អាហារពេលព្រឹក ចាំបាច់ណាស់សម្រាប់សុខភាព យ៉ាងណា “Hello គ្រូពេទ្យ’ ជឿថា មានមនុស្សតិចតួចណាស់ដឹងច្បាស់ អាហារព្រឹកបែបណា ដែលញ៉ាំទៅជួយឲ្យសុខភាពល្អ។ អាហារព្រឹកយើងគួរញ៉ាំ ដើម្បីជួយសុខភាពរាងកាយកាន់តែប្រសើរ គួរតែ៖
១- ស៊ុត
មិនថាអ្នកក្រ អ្នកមានទេ ភាគច្រើនសុទ្ធតែចូលចិត្តញ៉ាំស៊ុត ព្រោះស៊ុតមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានជីវជាតិផងដែរ។ ការសិក្សាបានបង្ហាញថា ញ៉ាំស៊ុតនៅពេលព្រឹក អាចជួយបង្កើនអារម្មណ៍ល្អ កាត់បន្ថយកាឡូរីពីអាហារបន្ទាប់ដែលយើងញ៉ាំ និងរក្សាកម្រិតជាតិស្ករនៅក្នុងឈាម ក៏ដូចជាកម្រិតអ័រម៉ូនអាំងស៊ុយលីនជាដើម។
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងស៊ុត ដូចជា Lutein និង Zeaxanthin អាចការពារយើងពីជំងឺភ្នែក ដូចជា ភ្នែកឡើងបាយ និងជំងឺបាតភ្នែកទៀតផង។ ស៊ុតសម្បូរទៅដោយសារធាតុ Choline ដែលជាសារធាតុចិញ្ចឹមជួយដល់ខួរក្បាល និងថ្លើមឲ្យមានសុខភាពល្អ។
២- Oatmeal
Oatmeal ជាអង្ករសម្រូបបានមកពីស្រូវដែលផ្ទុកទៅដោយសារធាតុ Beta-glucan ជាប្រភេទជាតិសរសៃអាចកាត់បន្ថយកូលេស្តេរ៉ុលបានល្អ។ អាចជំរុញឲ្យយើងមានអារម្មណ៍ថាឆ្អែតទៀតផង។
ការសិក្សាមួយរកឃើញថា សារធាតុ Beta-glucan អាចជួយរំញោចបញ្ចេញអ័រម៉ូន PYY នៅក្នុងពោះវៀនធំ នាំឲ្យយើងមានអារម្មណ៍ថាឆ្អែតបន្ទាប់ពីញ៉ាំរួច។ Oatmeal មានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម អាចជួយដល់សុខភាពបេះដូង និងគ្រប់គ្រងសម្ពាធឈាមបានល្អ។ ទោះយ៉ាងនេះក្ដី ស្រូវប្រភេទនេះ ច្រើនតែមានធញ្ញជាតិផ្សេងទៀតលាយជាមួយ ដូចជាស្រូវ Barley ជាដើម។ ហេតុនេះ បើយើងមានបញ្ហា Gluten intolerance (មិនអាចញ៉ាំជាតិ Gluten) គួរតែទិញអាហារណា មានបញ្ជាក់ថា Gluten-free (មិនមានសារធាតុ Gluten)។ ដោយសារតែ oatmeal មានប្រូតេអ៊ីនតិច ដូច្នេះគួរញ៉ាំជាមួយទឹកដោះគោស្រស់ ឬជាមួយស៊ុត ដើម្បីបង្កើនជាតិប្រូតេអ៊ីន។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ៗវ័យឆ្លាត ត្រូវដឹងវិធីបញ្ចូលបន្លែក្នុងអាហារ បើចង់ឲ្យគ្រួសារសុខភាពល្អ
- សូកូឡាខ្មៅ ល្អដល់ថ្នាក់នឹងផង?
៣- គ្រាប់ជីរ
គ្រាប់ជីរ (Chia seeds) ជាប្រភេទអាហារមានជាតិសរសៃខ្ពស់ ដោយគេបានរកឃើញក្នុងគ្រាប់ជីរ មានជាតិសរសៃមានសំណើម (Viscous fiber) ជួយរាងកាយស្រូបយកជាតិទឹក ដើម្បីជំរុញឲ្យចលនាអាហារឆ្លងកាត់បំពង់រំលាយអាហារបានល្អ ធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែត និងរីករាយ។ ការស្រាវជ្រាវតូចមួយរកឃើញថា ការញ៉ាំគ្រាប់ជីរមានប្រយោជន៍ចំពោះអ្នកទឹកនោមផ្អែម ព្រោះអាចកាត់បន្ថយការឃ្លាន បង្កើនសម្ពាធឈាម និងជាតិស្ករនៅក្នុងឈាម។ គ្រាប់ជីរ ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើន អាចជួយទប់ស្កាត់ការខូចខាតកោសិកា បណ្តាលមកពីរ៉ាឌីកាល់សេរីនៅពេលក្រពះរំលាយអាហារ។
៤- គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ (Nuts) ជាអាហារព្រឹកដ៏ល្អមួយសម្រាប់ក្រពះ ការពារពីការឡើងទម្ងន់។ គ្រាប់ធញ្ញជាតិ មានផ្ទុកកាឡូរីខ្ពស់ ប៉ុន្តែរាងកាយយើង មិនបានស្រូបយកជាតិខ្លាញ់ទាំងអស់ទេ។ អ្នកមានហានិភ័យជំងឺបេះដូង ញ៉ាំគ្រាប់ធញ្ញាជាតិ អាចកាត់បន្ថយហានិភ័យ ក៏អាចកាត់បន្ថយភាពធន់នៃអ័រម៉ូនអាំងស៊ុយលីន (Insulin Resistance) និងការរលាកដូចគ្នា។ ហេតុនេះ បើមានទឹកនោមផ្អែម អាចញ៉ាំគ្រាប់ធញ្ញជាតិបាន ដោយសារមានប្រយោជន៍គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងកម្រិតខ្លាញ់កូលេស្តេរ៉ុលបានល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]