home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចំណីអាហារភេសជ្ជៈពេញនិយម តែធ្វើឱ្យដុះក្បាលពោះ ត្រូវញ៉ាំឲ្យចេះប្រមាណ

ចំណីអាហារភេសជ្ជៈពេញនិយម តែធ្វើឱ្យដុះក្បាលពោះ ត្រូវញ៉ាំឲ្យចេះប្រមាណ

នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ចំណី​អាហារ​មួយ​ចំនួន​ ត្រូវ​គេ​ចាត់​ទុក​ថា ជា​ប្រភព​​ដែល​នាំ​ឱ្យ​រាង​កាយ​ស្តុក​ទុក​ជាតិ​​ខ្លាញ់​ធាត់​គ្មាន​ប្រយោជន៍​ ពិសេស​នៅ​ត្រង់​ផ្នែក​ក្បាល​ពោះ​ ប្រ​សិន​បើ​យើង​ញ៉ាំ​​មិន​បាន​ប្រមាណ​ត្រឹម​ត្រូវ​។ ស្ថាប័ន​ធ្វើការលើវិស័យ​សុខាភិបាល​ធំ​ៗ​នៅ​លើ​ពិភព​លោក បាន​បង្ហាញ​នូវ​ប្រភេទ​ចំណី​អាហារ មួយ​ចំ​នួន​ដែល​បង្ក​ឱ្យ​មានភាព​ធាត់​លើ​រាង​កាយ​ខ្លាំង។

១. ភេសជ្ជៈ​ ឬ​ចំណី​មាន​ជាតិ​ស្ករ Fructose

ស្ករ​ Fructose ជាស្ករ​ដែល​មាន​ក្នុង​ទឹក​ផ្លែ​ឈើ និង​ទឹក​ឃ្មុំ​ ហើយក៏​សម្បូរ​ដែរ​នៅ​ក្នុង​ផលិតផល​ ភេសជ្ជៈ​សូដា ភេសជ្ជៈ​ជាតិ​ស្ករ​ និង​ដំណាប់​ផ្លែ​ឈើ។ បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក បាន​​ណែ​នាំ​​ការ​ញ៉ាំ​ជាតិ​ស្ករ​មិន​​គួរ​លើស​ពី​៥០​ក្រាម​/ថ្ងៃ​ឡើយ ដោយ​ឡែក​ ប្រភេទ​ភេសជ្ជៈ ចំណី​មាន​ជាតិ​ស្ករ Fructose ​ប្រមាណ​៦០%​ឡើង​ទៅ ដែល​មាន​ន័យ​ថា លើស​ពី​កម្រិត​ ដែល​ស្ថាប័ន​សុខភាព​ណែនាំ​។

២. អាហារ​ Fast Food

ហ៊តដក(Hot Dog) ​នំ​ Hamburger និង​សាច់​ក្រក គ្រប់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា ​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​បើ​ញ៉ាំ​ច្រើន។ ពិត​ណាស់ ដោយ​ផ្អែក​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ជំនាញ​អាហារូបត្ថម្ភ​ ពពួក​អាហារ​ទាំង​នេះ មាន​ផ្ទុក​​ច្រើន​ដោយ​សារធាតុ​ខ្លាញ់​ធាត់ ស្រប​ពេល​ដែល​បន្លែ​ ដូច​សាលាដ​​ដាក់​លាយ​ជា​មួយ​នោះ មាន​វីតាមីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មិន​គ្រប់​គ្រាន់​ដើម្បី​ជួយ​រំលាយ​អាហារ​ទាំង​នោះ​ឱ្យ​អស់​​បាន​ឡើយ។

អត្ថបទ​ពាក់​ព័ន្ធ៖

៣. ពពួក​អាហារ​មាន​ខ្លាញ់ Trans Fats

Trans Fats សម្តៅ​លើ​ពពួក​​អាហារ​ដែល​​មាន​​ខ្លាញ់​​ប្រែ​ប្រួល​លឿន​ក្នុង​រាង​កាយ មាន​ក្នុង​ផលិត​ផល​អាហារ​ដូច​ជា ទឹក​សេរ៉ូ ផលិត​ផល​ម្សៅ ក្រែម​កាហ្វេ​ ប៊័រ និង​នំ​ភីហ្សា​ផង​ដែរ ដែល​សុទ្ធ​សឹង​សំបូរ​ដោយTrans Fats ។ Trans Fats អាច​ស្តុក​​ភាព​ធាត់​ខ្លាំង​លើ​ក្បាល​ពោះ​បាន ដូច​នេះ​ការ​កម្រិត​ការ​ញ៉ាំ​លើ​អាហារ​ទាំង​នេះ ជា​រឿង​មួយ​គួរ​គប្បី​ធ្វើ​​ដើម្បី​សុខភាព។

៤. ពពួក​ស្ករ​ចម្រាញ់

ពពួក​អាហារ​ស្ករ​ចម្រាញ់​ដូច​ជា ស្ករ​សូកូឡា ចំណី​ផ្អែម​ៗ​សម្រាប់​ញ៉ាំ​ក្រៅ​ពេល រាប់​ទាំង​ផលិត​ផល​ធញ្ញជាតិ​ផង ដែល​សុទ្ធសឹង​សំបូរ​​ជាតិ​ស្ករ​ផ្អែម ពុំ​ងាយ​រំលាយ អាច​នៅ​ស្តុក​ជាប់​ផ្នែក​​ក្បាល​ពោះ​នៃ​រាង​​កាយ។ យ៉ាង​ណា​មិញ វិធី​ដែល​យើង​ចង់​ញ៉ាំ ហើយ​ចៀស​ហានិភ័យ​បាន​ខ្លះ​គឺ យើងអាច​ជ្រើស​រើស​ពពួក​ផលិត​ផល​អាហារ​ខាង​លើ ដែល​មាន​​​កម្រិត​ជាតិ​ស្ករ​ទាប ដើម្បី​ចៀស​វាង​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ៕ ​​​​​​

អត្ថបទ​ពាក់​ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា