វីតាមីន C ត្រូវបានគេស្គាល់ថាជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយសម្រាប់សុខភាព ក្នុងនោះក៏ល្អសម្រាប់ស្បែកផងដែរ។ សព្វថ្ងៃមានផលិតផលផ្សព្វផ្សាយជាច្រើនដែលអះអាងថាមានផ្ទុកវីតាមីន C និងថាអាចជួយការពារស្បែកឲ្យនៅក្មេងជាងវ័យ និងសភ្លឺថ្លា។ វីតាមីន C ពិតជាដូចវេទមន្តមែនដែរទេ? អត្ថបទនេះនឹងផ្តល់ឲ្យគ្នាយើងនូវព័ត៌មានបន្ថែមអំពីការប្រើប្រាស់វីតាមីនC នេះ។
១– ការពិតនៃវីតាមីនC
វីតាមីន C ជួយថែរក្សាសម្រស់ និងបង្កើនដល់ចរន្តឈាម។ វីតាមីននេះជួយកាត់បន្ថយនូវអុកស៊ីសែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយបំបាត់ស្នាម អុជខ្មៅ និងស្នាមអុជពណ៌ត្នោតនៅលើស្បែក។ វីតាមីន C ក៏ជួយកាត់បន្ថយការផលិតជាតិពណ៌មេឡាញីនផងដែរ។ វីតាមីនC មាននាទីការពារអង់ស៊ីម tyrosinase មានន័យថាវាមានការកំណត់នូវការបំប្លែងសារជាតិមេឡាញីន ការពារការបង្កើត និងមានឥទ្ធិពលលើមេឡានីន។
វីតាមីនC អាចជួយឲ្យស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្តាលឲ្យស្បែកឆាប់ចាស់ និងកាន់តែខ្មៅ។ ក្រៅពីនេះវីតាមីនC ក៏ជួយបង្កើននូវបរិមាណជាតិស្ករ glutathione និងវីតាមីន E ក្នុងរាងកាយផងដែរ ដែលសារធាតុទាំងពីរនេះត្រូវបានគេស្គាល់ ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ Glutathione ក៏ជួយឲ្យស្បែកផលិត pheomelanin ជំនួសឲ្យ eumelanin ផងដែរ ជាលទ្ធផលដែលធ្វើឲ្យស្បែកយើងភ្លឺថ្លាជាងមុន។
វីតាមីនC ក៏ជួយដល់បំបាត់ស្នាមដែលមានបន្ទាប់ពីការជាសះស្បើយពីរបួស ឬបង្កើតស្បែកឡើងវិញបន្ទាប់ពីការកើតមុន ជួយដល់កោសិកាកូឡាជែន បង្កើតភាពយឺត និងភាពរឹងមាំរបស់ស្បែក។ វីតាមីននេះថែមទាំងបង្កើនការបញ្ចេញក្រពេញសេបូម និងរន្ធញើសតូចៗ។
កង្វះវីតាមីនC ធ្វើឲ្យយើងងាយនឹងមានបញ្ហាស្បែក។ ឧទាហរណ៏ ស្បែកងាយមានស្នាមជាំ មានការហូរឈាម និងកាត់បន្ថយនូវសមត្ថភាពក្នុងការជាសះស្បើយ។
អត្ថបទពាក់ព័ន្ធ៖
- ស្ថានភាពស្បែក ៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួលថែទាំ
- ងូតទឹកត្រជាក់ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាងដល់ស្បែក
- វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង
- ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹងប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន
២– តើវីតាមីនCធ្វើឲ្យស្បែកសមែនទេ?
យើងត្រូវយល់ពីស្បែក ដើម្បីយល់ពីយន្តការនៃវីតាមីនC។ រចនាសម្ព័ននៃស្បែកមានបីស្រទាប់គឺស្រទាប់ខាងលើ (epithelium) ស្រទាប់កណ្តាល (mesoderm) ស្រទាប់ខាងក្នុង (hypodermis)។ ស្រទាប់សើស្បែក (dermis) គឺជាស្រទាប់ខាងក្រៅបង្អស់នៃស្បែកដែលមានបួនស្រទាប់ធំៗ។ ផ្ទៃខាងក្រៅដែលជាស្រទាប់កោសិកាស្នែង horn cell layer, the granule layer, the spine layer និងស្រទាប់ខាងក្រោម។ ស្រទាប់ខាងក្រោមគឺជាកន្លែងដែលសារជាតិពណ៌មេឡាញីនត្រូវបានផលិត ដែលជាមូលហេតុនៃការបង្កើតស្នាមរង្វង់ខ្មៅ។ វីតាមីនC មានប្រសិទ្ធភាពក្នុងការការពារនូវការកកើតនៃជាតិមេឡាញីន។ វីតាមីនC ក៏អាចចាក់ចូលទៅក្នុងផ្នែកខាងក្រោមនៃស្រទាប់ខាងក្រោមអាចឲ្យយើងទទួលបានប្រសិទ្ធភាពបាន។
៣– ការបន្ថែមវីតាមីន C ដល់ស្បែក
ការលាបវីតាមីន C លើស្បែក
គ្នាយើងគួរតែជ្រើសរើសនូវផលិតផលណាដែលមានផ្ទុកនូវវីតាមីន C និងមានកំហាប់ខ្ពស់ជាមួយនឹងកម្រិត pH មធ្យមព្រោះកម្រិត pH ខ្ពស់ពេកនឹងបណ្តាលឲ្យរលាកស្បែកបាន។ គុណវិបត្តិនៃការលាបវីតាមីន C គឺបានតែនៅលើផ្ទៃខាងលើតែប៉ុណ្ណោះ ដោយវាមិនអាចឆ្លងកាត់ស្បែកចូលទៅក្នុងខ្លួនយើងបានទេ។
បរិភោគវីតាមីន C ពីអាហារ
វីតាមីន C មានច្រើននៅក្នុងផ្លែឈើ និងបន្លែ។ ការបរិភោគវីតាមីន C ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងមានសុវត្ថិភាពណាស់។ យើងគួរតែបរិភោគជាប្រចាំក្នុងរយៈពេលយូរដើម្បីទទួលបានផលប្រយោជន៍ល្អបំផុត។
ការចាក់វីតាមីន C ទៅក្នុងស្បែក
វិធីនេះមានគ្រោះថ្នាក់ខ្លាំងបំផុតដែលអាចបណ្តាលឲ្យយើង shock បាន។ ប្រសិនបើយើង shock ឬពុលដោយសារវីតាមីន ជារឿងគួរឲ្យបារម្ភ ព្រោះថាការពុលជាតិវីតាមីនមានគ្រោះថ្នាក់បំផុតជាងការ shock ដែលមកពីជាតិពុលផ្សេងទៀត។
ផឹកវីតាមីន C
វីតាមីន C មានភាពងាយស្រួលក្នុងការធ្វើអន្តរកម្មជាមួយសារធាតុផ្សេងៗហើយក៏មិនមានផលប៉ះពាល់ដល់ស្បែកនៅពេលកំពុងព្យាបាលដែរ។ ផឹកវីតាមីន C ជាវិធីងាយស្រួល និងមានប្រសិទ្ធភាព។
អ្វីគ្រប់យ៉ាងសុទ្ធតែមានមុខពីរ យើងមិនគួរប្រើវីតាមីនC ច្រើនពេកទេ យើងគួរតែប្រើវាក្នុងកម្រិតដែលមានប្រសិទ្ធភាពខ្ពស់បំផុត។
[embed-health-tool-bmr]