ទឹកអំពៅជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ការស្រេកទឹក ជាពិសេសពេលអាកាសធាតុក្ដៅបែបនេះផង។ គ្នាយើងដែលចូលចិត្តញ៉ាំ មានដឹងទេថា ទឹកអំពៅមិនត្រឹមតែជួយបំបាត់ភាពស្រេកទឹកទេ ប៉ុន្តែនៅសំបូរដោយកាបូអ៊ីដ្រាត ប្រូតេអ៊ីន ពពួកវីតាមីន និងជាតិរ៉ែដូចជាផូស្វ័រ កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី និងជាតិដែកដែលមានប្រយោជន៍ច្រើនដល់សុខភាព។
១. បន្ថែមថាមពល
ផឹកទឹកអំពៅអាចបន្ថែមថាមពលដល់យើងពេលដែលយើងមានអារម្មណ៍អស់កម្លាំង។ ជាតិស្ករ sucrose នៅក្នុងអំពៅគឺមានប្រសិទ្ធភាពក្នុងការបំពេញថាមពលដែលយើងបាត់បង់ព្រោះងាយស្រួលរំលាយ។ ដូចនេះបើយើងមានអារម្មណ៍អស់កម្លាំង យើងអាចផឹកទឹកអំពៅដើម្បីបំពេញថាមពលឡើងវិញ។
២. បង្ការភាពចាស់
ប្រសិនជាយើងមានស្នាមជ្រួញមុនវ័យ យើងអាចផឹកទឹកអំពៅដើម្បីដោះស្រាយបញ្ហានេះ។ នេះមកពីទឹកអំពៅមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីត phenolic និងសារធាតុ flavonoids ជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកទន់រលោងពីខាងក្នុងដែលអាចកាត់បន្ថយស្នាមជ្រួញ។
៣. បំបាត់ក្លិនមាត់ និងបង្ការការពុកធ្មេញ
ការពុកធ្មេញអាចមកពីអនាម័យមាត់ធ្មេញមិនល្អ និងកង្វះជាតិរ៉ែ។ ប៉ុន្តែទឹកអំពៅអាចជួយប្រឆាំងនឹងបញ្ហាក្លិនមាត់ និងធ្មេញពុកបានដោយសារទឹកអំពៅផ្ទុកជាតិរ៉ែដែលជួយឲ្យធ្មេញរឹងមាំ និងបំបាត់ក្លិនមាត់។
៤. ជួយដល់ការរំលាយអាហារ
គ្នាយើងដែលមានបញ្ហាទល់លាមក ទឹកអំពៅអាចមានប្រយោជន៍ជួយសម្រួលបញ្ហានេះ។ នេះមកពីប៉ូតាស្យូមមានក្នុងទឹកអំពៅដែលជួយរក្សាលំនឹង pH នៅក្នុងក្រពះ និងជួយឲ្យទឹកក្នុងប្រព័ន្ធរំលាយអាហារហូរដែលអាចសម្រាលបញ្ហាទល់លាមក។
៥. ផ្តល់ប្រយោជន៍ដល់ឆ្អឹង និងធ្មេញ
ទឹកអំពៅសំបូរដោយកាល់ស្យូមដែលអាចជួយពង្រឹងឆ្អឹងសម្រាប់ក្មេងកំពុងលូតលាស់ ហើយក៏ជួយឲ្យធ្មេញរឹងមាំដែរ។
៦. បង្ការជំងឺមហារីក
ការផឹកទឹកអំពៅជាប្រចាំអាចបង្ការជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាត។ ការសិក្សាជាច្រើនបានបង្ហាញពីផលប៉ះពាល់វិជ្ជមាននៃទឹកអំពៅក្នុងការកាត់បន្ថយ និងទប់ស្កាត់ផលប៉ះពាល់នៃកោសិកាមហារីក។
៧. ជួយសម្រកទម្ងន់
ទឹកអំពៅមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ព្រោះមានជាតិសរសៃរលាយដែលជួយគ្រប់គ្រងទម្ងន់ និងកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ក្នុងរាងកាយដែលជាមូលហេតុនៃការឡើងទម្ងន់។
៨. បំបាត់អាការៈឈឺក
ទឹកអំពៅមានវីតាមីន C ច្រើនដែលមានប្រសិទ្ធភាពបំបាត់អាការៈឈឺក ហើយក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចទប់ស្កាត់ការឆ្លងមេរោគដែរ។
៩. ព្យាបាលរបួស
នៅពេលយើងមានស្នាមជាំ យើងអាចផឹកទឹកអំពៅបានព្រោះទឹកអំពៅសំបូរដោយ sucrose ដែលជាភ្នាក់ងារព្យាបាលរបួសធម្មជាតិ និងជួយឲ្យរបួសឆាប់ជា។
១០. ពង្រឹងប្រព័ន្ធភាពស៊ាំ
គ្នាយើងដែលមានប្រព័ន្ធភាពស៊ាំខ្សោយអាចផឹកទឹកអំពៅជាប្រចាំដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ។ នេះដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកអំពៅដែលជួយរក្សាលំនឹងកម្រិត bilirubin ក្នុងរាងកាយ ហើយនេះអាចពង្រឹងប្រព័ន្ធភាពស៊ាំតាមវិធីជាច្រើន។
១១. ព្យាបាលអាការៈក្រហាយទ្រូង
នៅពេលដែលក្រពះមានអាស៊ីតច្រើនអាចនឹងប្រឈមអាការៈក្រហាយទ្រូង។ ការផឹកទឹកអំពៅមួយកែវអាចជួយឲ្យអារម្មណ៍ប្រសើរឡើង ព្រោះទឹកអំពៅមានជាតិអាល់កាឡាំងដែលជួយបន្សាបអាស៊ីតក្នុងក្រពះ។
១២. ជួយដល់ក្រចក
សារធាតុចិញ្ចឹមក្នុងទឹកអំពៅអាចជួយដោះស្រាយបញ្ហាក្រចកផុយស្រួយ និងទន់។ ការផឹកទឹកអំពៅជាប្រចាំអាចជួយឲ្យក្រចករឹងមាំ និងភ្លឺរលោងដោយក្រចកទទួលបានសារធាតុចិញ្ចឹមពីខាងក្នុង។
១៣. ព្យាបាលការឆ្លងរោគលើផ្លូវទឹកនោម
ការផឹកទឹកអំពៅអាចបន្ធូរភាពមិនស្រួលបង្កដោយការឆ្លងរោគលើផ្លូវទឹកនោម។ យើងអាចលាយទឹកដូង និងក្រូចឆារជាមួយនឹងទឹកអំពៅ និងផឹក២ដងក្នុងមួយថ្ងៃអាចបន្ធូរអារម្មណ៍ក្រហាយបាន។ ទឹកអំពៅក៏មានប្រូតេអ៊ីនច្រើនដែលជួយដល់សុខភាពតម្រងនោម។
១៤. ពេលគ្រុនក្ដៅ
ពេលរាងកាយឡើងកម្ដៅខ្លាំងអាចប៉ះពាល់ដល់កម្រិតថាមពល និងអាចបណ្ដាលឲ្យបាត់បង់ប្រូតេអ៊ីន។ ការផឹកទឹកអំពៅអាចបំពេញប្រូតេអ៊ីនដែលបាត់បង់ និងកាត់បន្ថយអាការៈឈឺចាប់ដោយគ្រុនក្ដៅ។
១៥. បញ្ចេញជាតិពុល
ទឹកអំពៅមានសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយការផឹកទឹកអំពៅអាចកម្ចាត់ជាតិពុលក្នុងរាងកាយបាន និងអាចជួយដល់ការធ្វើមេតាបូលីសដែលជួយដល់ការសម្រកទម្ងន់។
១៦. បន្ថយភាពតានតឹង
អាស៊ីតអាមីណូ ម៉ាញ៉េស្យូម និងtryptophan ក្នុងទឹកអំពៅមានប្រយោជន៍ដល់ការរក្សាលំនឹងអ័រម៉ូនដែលអាចបន្ថយភាពតានតឹងបាន។
១៧. សុខភាពបេះដូង
បរិមាណប៉ូតាស្យូមច្រើនក្នុងទឹកអំពៅមានផលល្អសម្រាប់សុខភាពបេះដូងព្រោះអាចរក្សាលំនឹងសម្ពាធឈាម និងបន្ថយសម្ពាធក្នុងសរសៃឈាមដែលនេះអាចជួយសម្រាលបន្ទុកបេះដូងបាន។
១៨. បង្កើនថាមពលសាច់ដុំ
ទឹកអំពៅអាចបង្កើនថាមពលសាច់ដុំបានព្រោះមានជាតិស្ករ (glucose) ដែលសាច់ដុំត្រូវការ។
[embed-health-tool-bmr]