វីតាមីន គឺជាសារធាតុបំប៉នចាំបាច់បំផុតសម្រាប់ការលូតលាស់ និងការពាររាងកាយពីជំងឺកាចសាហាវជាច្រើន។ ដូចយើងដឹងស្រាប់ វីតាមីនមានច្រើនប្រភេទ និងមានគុណសម្បត្តិផ្សេងៗពីគ្នា។ “Hello គ្រូពេទ្យ’ ថ្ងៃនេះ នឹងលើកយកពពួកវីតាមីន B Complex មកណែនាំឲ្យគ្នាយើងបានស្គាល់ច្បាស់ តើមានប៉ុន្មានប្រភេទ មានអត្ថបទប្រយោជន៍អ្វីខ្លះ?
១- ក្រុមវីតាមីន B Complex
ក្រុមវីតាមីន B ត្រូវគេស្គាល់ថា ជាវីតាមីន B Complex គឺមានសរុបទាំងអស់ ៨ ប្រភេទ ដូចជា៖
– B1 (Thiamine)
– B2 (Riboflavin)
– B3 (Niacin)
– B4 (Pantothenic acid)
– B6
– B7 (Biotin)
– B9 ឬ អាស៊ីដហ្វូលីក (Folic acid)
– B12
វីតាមីន B ជួយដល់ការដំណើរការផលិត និងគ្រប់គ្រងថាមពលក្នុងរាងកាយ ក៏ដូចជាបង្កើតកោសិកាឈាមក្រហមមានសុខភាពល្អ ដើម្បីដឹកនាំអុកស៊ីហ្សែន ចិញ្ចឹមគ្រប់កោសិកាទាំងអស់។
២- អត្ថប្រយោជន៍វីតាមីន B Complex
ជាទូទៅក្រុមវីតាមីន B ត្រូវបានគេជឿថា មានប្រសិទ្ធភាពក្នុងការជម្រុញប្រព័ន្ធភាពស៊ាំ អាចធ្វើឲ្យមានអារម្មណ៍ប្រសើរឡើង កាត់បន្ថយបញ្ហាថប់បារម្ភ ជួយជំរុញដល់សុខភាព និងបន្ថយការរលាកស្បែក។ វីតាមីន B នីមួយៗ មានអត្ថប្រយោជន៍រៀងៗខ្លួន ដូចជា៖
– វីតាមីន B1 និង B2 រួមគ្នាជួយដល់សុខភាពសាច់ដុំ សរសៃប្រសាទ និងបេះដូង។ B1 ជំរុញដល់ការបង្កើតកោសិកាថ្មីៗ នៅពេលដែល B2 ជួយដល់ការផលិតកោសិកាឈាមក្រហម និងប្រឆាំងពីរ៉ាឌីកាល់សេរី។
– វីតាមីន B3 មានតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងលើប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធរំលាយអាហារ អាចជួយស្រូបយកថាមពលពីអាហារយើងបានញ៉ាំ។
– វីតាមីន B5 ទទួលខុសត្រូវលើការបំបែកជាតិខ្លាញ់ និងជាតិស្ករកាបូអ៊ីដ្រាត ឲ្យក្លាយទៅជាថាមពលដើម្បីប្រើប្រាស់។ វីតាមីន B ប្រភេទនេះសំខាន់ណាស់សម្រាប់ការផលិតអ័រម៉ូន ខណៈរាងកាយយើង ត្រូវការវីតាមីន B5 និង B12 ដើម្បីការលូតលាស់រាងកាយឲ្យបានពេញលេខ និងត្រឹមត្រូវ។
– វីតាមីន B6 ប្រៀបដូចជាមិត្តដ៏ល្អរបស់ប្រព័ន្ធភាពស៊ាំក្នុងខ្លួនយើង ចាំបាច់សម្រាប់ដំណើរការផលិតអ័រម៉ូន និងប្រូតេអ៊ីន។
– វីតាមីន B7 ក៏ជាវីតាមីនសំខាន់មួយទៀតក្នុងការផលិតអ័រម៉ូនដូចគ្នា។
– វីតាមីន B9 (អាស៊ីដហ្វូលីក) ជួយដល់ការបង្កើតកោសិកា និងថែរក្សា DNA ជំរុញការផលិតកោសិកាឈាមក្រហម។
– វីតាមីន B6 B9 និង B12 រួមគ្នាជួយដល់ការកំណត់នូវកម្រិតអាមីណូអាស៊ីដ (Homocysteine) ព្រោះនៅពេលកម្រិតអាស៊ីដទាំងនេះកើនឡើងខ្ពស់ យើងនឹងប្រឈមជំងឺបេះដូង។
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់
- ចង់ឲ្យសាច់ដុំកាន់តែល្អ មិនងាយឈឺ ញ៉ាំវីតាមីនប៉ុន្មានមុខនេះ ល្អបំផុត
៣- ទំនាក់ទំនងរវាងវីតាមីន B Complex និងលក្ខខណ្ឌសុខភាព
ក្រុមអ្នកស្រាវជ្រាវជឿថា ការប្រើប្រាស់ពពួកវីតាមីន B complex អាចការពារជំងឺមួយចំនួន ដូចជា៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]