៥. ខ្លាញ់ត្រី
ខ្លាញ់ត្រីដែលបានមកពីត្រីសាល់ម៉ុន ត្រី trout ត្រី mackerel ត្រីសាឌីន និងត្រី herringសុទ្ធតែសម្បូរអាស៊ីដខ្លាញ់អូមេហ្គា៣ ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមសំខាន់ផ្សេងទៀត។ ការសិក្សាជាច្រើនបង្ហាញថាអ្នកញ៉ាំត្រីតែងមានសុខភាពល្អ និងមានហានិភ័យទាបនៃជំងឺបេះដូង ជំងឺបាក់ទឹកចិត្ត និងជំងឺភ្លេចភ្លាំង។
៦. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមានជាតិខ្លាញ់ ជាតិសរសៃខ្ពស់ វីតាមីន E និងម៉ាញ៉េស្យូម។ ការសិក្សាជាច្រើនបានបង្ហាញថាអ្នកញ៉ាំគ្រាប់ធញ្ញជាតិមានសុខភាពល្អ និងមានហានិភ័យទាបនៃជំងឺផ្សេងៗរួមមានជំងឺធាត់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ២។ គ្រាប់ធញ្ញជាតិដែលល្អសម្រាប់សុខភាពរួមមានគ្រាប់អាល់ម៉ុន គ្រាប់ walnut និងគ្រាប់ធញ្ញជាតិផ្សេងទៀត។
៧. គ្រាប់ជីរ
គ្រាប់ជីរ២៨ក្រាមផ្ទុកជាតិខ្លាញ់ ៩ក្រាម ហើយកាឡូរីក្នុងគ្រាប់ជីរ ៨០%បានមកពីខ្លាញ់ដែលធ្វើឲ្យគ្រាប់ជីរជាអាហារមានជាតិខ្លាញ់ខ្ពស់។ ភាគច្រើនជាតិខ្លាញ់ក្នុងគ្រាប់ជីរគឺអាស៊ីដខ្លាញ់អូមេហ្គា៣ឈ្មោះ ALA។ គ្រាប់ជីរមានប្រយោជន៍ច្រើនសម្រាប់សុខភាពដូចជាបញ្ចុះសម្ពាធឈាម និងមានប្រសិទ្ធភាពក្នុងការប្រឆាំងការរលាក។