brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

តែ​ម្ជូរព្រឹក្សផ្តល់ប្រយោជន៍ដល់សុខភាពច្រើន តែស្រ្តីពពោះ និងម៉ាក់ៗកំពុងបំបៅបោះកូនហាមញុំា

តែ​ម្ជូរព្រឹក្ស (Roselle Tea) ​មាន​ពណ៌​ក្រហម​ស្រស់​ស្អាត និង​មាន​រសជាតិ​ជូរ​ស្រដៀង​នឹង​ទឹក​ផ្លែ​ក្រេនប៊ើរី (Cranberry)។ បើ​ចង់​ឱ្យ​ផ្អែម​បន្តិច យើង​អាច​បន្ថែម​ស្ករ ឬ​ទឹកឃ្មុំ ហើយ​ញុំា​បាន​ទាំង​ក្តៅ​ឧណ្ហៗ ឬ​ក្លាសេ​ឱ្យ​ត្រជាក់។ ខាងក្រោមនេះជា​អត្ថប្រយោជន៍​របស់​តែ​ម្ជូរព្រឹក្សចំពោះ​សុខភាព។

តែ​ម្ជូរព្រឹក្សផ្តល់ប្រយោជន៍ដល់សុខភាពច្រើន តែស្រ្តីពពោះ និងម៉ាក់ៗកំពុងបំបៅបោះកូនហាមញុំា

សារធាតុចិញ្ចឹមនៅក្នុងតែ​ម្ជូរ​ព្រឹក្ស

តែ​ម្ជូរ​ព្រឹក្ស ៥៧ ក្រាមមាន៖

  • កាល់ស្យូម ១២៣ មិល្លីក្រាម
  • ជាតិដែក ០,៨៤ មិល្លីក្រាម
  • វីតាមីន C ៦,៨ មិល្លីក្រាម
  • ម៉ាញ៉េស្យូម ២៩ មិល្លីក្រាម
  • កាបូអ៊ីដ្រាត ៦,៤៥ មិល្លីក្រាម
  • ហ្វូស្វ័រ ២១ មិល្លីក្រាម
  • ប៉ូតាស្យូម ១១៩ មិល្លីក្រាម
  • វីតាមីន B2 ០,០១៦ មិល្លីក្រាម
  • វីតាមីន A ៨ មិល្លីក្រាម

អត្ថប្រយោជន៍តែម្ជូរព្រឺក្សអត្ថប្រយោជន៍តែម្ជូរព្រឺក្សគណនា BMI

អត្ថប្រយោជន៍​តែ​ម្ជូរព្រឹក្ស

  • ព្យាបាល​អាការៈ​ទល់​លាមក៖ ម៉ាញ៉េស្យូម​ដែល​មាន​នៅ​ក្នុង​តែ​ម្ជូរព្រឹក្ស​​ជួយ​បង្កើន​ចលនា​ពោះវៀន និង​សម្រួល​ដល់​ការ​បន្ទោបង់។
  • ព្យាបាល​ជំងឺ​ផ្តាសាយ៖ វីតាមីន C នៅ​ក្នុង​តែ​ម្ជូរព្រឹក្ស​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយនិង​ការពារ​យើង​ពី​ជំងឺ​ផ្តាសាយ។
  • ថែរក្សា​ធ្មេញ​និង​អញ្ចាញ​ធ្មេញ​ឱ្យ​មាន​សុខភាព​ល្អ៖ កាល់ស្យូម​ដែល​មាន​ក្នុង​តែ​ម្ជូរព្រឹក្ស​ធ្វើ​ឱ្យ​ឆ្អឹងថ្គាម​រឹងមាំនិង​ធ្វើ​ឱ្យ​ធ្មេញ​គ្មាន​ចន្លោះ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាក់តេរី​មិន​អាច​លូតលាស់​បាន។
  • បំប៉ន​កម្លាំង៖ ម្ជូរព្រឹក​មាន​ផ្ទុក​ហ្វូស្វ័រ​ដែល​មាន​សមត្ថភាព​បំបាត់​បញ្ហា​​សុខភាព​តូចតាច​ដូចជា​ខ្សោយនិង​ស្ពឹក​សាច់ដុំឬ​អស់​កម្លាំង។

ថ្វៃត្បិតតែតែ​ម្ជូរព្រឹក្សមានប្រយោជន៍ច្រើន តែស្រ្តីមានផ្ទៃពោះ និងម៉ាក់ៗកំពុងបំបៅបោះកូនហាមញុំា។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 29/08/2021