ម្នាក់ៗ ញ៉ាំបាយ ២-៣ពេល ឬស្មើប្រមាណ ៤៣៧ក្រាម/ថ្ងៃ ជាបរិមាណដ៏ច្រើនមួយ បន្ទាប់ពីបង់ក្លាដេស និងឡាវ។ ប្រទេសញ៉ាំបាយច្រើនដូចយើង មានចំនួនអ្នកកើតជំងឺធាត់ នៅកម្រិតទាប ដោយសារជាតិសរសៃក្នុងបាយ ធ្វើឲ្យយើងឆ្អែត ហើយមិនញ៉ាំលើសកម្រិត។
ម្នាក់ៗ ញ៉ាំបាយ ២-៣ពេល ឬស្មើប្រមាណ ៤៣៧ក្រាម/ថ្ងៃ ជាបរិមាណដ៏ច្រើនមួយ បន្ទាប់ពីបង់ក្លាដេស និងឡាវ។ ប្រទេសញ៉ាំបាយច្រើនដូចយើង មានចំនួនអ្នកកើតជំងឺធាត់ នៅកម្រិតទាប ដោយសារជាតិសរសៃក្នុងបាយ ធ្វើឲ្យយើងឆ្អែត ហើយមិនញ៉ាំលើសកម្រិត។

ការសិក្សាមួយ លើប្រទេស ១៣៦ បង្ហាញថា ប្រទេសមានពលរដ្ឋញ៉ាំបាយច្រើន មានតួលេខអ្នកកើតជំងឺធាត់ នៅកម្រិតទាប។ អ្នកវិទ្យាសាស្ត្រ ណែនាំឲ្យញ៉ាំបាយ ៥០ក្រាម/ថ្ងៃ ដើម្បីបង្ការជំងឺធាត់ ខណៈខ្មែរយើង ញ៉ាំបាយ ៤៣៧ក្រាម/ថ្ងៃ តិចជាងបង់ក្លាដេស ញ៉ាំ ៤៧៣ក្រាម/ថ្ងៃ និងឡាវ ញ៉ាំ ៤៤២ក្រាម/ថ្ងៃ។

ការសិក្សានេះ លើកសរសើររបបអាហារជប៉ុន និងអាស៊ី ជួយបង្ការជំងឺធាត់ ដោយសារប្រទេសទាំងនេះ ញ៉ាំបាយច្រើន។ អ្នកស្រាវជ្រាវ ថា ប្រសិនបើ គ្រប់គ្នា ញ៉ាំបាយ ៥០ក្រាម/ថ្ងៃ តួលេខអ្នកកើតជំងឺធាត់ និងធ្លាក់ពី ៦៥០លាននាក់ មកត្រឹម ៦៤៣,៥លាននាក់។
អត្ថបទពាក់ព័ន្ធ៖
គួរបញ្ជាក់ថា ការសិក្សានេះ បានបង្ហាញនៅសភាអឺរ៉ុប ស្ដីពីជំងឺធាត់ (European Congress on Obesity) នៅទីក្រុង Glasgow ប្រទែសស្កុតឡែន និងទទួលការស្វាគមន៍ពីអ្នកជំនាញ។ ក្នុងចំណោមប្រទេស ១៣៦ ប្រទេសនៅតំបន់អាស៊ី ភាគច្រើន ញ៉ាំបាយច្រើន ចំណែកប្រទេសបច្ចឹមលោក ភាគច្រើន ញ៉ាំបាយតិច ដូចជាប៉ូឡូញ ញ៉ាំបាយជិត ៣ក្រាម/ថ្ងៃ ខណៈអាមេរិក ញ៉ាំជិត ២០ក្រាម/ថ្ងៃ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.dailymail.co.uk/health/article-6975641/Why-eat-extra-50g-rice-day.html
កំណែប្រែបច្ចុប្បន្ន
27/04/2021
អត្ថបទដោយ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ