នៅក្នុងជីវភាពប្រចាំថ្ងៃ ចំណីអាហារមួយចំនួន ត្រូវគេចាត់ទុកថា ជាប្រភពដែលនាំឱ្យរាងកាយស្តុកទុកជាតិខ្លាញ់ធាត់គ្មានប្រយោជន៍ ពិសេសនៅត្រង់ផ្នែកក្បាលពោះ ប្រសិនបើយើងញ៉ាំមិនបានប្រមាណត្រឹមត្រូវ។ ស្ថាប័នធ្វើការលើវិស័យសុខាភិបាលធំៗនៅលើពិភពលោក បានបង្ហាញនូវប្រភេទចំណីអាហារ មួយចំនួនដែលបង្កឱ្យមានភាពធាត់លើរាងកាយខ្លាំង។
១. ភេសជ្ជៈ ឬចំណីមានជាតិស្ករ Fructose
ស្ករ Fructose ជាស្ករដែលមានក្នុងទឹកផ្លែឈើ និងទឹកឃ្មុំ ហើយក៏សម្បូរដែរនៅក្នុងផលិតផល ភេសជ្ជៈសូដា ភេសជ្ជៈជាតិស្ករ និងដំណាប់ផ្លែឈើ។ បើយោងតាមអង្គការសុខភាពពិភពលោក បានណែនាំការញ៉ាំជាតិស្ករមិនគួរលើសពី៥០ក្រាម/ថ្ងៃឡើយ ដោយឡែក ប្រភេទភេសជ្ជៈ ចំណីមានជាតិស្ករ Fructose ប្រមាណ៦០%ឡើងទៅ ដែលមានន័យថា លើសពីកម្រិត ដែលស្ថាប័នសុខភាពណែនាំ។
ហ៊តដក(Hot Dog) នំ Hamburger និងសាច់ក្រក គ្រប់គ្នាប្រាកដជាដឹងហើយថា អាចបង្កផលប៉ះពាល់ដល់សុខភាពបើញ៉ាំច្រើន។ ពិតណាស់ ដោយផ្អែកតាមការឱ្យដឹងពីអ្នកជំនាញអាហារូបត្ថម្ភ ពពួកអាហារទាំងនេះ មានផ្ទុកច្រើនដោយសារធាតុខ្លាញ់ធាត់ ស្របពេលដែលបន្លែ ដូចសាលាដដាក់លាយជាមួយនោះ មានវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មមិនគ្រប់គ្រាន់ដើម្បីជួយរំលាយអាហារទាំងនោះឱ្យអស់បានឡើយ។
៣. ពពួកអាហារមានខ្លាញ់ Trans Fats
Trans Fats សម្តៅលើពពួកអាហារដែលមានខ្លាញ់ប្រែប្រួលលឿនក្នុងរាងកាយ មានក្នុងផលិតផលអាហារដូចជា ទឹកសេរ៉ូ ផលិតផលម្សៅ ក្រែមកាហ្វេ ប៊័រ និងនំភីហ្សាផងដែរ ដែលសុទ្ធសឹងសំបូរដោយTrans Fats ។ Trans Fats អាចស្តុកភាពធាត់ខ្លាំងលើក្បាលពោះបាន ដូចនេះការកម្រិតការញ៉ាំលើអាហារទាំងនេះ ជារឿងមួយគួរគប្បីធ្វើដើម្បីសុខភាព។
៤. ពពួកស្ករចម្រាញ់
ពពួកអាហារស្ករចម្រាញ់ដូចជា ស្ករសូកូឡា ចំណីផ្អែមៗសម្រាប់ញ៉ាំក្រៅពេល រាប់ទាំងផលិតផលធញ្ញជាតិផង ដែលសុទ្ធសឹងសំបូរជាតិស្ករផ្អែម ពុំងាយរំលាយ អាចនៅស្តុកជាប់ផ្នែកក្បាលពោះនៃរាងកាយ។ យ៉ាងណាមិញ វិធីដែលយើងចង់ញ៉ាំ ហើយចៀសហានិភ័យបានខ្លះគឺ យើងអាចជ្រើសរើសពពួកផលិតផលអាហារខាងលើ ដែលមានកម្រិតជាតិស្ករទាប ដើម្បីចៀសវាងបញ្ហាទៅថ្ងៃក្រោយ៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕