួយ​កុំ​ឲ្យ​ស្បែក​រមាស់ ឬ​រំខាន ដោយសារ​មុន​ដែរ។

៦- ជួយសាច់ដុំ

ជាតិ​ស៊ីលីកា​ក្នុង​ត្រសក់ មិន​គ្រាន់​តែ​ជួយ​ស្បែក​ល្អ​ស្អាត​ប៉ុណ្ណោះ​ទេ ក៏​ជួយ​ដល់​ជាលិកា​សាច់​ដុំ យើង​ផង​ដែរ។ ផឹក​ទឹក​ត្រសក់​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ជួយ​ដល់​សាច់​ដុំ និង​សុខភាព​ជា​ទូទៅ​របស់​យើង។

៧- មានធាតុអង់ទីអុកស៊ីដង់

សម្បូរ​ដោយ​អង់ទីអុកស៊ីដង់ (ប្រឆាំង​នឹង​ភាព​ចាស់ រោគ​មហារីក និង​សាធាតុ​បំផ្លាញ​រាង​កាយ​ផ្សេងៗ) ត្រសក់​អាច​ជួយ​រាងកាយ​យើង​ប្រឆាំង​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ទុក្ខ​ទោស​ដល់​រាង​កាយ។ ឥទ្ធិពល​ជួយ​ឲ្យ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​របស់​វា ក៏​អាច​ជួយ​សម្អាត​ជាតិ​ពុល​កក​ចាល់​ក្នុង​រាង​កាយ​យើង​ផង​ដែរ។

៨- ប្រឆាំងមហារីក

ទឹក​ត្រសក់ ជា​ជម្រើស​ដ៏​ល្អ បើ​ចង់​ការពារ​មហា​រីក បើ​ទោះ​វា​មិន​អាច​ជួយ​បាន​ការពារ​បាន​ទាំង​ស្រុង​ក៏​ដោយ។

យើង​គួរ​ផឹក​ទឹក​ត្រសក់​ក្នុង​អំឡុង​ពេល ១៥-២០ នាទីក្រោយ​​ចម្រាញ់​យក​ទឹក​រួច។ កុំ​ទុក​ត្រូវ​ខ្យល់​យូរ​ ព្រោះ​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​គីមី និង​បាត់​បង់​ជីវជាតិ។ វិធី​ងាយៗ ​ពុំ​ចាំ​បាច់​កំដៅ​វា​ទេ បើ​អាច​គួរ​លាយ​ជាមួយ​ការ៉ុត ប៉េងប៉ោះ មើម​ស្ពៃ​ក្រហម ដើម្បី​បង្កើន​រសជាតិ។ ភាគ​ច្រើន​គេ​ចូលចិត្ត​លាយ​វា​ជាមួយ​អំបិល និង​ម្រេច​បន្តិច។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

8 Great Benefits of Drinking Cucumber Water (+5 Recipes) http://bembu.com/cucumber-water-recipes-and-benefits/ Accessed June 11, 2017

កំណែ​ប្រែបច្ចុប្បន្ន

18/01/2021

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ផ្លែឪឡឹកអាចជាឱសថធម្មជាតិ ជួយប្រុសៗមាន​បញ្ហាលិង្គមិនងាយឡើង​រឹង​

ញ៉ាំផ្លែប៉ោមរាល់ថ្ងៃមានប្រយោជន៍ដល់បេះដូង ឆ្អឹង និងពោះវៀន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jan 18, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម