backup og meta

អាហារ​ ១០ ប្រភេទ ប៉ូវខួរក្បាល និងផ្តល់ថាមពលខ្លាំង

អាហារ​ ១០ ប្រភេទ ប៉ូវខួរក្បាល និងផ្តល់ថាមពលខ្លាំង

ខួរ​ក្បាល​​ មួយ​ថ្ងៃៗ​ធ្វើ​ការ​ងារ​ច្រើន​ម៉ោង​ណាស់ ហេតុ​នេះគួរ​តែប៉ូវ និងឲ្យខួរ​ក្បាល​សម្រាកខ្លះ​ផង ដើម្បី​ជួយ​ពង្រឹង​ស្មារតី ពិសេស​ផ្ចង់​អារម្មណ៍លើ​ការ​ងារ​តែ​ម្តង។ វិធី​ប៉ូវ​ខួរ​ក្បាលឲ្យ​មានថាមពល​ខ្លាំង​ក្លា ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្ររក​ឃើញមាន​ក្នុង​ប្រភេទ​ចំណី​អាហារ​មួយចំនួន ​ជួយខួរ​ក្បាល​ដំណើរ​ការ​ដល់​កំពូល ហេតុ​នេះ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​ពី​អាហារ ១០ប្រភេទ ល្អ​បំផុត​សម្រាប់​សុខភាព​ខួរ​ក្បាល។

១- ទឹក

ទឹក ​ជា​សារធាតុ​ដ៏​សំខាន់​សម្រាប់​មនុស្ស ព្រោះ ៧០%​ នៃ​ខ្លួន​ប្រាណ​យើង ​គឺ​ជា​ទឹក ដូចនេះញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាង​តិច ២​លីត្រ​/ថ្ងៃ​ ប៉ុន្តែ​អ្នកខ្លះ នៅ​តែ​មិន​អាច​ផឹក​តាម​ការ​ណែនាំ​នេះនៅ​​ឡើយ។ គ្រប់​មុខ​ងារ​ក្នុង​រាងកាយ អាច​ដំណើរ​ការ​ទៅ​បាន ​អាស្រ័យ​លើ​ទឹក​នេះ​ឯង បើ​និយាយ​ពី​គ្រឿង​យន្ត​វិញ ប្រៀប​បាន​ទៅ​នឹង​ប្រេង​ម៉ាស៊ីន​អញ្ចឹង បើ​មិន​ផឹក​ដើម្បី​បង្គ្រប់ជាតិ​ទឹកដែល​បាត់​បង់ទេ ខ្លួន​ប្រាណ​​ពិសេស​ខួរក្បាល​ នឹង​ជួប​បញ្ហា​មួយ​ចំនួន ​ដូច​ជា អស់​កម្លាំង ឈឺ​ក្បាល​ ជា​ដើម។ ហេតុនេះ​ ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​គ្រប់​គ្រាន់ ​ដើម្បី​ឲ្យ​រាងកាយ​ និង​ខួរ​ក្បាល​ ធ្វើ​ការ​បាន​ល្អ​ យើង​នឹង​ទទួល​បាន​លទ្ធផល​ការ​ងារ​ប្រសើរដូច​គ្នា។

២- ត្រី​សាល់ម៉ុន

សាច់​ត្រី​សាល់​ម៉ុន សម្បូរ​​ទៅ​អាស៊ីដ​ខ្លាញ់អូមេហ្គា ៣ ​មាន​ដូច​ជា EPA (Eicosapentaenoic acid) និង​ DHA (Docosahexaenoic acid) ជាដើម។ សារធាតុ​ទាំង​ពីរ​មុខ​នេះ ​ជា​​អាស៊ីដ​ខ្លាញ់​មាន​ក្នុង​ខួរ​ក្បាល ខណៈ​ការ​សិក្សា​ជា​ច្រើន​ បង្ហាញ​ថា​ អូមេហ្គា​៣​ ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ខួរ​ក្បាល ​ការពារ​ខួរក្បាល​ និង​ប្រឆាំង​​ការ​រលាក។ បើ​​ខ្វះសារធាតុ DHA វិញ​ នឹង​ធ្វើ​ឲ្យ​ប្រឈម​​មាន​ជំងឺ Alzheimer (ប្រភេទ​ជំងឺ​​វង្វេងវង្វាន់) និង​បាត់​បង់​ការ​ចង​ចាំ។

ការ​សិក្សា​ថ្មីៗ​មួយ​ចំនួន​បង្ហាញ​ថា អាស៊ីដ​ខ្លាញ់​អូមេហ្គា​ ៣ ក៏​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ ដោយ​ជារួម​ ​ញ៉ាំ​ត្រី​សាល់​ម៉ុន​ មិន​ត្រឹម​តែ​ជួយ​ដល់​សុខភាព​ខួរ​ក្បាល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​យើង​រីករាយ​ទៀត​ផង។

៣- ផ្លែ​ប៊ើរី និង​អាហារសម្បូរ​​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​

ពពួក​ផ្លែ​ប៊ើរី សម្បូរ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម អាច​ការពារ​ខួរក្បាល ​និង​បង្កើន​ការ​ចងចាំ​ ជួយ​បង្កើន​ថាម​ពល​ដើ​ម្បី​បំពេញ​ការងារ​​ប្រចាំ​ថ្ងៃ​​យើង​បាន។ ពពួកប៊ើរី​ រួម​មាន ស្រ្តប៊ើរី ប្លូប៊ើរី មូលប៊ើរី (Mulberries) និងផ្លែ​ឈើរី សុទ្ធ​តែ​​ជួយ​ការពារ​កុំ​ឲ្យ​​មាន​ ជំងឺ Alzheimer និងជំងឺ Parkinson នៅ​ពេល​អនាគត​ផង​ដែរ។ ជាលទ្ធផល ប៊ើរី​កាន់​តែ​ខ្មៅ​ កាន់​តែ​សម្បូរ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម នេះ​មាន​ន័យ​ថា​ កាន់​តែ​សម្បូរ​​សារធាតុ​ជួយ​ឲ្យ​ធ្វើ​ការ​បាន​ល្អ​កាន់​តែ​ច្រើន។

៤- ផ្លែប៊ើរ

ពេល​នឹក​ឃ្លាន​អាហារ​សម្រន់​លើក​ក្រោយ គួរ​សាក​ញ៉ាំ​ផ្លែ​ប៊ើរ​ក្រឡុក ព្រោះផ្លែ​ប៊ើរ សម្បូរ​​ទៅ​ដោយ​ពពួក​អាស៊ីដ​ខ្លាញ់​ ហៅ​ថា អូឡេអ៊ិក អាស៊ីដ (Oleic acid) ​ជួយ​បង្កើន​មុខ​ងារ​ខួរ​ក្បាល​ បង្កើត​ស្រទាប់​ស្រោប​កោសិកា​ខួរ​ក្បាល ហើយ​​ត្រូវ​បាន​គេ​ហៅ​ថា Myelin។ អាស៊ីដ​ប្រភេទ​នេះ ជួយ​ឲ្យ​ពត៌​មាន​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដំណើរ​ការ​បាន​លឿន រហូត​ដល់​ប្រមាណ ៣២០​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ឯណោះ។ នៅ​ពេល​​កោសិកា​សរសៃ​ប្រសាទ (Neuron) គ្មាន​ស្រទាប់​ស្រោប (Myelin) ​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការខួរ​ក្បាល​ចុះ​ខ្សោយ។ ក៏​មាន​អាហារ​ផ្សេង​ទៀត មាន​ផ្ទុក Oleic acid ​ដូច​ជា គ្រាប់​អាល់ម៉ុន និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​ទៀត។

៥- គ្រាប់​ធញ្ញជាតិ ​និង​គ្រាប់​ផ្លែ​ឈើ

គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែឈើ សម្បូរ​​ទៅ​ដោយ​វីតាមីន​ E និង​ពពួក​ខ្លាញ់ ដោយ​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ​គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ផ្លែ​ឈើ​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​មាន​ថាម​ពល​ និង​ជួយ​ឲ្យ​អារម្មណ៍​ល្អ។ គ្នា​យើង​គួរ​​ញ៉ាំ​គ្រាប់​ធញ្ញជាតិឲ្យ​ប្រមាន ២៨ ក្រាម/ថ្ងៃ ដូច​ជា​​ពពួក  Walnuts, Hazelnuts, Brazil nuts, Filberts គ្រាប់​អាល់​ម៉ុន សណ្តែក​ដី គ្រាប់​ផ្កាឈូក​រ័ត្ន គ្រាប់​ល្ងរ និង​ពពួក​ផលិតផល​ច្នៃ​ពី​គ្រាប់​ធញ្ញជាតិមួយ​ចំនួន​ទៀត។ ទោះ​ជា​គ្រាប់​ធញ្ញា​ឆៅ​ ឬ​ឆ្អិន ក៏​​មិន​ជា​បញ្ហា​នោះ​ទេ ហើយ​បើ​យើង​តម​ប្រៃ គួរ​ជ្រើស​រើស​យក​ពពួក​មិន​មាន​អំបិល។

៦- ផ្លែ​ចេក

ចេក​ ជា​អាហារ​​ផ្តល់​ថាមពល ​និង​មាន​តម្លៃ​សមរម្យ ហើយ​ទោះ​ទំហំ​វា​មិន​ធំបន្តិច​​ក៏​ដោយ តែ​​អាច​ផ្តល់​ថាម​ពល​ឲ្យ​យើង​ធ្វើ​ការ ក៏​ដូច​ជា​ហាត់​ប្រាណ​បាន​ជា​ច្រើន​ម៉ោង ព្រោះក្នុងផ្លែ​ចេញ មានផ្ទុក​​ជាតិ​ស្ករ​គ្លុយ​កូស​ច្រើន ​នឹង​បម្លែង​ជា​ថាម​ពល​ដល់​រាង​កាយ​យើង។ លើស​ពី​នេះ​ទៀត​ ចេក ​ល្អ​ជាង​អាហារ​សម្រន់​ផ្សេង​ៗសម្បូត​​​ដោយ​ជាតិស្ករ ​និង​ខ្លាញ់។

អត្ថបទ​ពាក់​ព័ន្ធ៖

  • របបអាហារ​គ្មាន​ជាតិសាច់ អាចប៉ះពាល់ខួរក្បាល ពិសេសអំឡុងពេលពពោះ?
  • ចង់ឲ្យកូនឆ្លាត ខួរក្បាលលូតលាស់ល្អ ម៉ាក់ប៉ាចាំបាច់ធ្វើរឿងទាំងនេះ

៧- សូកូឡា

បើ​គ្នា​យើង​ចូល​ចិត្ត​សូកូឡា​ខ្មៅ យើង​ច្បាស់​ជា​មាន​អារម្មណ៍​រីក​រាយខ្លាំង ពេល​ដឹង​ថា ​វា​ក៏​ជួយ​ដល់​ខួរ​ក្បាល​នោះ។ មាន​ការ​សិក្សា​មួយ​បង្ហាញ​ថា ​ក្រោយ​ពេល​ញ៉ាំ​កាកាវ (ទម្រង់​ដើម​សូកូឡា​ខ្មៅ) ៥ ​ថ្ងៃ​ជាប់​គ្នា បាន​ជួយ​ដល់​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល ​នាំ​អុក​ស៊ី​ហ្សែន​ទៅ​ខួរ​ក្បាល​បាន​ច្រើន​ជាង​មុន ​អាច​ឲ្យ​ខួរ​ក្បាល​ធ្វើ​ការ​បាន​ល្អ​ជាង​មុនដែរ។ សូកូឡា​ខ្មៅ​ ក៏​សម្បូរ​សារធាតុ Flavonoids ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ហើយ​សារធាតុ​នេះ​ ក៏​ជួយ​សម្រួល​អារម្មណ៍​ដូច​គ្នា។ ដូច​នេះ​ ពេល​ញ៉ាំ​សូកូឡា​លើក​ក្រោយ​ កុំ​បាច់​ស្ទាក់​ស្ទើរ​ទេ ព្រោះ​យើង​​កំពុង​តែ​បំប៉ន​ខួរ​ក្បាល​ហើយ។

របបអាហារ Hello គ្រូពេទ្យ

៨- ស្ពៃ​ពួយឡេង

ពពួក​ស្ពៃ​នេះ សម្បូរ​​ទៅ​ដោយ​សារ​ធាតុអាស៊ីដ Folate (វីតាមីន B9) និង​វីតាមីន​ K ដែល​សុទ្ធ​សឹង​ជា​វីតាមីន​ចាំ​បាច់​សម្រាប់​ខួរ​ក្បាល​យើង។ Folate ​ជា​វីតាមីន B9 ជួយ​ការ​ពារ​កោសិកា​សរសៃ​ប្រសាទ (Neuron) ​កុំ​ឲ្យ​ឆាប់​ខូច​ខាត។ មាន​ន័យ​ថា ​ជួយ​ការពារ​កុំ​ឲ្យ​មាន​ការ​យឺត​យ៉ាវ​​ បញ្ជូន​ពត៌​មាន​ទៅ​កាន់​ខួរ​ក្បាល។ ឯ​វីតាមីន​ K ​វិញ ជំនួយ​ដល់​ការ​ចង​ចាំ​ និង​សកម្មភាព​​ខួរ​ក្បាល ​អាច​ជួយ​បន្ថយអា​ការៈ​វង្វេងលើ​មនុស្សចាស់ ជួយ​ការពារជំងឺ Alzheimer ទៀត​ផង។ គុណ​ប្រយោជន៍​មួយ​ទៀត​ គឺ​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​ថ្លើម ​មាន​ន័យ​ថា​ ជួយ​សម្អាត​ជាតិ​ពុល​ក្នុង​ឈាម​ផង​ និង​ជួយ​ឲ្យ​ខួរក្បាល​មាន​សុខ​ភាព​ល្អ។ មាន​បន្លែ​ស្លឹក​ផ្សេង​ទៀត​ ជំនួយ​ដល់​ខួរក្បាល​ ​ដូច​ជា ខាត់ណា និង​ពពួក​សលាដ​មួយ​ចំនួន​ ហេតុ​នេះ​​គួរ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ញឹក​ញាប់​ ដើម្បី​សុខ​ភាព​ខួរ​ក្បាល។

៩- ឆៃថាវ​ក្រហម (Beets)

​ញ៉ាំ​ឆៃ​ថាវ​ក្រហម​ ជា​វិធី​បំប៉ន​ខួរ​ក្បាល​ម្យ៉ាង​ទៀត ដោយ​ការ​សិក្សា​ជា​ច្រើន ​បាន​បង្ហាញ​ថា​សារធាតុ​នីដ្រាត​ពី​ធម្មជាតិ​ មាន​ក្នុង​ឆៃ​ថាវ​ក្រហម​អាច​ជួយ​ឲ្យ​ឈាម​រត់​ទៅ​កាន់​ខួរ​ក្បាល​បាន​ល្អ ​ជួយ​ពង្រឹង​សុខ​ភាព​ផ្លូវ​ចិត្ត។ អ្នក​ស្រាវ​ជ្រាវ​នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ​ខួរ​ក្បាល Translational Science Center របស់​អាមេរិក ​រក​ឃើញ​ថា ​មនុស្ស​ចាស់​ញ៉ាំ​ឆៃ​ថាវ​ក្រហម​ក្នុង​កម្រិតត្រឹម​ត្រូវ​ជា​រៀង​រាល់​ថ្ងៃ ជួយ​ឲ្យ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​បាន​ល្អ​ ពិសេស​ផ្នែក​ពាក់​ព័ន្ធ​នឹង​ការ​ចង់​ចាំ។ បើ​គ្នា​យើង​ មិន​ចូល​ចិត្ត​រសជាតិ​ទឹក​ឆៃ​ថាវ​ក្រហម អាច​ប្តូរ​មក​​ញ៉ាំ​ជា​បន្លែ​ក្នុង​ម្ហូបអាហារ​បាន អាច​ដាក់​ក្នុង​ញាំ​បន្លែ ឬ​ស្ងោរ​ក៏​បាន។

១០- ពពួក​អង្ករ​សម្រូប

មិន​ខុស​គ្នា​ពី​សរីរាង្គ​ផ្សេងៗ ខួរ​ក្បាល​មិន​អាច​ធ្វើ​ការ​បាន​ដោយ​គ្មាន​ថាម​ពល​នោះ​ទេ។ ការ​ផ្តោត​អារម្មណ៍ ​យក​ចិត្ត​ទុក​ដាក់ ​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​តែ​មាន​ថាម​ពល​គ្រប់​គ្រាន់ និង​តុល្យភាព​​​ទម្រង់ជាតិ​ស្ករ​គ្លុយកូសក្នុង​ឈាម។ អាហារ​ប្រភេទ​នេះ​ ល្អ​ចំពោះ​ការ​ផ្គត់​ផ្គង់​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​សារ​វា​មាន​អត្រា​ស្រូប និង​បំបែក​យឺត អាច​ឲ្យ​យើង​កំណត់​ពី​កម្រិត​ជាតិ​ស្ករបាន​ល្អ។ ដូច​នេះ​ ​គួរ​ជ្រើស​រើស ពពួក Cereal អង្ករ​សម្រូប នំប៉័ង​ពណ៌​ត្នោត និង​មី​អ៊ីតាលី​ពណ៌​ត្នោត ​សម្រាប់របបអាហារ​យើង។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.lifehack.org/297305/researchers-find-8-superfoods-that-drastically-boost-your-brainpower-work

http://www.bbcgoodfood.com/howto/guide/10-foods-boost-your-brainpower

http://www.ncbi.nlm.nih.gov/pubmed/16794461

http://www.huffingtonpost.com/2015/04/03/diet-and-alzheimers-leafy-greens_n_6987672.html

http://www.newswise.com/articles/eating-green-leafy-vegetables-keeps-mental-abilities-sharp

http://www.naturalnews.com/041761_bananas_healthy_food_nutritional_benefits.html

http://www.livestrong.com/article/414467-avocado-as-a-brain-food/

http://www.healthybrainforlife.com/articles/healthy-food/10-tasty-brain-foods-to-enjoy-now

http://www.eatright.org/resource/health/wellness/healthy-aging/memory-boosting-foods

http://www.joybauer.com/photo-gallery/6-foods-that-boost-your-memory.aspx

http://www.webmd.com/diet/eat-smart-healthier-brain?print=true

http://www.livestrong.com/article/414467-avocado-as-a-brain-food/

http://bebrainfit.com/brain-benefits-dark-chocolate/

http://www.bodyandsoul.com.au/health+nutrition/nutrition+advice/top+brain+foods,25241

Why is salmon good for your brain?

កំណែ​ប្រែបច្ចុប្បន្ន

09/09/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Sep 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម