គ្នាយើងខ្លះប្រហែលអត់ដឹងថា ផ្លែល្មើរ ត្រូវគេស្គាល់តាំងពី ៤០០០ឆ្នាំ មុនគ្រិស្តសករាជម្ល៉េះ ហើយជឿថា ផ្លែឈើនេះ សក្តិសមបំផុតសម្រាប់គ្នាយើងចង់តមអាហារ ជួយថែរាងបានស្អាត ថែមទាំងសុខភាពល្អទៀត។ ជំនឿនេះពិតដែរអត់? ចុះវិទ្យាសាស្ត្រនិយាយថាម៉េចខ្លះ?
១- អត្ថប្រយោជន៍នៃផ្លែល្មើរសម្រាប់សុខភាព
– ប្រភពនៃសារធាតុរ៉ែ៖ ផ្លែល្មើរ សម្បូរទៅដោយប៉ូតាស្យូម និងម៉ាញ៉េស្យូម ដោយប៉ូតាស្យូម មាននាទីជួយដល់កោសិកា ជាលិកា និងសរីរាង្គនៅក្នុងរាងកាយ ខណៈប៉ូតាស្យូម ជាធាតុផ្សំដ៏សំខាន់ ក្នុងការថែរក្សាមុខងារបេះដូង និងជួយដល់ការកន្រ្តាក់សាច់ដុំ។ លើសពីនេះ ប៉ូតាស្យូម អាចជួយបន្ថយសម្ពាធឈាមខ្ពស់ ដូច្នេះវាអាចបន្ថយហានិភ័យជំងឺបេះដូងបាន ឯម៉ាញ៉េស្យូម ត្រូវការជាជំនួយ ដើម្បីផលិតថាមពល។
ម៉ាញ៉េស្យូម ក៏មាននាទីបង្កើតរចនាសម្ព័ន្ធឆ្អឹង និង DNA ជួយដល់ការដឹកជញ្ជូនកាល់ស្យូម និងប៉ូតាស្យូម ទៅកោសិកា រក្សាចង្វាក់បេះដូង និងការកន្ត្រាក់សាច់ដុំ។ រាងកាយយើងជាធម្មតា ត្រូវការកម្រិតម៉ាញ៉េស្យូម ៣០០ មិលី្លក្រាម និងប៉ូតាស្យូម ៤៧០០ មិលី្លក្រាម/ថ្ងៃ ខណៈប្រមាណ ១៥០ក្រាម មានប៉ូតាស្យូម ៩៦៤ មិលី្លក្រាម និងម៉ាញ៉េស្យូម ៦៣ មិលី្លក្រាម។
– ជាប្រភពនៃជាតិសរសៃ៖ ជាតិសរសៃ សមាសធាតុសំខាន់មួយនៅក្នុងរាងកាយ ហើយប្រព័ន្ធរំលាយអាហារយើង ត្រូវការជាតិសរសៃ ដើម្បីដំណើរការបានល្អ។ ជាតិសរសៃ អាចការពារអាការៈទល់លាមកបាន នៅពេលកម្រិតកូលេស្តេរ៉ូនៅក្នុងឈាមចុះទាប។ ជាតិសរសៃ ក៏អាចមានឥទ្ធិពលប្រឆាំងសារធាតុបង្កឲ្យមានជំងឺមហារីកផងដែរ។ គ្នាយើងពេញវ័យ ត្រូវបានណែនាំឲ្យញ៉ាំជាតិសរសៃពី ៣០-៣៧ ក្រាម/ថ្ងៃ ខណៈផ្លែល្មើរមួយកូនចាន មានផ្ទុកជាតិសរសៃ ១១,៨ ក្រាម ស្ទើរតែពាក់កណ្តាល នៃតម្រូវការជាតិសរសៃប្រចាំថ្ងៃរបស់យើង។
អត្ថបទពាក់ព័ន្ធ៖
- ក្រូចថ្លុង មានគុណប្រយោជន៍ច្រើន តែក៏មានគុណវិបត្តិដែរ!
- ឪឡឹកល្អខ្លាំង តែបើកើតទឹកនោមផ្អែម គួរប្រយ័ត្នផងពេលញ៉ាំ!
២- ផលប៉ះពាល់ពីផ្លែល្មើរ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]