បើនិយាយពីស៊ុត ជឿថាគ្មានគ្នាយើងណាម្នាក់មិនស្គាល់នោះទេ ហើយទំនងជាបានដឹងផងថាស៊ុតសម្បូរដោយប្រូតេអ៊ីនទៀតផង។ ក្រៅពីសម្បូរប្រូតេអ៊ីន គ្នាយើងដឹងទេថាស៊ុតនៅមានប្រយោជន៍ច្រើនទៀតចំពោះសុខភាពរបស់យើង ដែលអាចថាមានមនុស្សមិនច្រើនទេបានដឹង។
១. ស៊ុតល្អចំពោះខួរក្បាល
ផ្នែកពណ៌ក្រហមរបស់ស៊ុត គឺជាប្រភពនៃវីតាមីន B ដែលមានទំនាក់ទំនងក្នុងការជួយកាត់បន្ថយការរលាក និងជួយឲ្យសរីរាង្គដំណើរការបានល្អ។ ដូចនេះហើយ ការញ៉ាំស៊ុតអាចជួយឲ្យយើងមានការផ្ដោតអារម្មណ៍ និងផ្ចង់អារម្មណ៍បានល្អ។
២. ស៊ុតជាប្រភពវីតាមីន និងរ៉ែ
ក្រៅពីម្បូរប្រូតេអ៊ីន ស៊ុតក៏សម្បូរទៅដោយសារធាតុចិញ្ចឹមល្អផ្សេងទៀត មានទាំងវីតាមីន និងរ៉ែ។ វីតាមីនសំខាន់ៗមានក្នុងស៊ុតគឺវីតាមីន D , B, A, E, និងK។ ក្រៅពីវីតាមីនទាំងនេះ ក្នុងស៊ុនមានប្រភេទរ៉ែសំខាន់ៗ ដូចជាផូស្វ័រ កាល់ស្យូម Folate និង selenium។ មួយវិញទៀត ស៊ុតជាអាហារមានបរិមាណកាឡូរីទាប ល្អចំពោះសុខភាព។
៣. ស៊ុតល្អចំពោះបេះដូង
ស៊ុតសម្បូរដោយខ្លាញ់ល្អ HDL (high-density lipoprotein)។ បើមនុស្សយើងមានខ្លាញ់ប្រភេទនេះច្រើននៅក្នុងខ្លួននឹងជួយបន្ថយហានីភ័យជំងឺបេះដូង។ ថ្វីបើស៊ុតល្អបែបនេះមែន តែមិនមែនមានន័យថាយើងត្រូវញ៉ាំស៊ុតច្រើនរាល់ថ្ងៃនោះទេ គឺគួរញ៉ាំត្រឹមពី ២ ទៅ៦ គ្រាប់ក្នុងមួយសប្ដាហ៍បានហើយ។
៤. ស៊ុតជួយសុខភាពភ្នែក
យើងដឹងហើយថាវ័យកាន់តែចាស់ ភ្នែករបស់យើងក៏កាន់តែខ្សោយដែរ ដោយវ័យកាន់តែចាស់ភ្នែកយើងអាចប្រឈមនឹងជំងឺភ្នែកឡើងបាយ(cataract ) និងជំងឺ macular degeneration (ជំងឺភ្នែកបង្កដោយសារវ័យកាន់តែចាស់)។ ស៊ុតមានសារធាតុប្រឆាំងអុកស៊ីតកម្មពីរដែលអាចជួយកាត់បន្ថយបញ្ហាភ្នែកទាំងនេះ និងជួយការពារភ្នែក។
សារធាតុប្រឆាំងអុកស៊ីតកម្ម Luteinនិង zeaxanthin មាននៅក្នុងស៊ុត មានឥទ្ធិពលលើស្រទាប់រ៉េទីនភ្នែក និងជួយរក្សាភ្នែកឲ្យមានសុខភាពល្អ។
៥. ស៊ុតរួមចំណែកឲ្យស្រកគីឡូ
ស៊ុតមានផ្ទុកប្រូតេអ៊ីនខ្ពស់ ពេលយើងញ៉ាំទៅធ្វើឲ្យមានអារម្មណ៍ឆាប់ឆ្អែត និងមិនងាយឃ្លានដូចគ្នា។ ការណ៍នេះនឹងជួយកាត់បន្ថយការញ៉ាំអាហារច្រើនលើសកម្រិត និងជួយកាត់បន្ថយបរិមាណកាឡូរី។ ដូចនេះហើយ អ្នកចង់សម្រកទម្ងន់ កុំរំលងស៊ុតក្នុងរបបអាហារ។
[embed-health-tool-bmr]